ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ និង​វាយតម្លៃ​ដោយ​ផ្ទាល់​លើ​គម្រោង​វិនិយោគ​ទេសចរណ៍​ចំនួន​១៣​កន្លែង ក្នុង​តំបន់ការពារធម្មជាតិ នៅ​ខេត្ត​ពោធិ៍សាត់ ==> ​បញ្ចុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេក និង​សម្ពោធ​សមិទ្ធិផល​នានា នៅ​វត្ត​សាល​វនរ​ង្សី តម្លៃ​ជិត​៥២​ម៉ឺន​ដុល្លារ​, តំណាងរាស្ត្រ មាស សុភា ថ្លែងថា ការកសាង​សមិទ្ធិផល​នេះ ជា​ចំណុច​វិជ្ជមាន នៃ​ការរីកចម្រើន​របស់​កម្ពុជា ==> សម្ដេច​ក្រឡាហោម ស ខេង ណែនាំ​ដល់​រដ្ឋបាល​គ្រប់​ថ្នាក់ និង​អាជ្ញាធរ​សមត្ថកិច្ច ទូទាំង​ខេត្ត​បាត់ដំបង យកចិត្តទុកដាក់​បំពេ​ញ​ការងារ ពាក់ព័ន្ធ​ការបោះឆ្នោត រួមទាំង​ការរក្សា​ការពារ​សន្តិសុខ ==> ឯកឧត្តម ម៉ៅ ធនិន ​៖ ប្រមុខ​រាជរដ្ឋាភិបាល​តែងតែ​គិតគូ​ជា​និច្ច​ចំពោះ​វិស័យ​អប់រំ ពិសេស​ការអភិវឌ្ឍ​ធនធានមនុស្ស​ ==> ​ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ា​នី តំណាង​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រគល់​ផ្ទះ​មួយ​ខ្នង​ជូន​យុវជន អន ផានិត ដែល​ប្រឡង​ជាប់​និទ្ទេស A នៅ​ខេត្ត​កំពត​ ==> ក្រោយ​មាន​ការរិះគន់​! ព្រះអង្គ​ផ្ចាញ់​មារ ក្នុង​វត្ត​វាល ខេត្ត​ពោធិ៍សាត់ ត្រូវបាន​កែសម្រួល​ព្រះភ័ក្ត្រ​សារជាថ្មី និង​ធ្វើ​ពិធី​អភិសេក រួម​ជាមួយ​ពិធី​ឆ្លង​ចូឡា​មុនី​ចេតិយ
0

ដី​ខេត្ត​ព្រះសីហនុ​ឡើងថ្លៃ​ខ្ពស់​! ពលរដ្ឋ​ពី​តំបន់ និង​ខេត្ត​ផ្សេងៗ មក​ទន្ទ្រាន​ដី​កម្មសិទ្ធិឯកជន និង​ដី​របស់​រដ្ឋ អភិបាលខេត្ត បញ្ជា​ឲ្យ​ដកខ្លួន​ឲ្យ​ឆាប់ បើ​មិន​ចង់​មាន​បញ្ហា !

ដី​ខេត្ត​ព្រះសីហនុ​ឡើងថ្លៃ​ខ្ពស់​! ពលរដ្ឋ​ពី​តំបន់ និង​ខេត្ត​ផ្សេងៗ មក​ទន្ទ្រាន​ដី​កម្មសិទ្ធិឯកជន និង​ដី​របស់​រដ្ឋ អភិបាលខេត្ត បញ្ជា​ឲ្យ​ដកខ្លួន​ឲ្យ​ឆាប់ បើ​មិន​ចង់​មាន​បញ្ហា !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​)៖ អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន នៅ​ល្ងាច​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ចាត់វិធានការ​ចំពោះ​ក្រុម​ពលរដ្ឋ​ដើរ​ចាប់​ដី​អនាធិបតេយ្យ នៅ​ខេត្ត​ព្រះសីហនុ​។​

​កិច្ចប្រជុំ​នេះ មាន​ការចូលរួម​ពី​អភិបាល​ក្រុង​ស្រុក​ទាំង​៤ កលាំង​កងរាជអាវុធហត្ថ​ខេត្ត និង​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​។​

​គោលបំណង​សំខាន់ នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​នេះ គឺ​បាន​ផ្ដោត​សំខាន់​ទៅលើ​ការអប់រំ ផ្សព្វផ្សាយ និង​បង្ក្រាប​រាល់​សកម្មភាព​អនាធិបតេយ្យ​របស់​ក្រុម​ពលរដ្ឋ​មួយចំនួន ដែល​បាន​ផ្តុំគ្នា​ធ្វើ​សកម្មភាព​រំលោភ​លើ​ដី​កម្មសិទ្ធិ​របស់​អ្នកដទៃ ដែល​នៅ​ទំនេរ និង​ដី​សាធារណៈ​របស់​រដ្ឋ​ផងដែរ​។​

