ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

លោក ហ៊ុន ម៉ា​នី ប្រាប់​ទៅ​យុវជន​ទាំងអស់​ត្រូវ​មាន​ចក្ខុវិស័យ​ច្បាស់លាស់ ដើម្បី​ក្លាយជា​អ្នក​ដឹកនាំ​នៅ​ពេល​អនាគត​

(​ភ្នំពេញ​)៖ ថ្លែង​នៅ​មុខ​យុវជន​ជិត​២​ពាន់​នាក់ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​លើកឡើង​ថា យុវជន​ទាំងអស់​ត្រូវ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ និង​ច្បាស់លាស់​ដើម្បី​ប្រែក្លាយ​ទៅ​ជា​អ្នក​ដឹកនាំ​នៅ​ពេល​អនាគត​។​

​ការលើកឡើង​បែប​នេះ របស់លោក ហ៊ុន ម៉ា​នី បាន​ធ្វើឡើង​នៅ​ថ្ងៃទី​០៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ នៅក្នុង​ឱកាស​ដែល​លោក​រួម​ជាមួយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន សស​យក រាជធានី​ភ្នំពេញ ព្រ​ទាំង​សមាជិក សមាជិកា របស់ សស​យក ចំនួន​១៦០០​នាក់ នៅ​អគារ​ខេមរា​នី រាជធានី​ភ្នំពេញ​។​

​លោក ហ៊ុន ម៉ា​នី បាន​ថ្លែងថា យុវជន​ទាំងអស់​ត្រូវ​ខិតខំ​ប្រេង​ប្រែង​ចូលរួម​កិច្ចការ​សង្គម​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ជួយ​សង្គម​យើង និង​ចូលរួម​សម្រាល​ការលំបាក​របស់​រដ្ឋាភិបាល​ផងដែរ​។ ប្រសិនបើ​យុវជន​មិន​ហ៊ាន​លះបង់​ប្រយោជន៍​ផ្ទាល់ខ្លួន​សង្គមោ​ង សួរ​ថា​ទៅប្រាប់​អ្នកដទៃ​ថា​ស្រឡាញ់​ជាតិ មាន​អ្នកណា​ជឿជាក់​លើ​ខ្លួន​ដែរ ឬទេ​។​

​ប្រធាន ស​.​ស​.​យ​.​ក​រូបនេះ បាន​បន្តថា តាមរយៈ​ការងារ​សង្គម​នេះ​ហើយ វា​នឹង​ធ្វើឱ្យ​យុវជន​កម្ពុជា កាន់​មាន​ភាព​ក្លាយ​ហាន​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ចំពោះមុខ ដែល​អាច​នឹង​កើតឡើង​នៅ​ចំពោះមុខ​ណាមួយ​ជា​យថាហេតុ​។ ការងារ​ស្ម័គ្រចិត្ត​វា​មិប​ខុស​ពី​ការងារ​ធ្វើ​ប្រចាំ​ថ្ងៃ​នោះ​ទេ ការងារ​ស្ម័គ្រ​វា​អាច​អប់រំ​លុត​ដុំ​ចិត្ត​របស់​យើង​ម្នាក់ៗ ឱ្យ​ស្រឡាញ់​មនុស្ស​នៅ​ជុំវិញខ្លួន ព្រមទាំង​ចេះ​យកអាសារ​គ្នា​ទៅវិញទៅមក​ផងដែរ​។​

​លោក ហ៊ុន ម៉ា​នី បានបញ្ជាក់​ថា សូម​យុវជន​ទាំងអស់​ត្រូវ​រៀន​គិត រៀន​ធ្វើ​ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា មាន​រីកចម្រើន​ទៅ​មុខ​ជា​និរន្ត ហើយ​សង្ឃឹមថា​យុវជន​កម្ពុជា​មាន​ការ​ខ្ទីចខ្ទាំ​នោះទេ គឺ​ត្រូវ​ធ្វើ​យ៉ាងណា​ចូលរួម​ថែរក្សា​អ្វីៗ​ដែល​មាន​នៅ​ថ្ងៃនេះ ឱ្យ​ស្ថិតស្ថិរ គង់វង្ស ដើម្បី​កូនចៅ​របស់​យើងទាំងអស់គ្នា​។​

​ប្រធាន ស​.​ស​.​យ​.​ក បាន​បន្ថែមទៀតថា កម្ពុជា មាន​ទំនៀម ទំលាប ប្រពៃណី​ដ៏​ល្អ​ផូរផង់ ដូច្នេះ​យើង​ត្រូវ​កសាង​ភាពជា​ខ្មែរ​របស់​យើង​ដែល​បន្សល់ទុក​ពី​ដូនតា​យើង​ឱ្យ​កាន់តែ​រឹងមាំ ហើយ​សូម​លើកទឹកចិត្ត​ដល់​យុវជន​ប្រឹងប្រែង​សិក្សា​ប្រវត្តិសាស្ត្រ​បន្ថែមទៀត ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​យុវជន​ក្នុង​កិច្ច​ការងារ​សង្គម​៕

 

r190311a01 r190311a02 r190311a03 r190311a04 r190311a05 r190311a06 r190311a07 r190311a08

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!