ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

​លោក ជាវ តា​យ ដឹកនាំ​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​កំពត​ទទួល​ស្វាគមន៍ គណៈប្រតិភូ​គណៈកម្មការ​ទី​២​នៃ​ព្រឹទ្ធសភា​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត ដឹកនាំ​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​កំពត អភិបាលក្រុង ស្រុក ទទួល​ស្វាគមន៍​គណៈប្រតិភូ​គណៈកម្មការ​សេដ្ឋកិច្ច  ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​ព្រឹទ្ធសភា​(​គណៈកម្មការ​ទី​២)​ដែល​ដឹកនាំ​ដោយ​លោក ជា ជេ​ដ្ឋ ប្រធាន​គណៈកម្មការ​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ អភិបាលខេត្ត បាន​រាយការណ៍​ជូន​គណ​:​ប្រតិភូ អំពី​សភាពការណ៍​រួម​ទូទៅ និង​វឌ្ឍនភាព​រីកចម្រើន​ព្រមទាំង​លទ្ធផល​ការងារ​សំខាន់ៗ ដែល​រដ្ឋបាល​ខេត្ត​កំពត​សម្រេច​បាន​កន្លងមក និង​ផែនការ​ទិសដៅ​អនុវត្ត​បន្ត​នូវ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល ព្រមទាំង​បញ្ហា​ប្រឈម​និង​សំណូមពរ​នានា ដែល​រដ្ឋបាល​ខេត្ត​កំពត​បាន​ជួបប្រទះ​កន្លងមក​និង​កំពុង​បាន​ខិតខំ​ជម្រុញ​ការអភិវឌ្ឍន៍​ជា​ប្រចាំ​ផងដែរ​។ ជាមួយ​ឱកាស​នោះដែរ លោក ជាវ តា​យ អភិបាលខេត្ត​និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ក៏​បាន​រាយការណ៍​អ​ម្អិ​ត​ឲ្យ​ដឹង​ផង​ដែរ​អំពី​លទ្ធផល​និង​សមិទ្ធផល​សំខាន់ៗ​ពាក់ព័ន្ធ​លើ​វិស័យ​មួយចំនួន​រួម​មាន​ការងារ​អភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ការងារ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ  ការងារ​ពន្ធដារ ការងារ​រតនាគារ ការងារ​សវនកម្ម​និង​ការផ្ដល់​សេវា​សាធារណៈ​ក្នុង​ដែន​សមត្ថកិច្ច​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ជូន​គណៈប្រតិភូ​ឲ្យបាន​ដឹង​ផង​ដែរ​។​

​លោក ជា ជេ​ដ្ឋ ប្រធាន​គណៈកម្មការ​ទី​២​នៃ​ព្រឹដ្ឋសភា ក៏បាន កោតសរសើរ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែល​រដ្ឋបាល​ខេត្ត​កំពត​ក៏ដូចជា​មន្ទីរ​អង្គភាព​ជំនាញ បានរួម​គ្នា​ខិតខំ​ជំនះ​រាល់​ការលំបាក​និង​បញ្ហា​ប្រឈម​នានា​ក្នុង​ដំណើរការ​ជម្រុញ​ល្បឿន​នៃ​កិច្ច​អភិវឌ្ឃន៍​ខេត្ត​មានការ​រីក​ច្រើន​គួរ​ជាទី​មោទនៈ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ លោក ក៏​បាន​សំណូមពរ​ផ្ដាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​កំពត​គ្រប់​លំដាបថ្នាក់​បន្ត​ខិតខំ​ចូលរួម​ជំរុញ​កិច្ចអភិវឌ្ឍន៍​បន្ថែមទៀត​ពិសេស​ការចូលរួម​ជំរុញ ការងារ​ប្រតិបត្តិ​ច្បាប់​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​៕
​សេង ណា​រិទ្ធ​

 

r190314d1 r190314d2 r190314d3 r190314d4 r190314d5 r190314d6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!