​សូម​ជម្រាប​ជូន​ថា រយៈពេល​ជាង​មួយ​សប្តាហ៍​ចុងក្រោយ​នេះ ក្រុម​ពលរដ្ឋ​មកពី​ខេត្ត​ផ្សេងៗ​ជាច្រើន បាន​ធ្វើ​ការប្រមូលផ្ដុំ​មនុស្ស​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​វាស់វែង​ដី​ចែក​គ្នា នៅ​ស្ទើរ​គ្រប់​ស្រុក​-​ក្រុង ទៅតាម​ចំណែក​រៀងៗ​ខ្លួន​។​

​បន្ទាប់ពី​ក្រុម​អាជ្ញាធរ តាម​មូលដ្ឋាន​បាន​ធ្វើ​ការតាមដាន​ស៊ើបអង្កេត​រួចរាល់​ពិនិត្យឃើញថា ក្រុម​ប្រជាពលរដ្ឋ​ទាំងនេះ គឺ​បាន​ចល័ត​មកពី​តំបន់​ផ្សេងៗ ឬ​ខេត្ត​ផ្សេងៗ តាម​ការ​ចលនា​អូសទាញ​របស់​មេខ្លោង​លាក់​មុខ នៅ​ពីក្រោយ​ខ្នង ដើម្បី​ទន្ទ្រាន​យក​ដី​កម្មសិទ្ធិ​របស់​អ្នកដទៃ រួមជាមួយ​នឹង​ដី​របស់​រដ្ឋ​ផងដែរ ក្រោម​ហេតុផល​ថា មាន​ភាពក្រីក្រ​គ្មាន​ដី​គ្មាន​ផ្ទះ​នៅ​។​

​តែ​ករណី​នេះ អាជ្ញាធរ​ធ្វើ​ការសន្និដ្ឋាន​ថា គឺជា​យុទ្ធសាស្ត្រ​របស់​ក្រុម​ប្រជាពលរដ្ឋ អនាធិបតេយ្យ​ក្រោម​ល្បិច ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​ប៉ុណ្ណោះ​។​

​ជា​វិធានការ​ចំពោះ​មុខ​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រគល់​ភារកិច្ច ជូន​គណៈបញ្ជាការ​ឯកភាព​ក្រុង​ស្រុក​ទាំងអស់ ត្រូវ​ធ្វើ​ការអប់រំ ផ្សព្វផ្សាយ​ដល់​ទីតាំង ដែល​ក្រុម​គាត់​ចូល​ទន្ទ្រាន​កាន់កាប់​នោះ ដើម្បី​ឲ្យ​ពួកគាត់​បាន​យល់ដឹង​ព្រមទាំង កំណត់​អត្តសញ្ញាណ​ពួកគាត់​ឲ្យបាន​ច្បាស់លាស់ ជំរុញ​ឲ្យ​ពួក​គាត់​យល់​អំពី​ច្បាប់ និង​ចាកចេញ​ពី​ទីតាំង​ទន្ទ្រាន ដើម្បី​ចៀសវាង​មាន​បញ្ហា នៅពេល​អាជ្ញាធរ​ចាត់វិធានការ​ផ្លូវច្បាប់​។​

​លោក​អភិបាលខេត្ត​ព្រះសីហនុ ក៏​បានដាក់​បញ្ជា​ទៅ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ រួមជាមួយ​នឹង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ផងដែរ ត្រូវ​ធ្វើ​ការស្រាវជ្រាវ តាមដាន​រក​មុខសញ្ញា​មេខ្យល់​ទាំងអស់នេះ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ដោយ​គ្មាន​លើកលែង​។​

​លោក យន្ត មីន បាន​បញ្ជាក់បន្ថែម​ថា ប្រទេស​មាន​ច្បាប់ ដូច្នេះ​យើង​ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់ ដោយ​មិន​អាច​បណ្ដែតបណ្ដោយ ឲ្យ​ក្រុម​អនាធិបតេយ្យ​មក​ក្រឡុក​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង បង្ក​បញ្ហា​ឥតឈប់ឈរ​ដូច្នេះ​ឡើយ​។​

​លោក​អភិបាលខេត្ត​ព្រះសីហនុ ក៏​បាន​ផ្ញើ​សា​អំពាវនាវ​ដោយ​ទទូច ដល់​ក្រុម​ប្រជាពលរដ្ឋ​អនាធិបតេយ្យ​ទាំងអស់នេះ សូម​នាំគ្នា​ដកខ្លួន​ចេញ​ពី​ទីតាំង​ដី​កម្មសិទ្ធិ​របស់​គេ និង​ដី​សាធារណៈ​របស់​រដ្ឋ ដើម្បី​កុំឲ្យ​មាន​បញ្ហា​ប្រឈម​៕
​លោក រុន សារ៉េត​

 

r190313a1 r190313a2 r190313a3 r190313a4 r190313a5 r190313a7 r190313a8 r190313a9 r190313a9a r190313a9b r190313a9c r190313a9d r190313a9e r190313a9f r190313a9g r190313a9h r190313a9i r190313a9j r190313a9k r190313a9l

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.