ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

​មិ​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី ១០៨ ទិវា​អន្តរជាតិ​នារី ០៨​មីនា ឆ្នាំ​២០១៩

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី ០៧ ខែ​មីនា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កំពត បាន​រៀបចំ​មិ​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី ១០៨ ទិវា​អន្តរជាតិ​នារី ០៨​មីនា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ ” លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​” ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​កំពត និង​លោកស្រី ព្រមទាំង លោក អ៉ឹង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកស្រី​។​

​មានប្រសាសន៍ សំណេះសំណាល ក្នុងឱកាស​នោះ លោក ជាវ តា​យ បាន​លើកឡើង​ថា ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ៨​មីនា នេះ​គឺ ដើម្បី​រំលឹក​វីរភាព នៃ​ការតស៊ូ​របស់​នារី​ទូ​ទាំង​សកលលោក ក្នុង​ការទាមទារ​ឲ្យមាន​ការលើកកម្ពស់​សិទ្ធិ​សេរី​ភាព​ប្រជាធិបតេយ្យ និង​ការអនុវត្ត​សិទ្ធ​ស្មើរ​ភាព​រវាង​បុរស និង​ស្ត្រី​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត បាន​សំណូមពរ​ឲ្យ​កូនចៅ អាណា​ព្យាបាល​ទាំងអស់​លើកកម្ពស់​សីលធម៌​សង្គម វប្បធម៌​អហិង្សា នៅក្នុង​គ្រួសារ និង​សង្គម តាមរយៈ​ការអប់រំ​ទូន្មាន​ប្រៀនប្រដៅ ដោយ​រៀបចំ​ខ្លួន​ឲ្យក្លាយ​ជាកូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន គ្រឿង​ស្រវឹង អំពើហិង្សា ដោយ​ប្រកាន់​ខ្ជាប់ខ្ជួន​នូវ​សីលធម៌ សុជីវធម៌ និង​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យមាន​ប្រសិទ្ធភាព​។​

​សូមបញ្ជាក់​ថា​៖ សមាសភាព​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នោះ​រួមមាន លោក លោកស្រី​ជា​សមាជិក ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី ជា​អភិបាលរង​ខេត្ត សាលាដំបូង​ខេត្ត នាយក នាយករង​រដ្ឋបាល អង្គភាព​ចំណុះ​សាលាខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​សរុប​ចំនួន ១៤០០​នាក់​។​

​ក្នុងនោះដែរ ក៏​មាន​ការចូលរួម​ថវិកា ពី​រដ្ឋបាល​ខេត្ត រដ្ឋបាល​ក្រុង​ស្រុក មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កង​ម្លាំង​គ្រប់​ប្រភេទ បាន​ឧបត្ថម្ភ​ដល់​សមាជិស​មាជិកា ជា​ស្ត្រី ចំនួន ១.២៥៧​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ៥​ម៉ឺន​រៀល សរុប ៦២.៨៥០.០០០​រៀល​៕ សេង ណា​រិទ្ធ​

r190307f1 r190307f2 r190307f3 r190307f4 r190307f5 r190307f6 r190307f7 r190307f8 r190307f9 r190307f9a

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!