ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

ឯកឧត្តម ណុប​.​ដា​រ៉ា អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​ប្រយុទ្ឋប្រឆាំង​គ្រឿងញៀន នាំ​យក​សម្ភារៈ​បរិក្ខា​ក្នុង​វិស័យ​សុខាភិបាល​ជូន មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៥ (​ពេទ្យ​ព​២) ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​

​បាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៥​កេ​ី​ត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០១៩ ក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដោយ​បាន​ការអនុញ្ញាត​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ព្រមទាំង ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ជា​អនុប្រធាន​សហភាព​សហព័ន្ឋ​យុវជន​កម្ពុជា បាន​ចាត់តាំង​ឯកឧត្តម ណុប​.​ដា​រ៉ា អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​ប្រយុទ្ឋប្រឆាំង​គ្រឿងញៀន ជា​តំណាង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​.​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ឯកឧត្តម​ទាំងពីរ​មក​ប្រគល់ជូន​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៥ (​ពេទ្យ​ព​២) ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។​

​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នា ពេលនេះ​មាន​សម្ភារៈ​បរិក្ខា​ពេទ្យ ចំនួន​០១ កុង​ធឺ​ណ័រ (Container) ដែល​មាន​តម្លៃ​ស្មើ​ប្រមាណ​ជា ៤៤​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក​។​

​វត្តមាន​ក្នុង​ពិធី​នេះ​មាន លោក​ឧត្តមសេនីយ៍ត្រី​វេជ្ជបណ្ឌិត សឿ​ម សារិទ្ឋ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ទទួល​បន្ទុក​ការ ងារ​សុខាភិបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង តំណាង​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ឯកឧត្តម អស់លោក​ឧត្តមសេនីយ៍ វរ​សេនីយ៍ តំណាង​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ និង​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៥ (​ពេទ្យ​ព​២) បាន​ទទួល​នូវ​សម្ភារៈ​បរិក្ខា​ពេទ្យ​ទាំងនេះ​។​

​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​ទទួល​សម្ភារៈ​បរិក្ខា​ពេទ្យ​នាពេលនេះ ឯកឧត្តម ណុប​.​ដា​រ៉ា អគ្គ​លេ ខា​ធិ​ការរង​អាជ្ញាធរ​ជាតិ​ប្រយុទ្ឋប្រឆាំង​គ្រឿងញៀន ជា​តំណាង​បាន​ជម្រាបជូន​ថា ដោយ​មើលឃើញ​នូវ​ការខ្វះខាត​ចំពោះ​តម្រូវការ​ចាំបាច់​ក្នុង​ការប្រើប្រាស់​សម្ភារៈ​បរិក្ខា​ក្នុង​វិស័យ​សុខាភិបាល​ពិសេ​ស​ក្នុង​កិច្ចការ​សង្គ្រោះ​បឋម​លើ​ជនរងគ្រោះ​ដោយ​ឧប្បត្តិហេតុ​ផ្សេងៗ​ទើប​ក្រុម ការ ងារ​របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ឯកឧត្តម ស សុខា និង​ថ្នាក់ដឹកនាំ​ដ៏ទៃទៀត​បាន​ស្វះស្វែង​រក នូវ​សម្ភារៈ​ប​រក្ខា​ទាំងនេះ​មក​ផ្គត់ផ្គង់​ជូន​ដល់​អង្គ ភាព មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៥ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ ហើយ​កុងតឺន័រ​(Container) លើក​នេះ​មិនមែន​ជា​លើក​ទី ០១​នោះទេ ប៉ុន្តែ​ជា​លើក​ទី​០៦​ហើយ ដែល​សប្បុរសជន​នៅ​សហរដ្ឋអាមេរិក​បាន​ចូល រួម​ផ្តល់ជូន​នា​ពេល​កន្លង​ទៅ​។​

​តំណាង​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៥(​ពេទ្យ​ព​២) និង​តំណាងឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក​វេជ្ជបណ្ឌិត ងួន​សុ​ភី និង​លោក​ឧត្តមសេនីយ៍ត្រី​វេជ្ជបណ្ឌិត សឿ​ម សារិទ្ឋ បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ដែល​សម្តេច​បាន​ផ្តល់ជូន​នូវ​សម្ភារៈ​បរិក្ខា​ពេទ្យ​ទាំងនេះ តាមរយៈ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ឯកឧត្តម ស សុខា និង​ថ្នាក់ដឹកនាំ​ដ៏ទៃទៀត ជាមួយ​នេះ​ក៏​បាន​គោរព​ថ្លែងអំណរគុណ ចំពោះ​សម្បុរ​ស​ជន​ទាំង​ជនជាតិខ្មែរ និង​ជនជាតិ​បរទេស​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក​ដែល​បាន​បរិច្ចាគ​និង​ផ្តល់​នូវ​សម្ភារៈ​បរិក្ខា​ពេទ្យ​ទាំងនេះ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​របស់​យើង​បាន​ប្រើប្រាស់​៕

r190310c6 r190310c1 r190310c2 r190310c3 r190310c4 r190310c5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!