ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

​រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៥៧ អាណ​តិ្ត​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្ត​

(​ខេត្ត​កែប​)៖ នា​រសៀល​ថ្ងៃ ពុធ ០១​កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី  ៦ ខែ​មីនា ឆ្នាំ ២០១៩ នេះ​រដ្ឋបាល​ខេត្ត​កែប បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៧ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២ ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក  កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប​។

​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៧ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២ បាន​លើក​យក​នូវ​របៀប​វរ​:​មួយចំនួន​ដូច​ខាងក្រោម​៖
១/- ពិនិត្យ និង​អនុម័ត​លើ​សេចក្ដីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៦ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២ កាលពី​ថ្ងៃ​សុក្រ ១២​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០១ ខែ​កុម្ភៈ ឆ្នាំ ២០១៩​កន្លងមក ។
២/- សេចក្ដីព្រាង​របាយការណ៍ ស្ដីពី​សកម្មភាព​សំខាន់ៗ ដែល​បាន​អនុវត្តន៍​ដោយ​គណ​:​អភិបាលខេត្ត ក្នុង​ចន្លោះ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៦ ដល់​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៧ របស់​រដ្ឋបាល​ខេត្ត​។
៣/- ពិនិត្យ និង​អនុម័ត​លើ​សេចក្ដីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កុម្ភៈ ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ខែ​បន្ទាប់ របស់​រដ្ឋបាល​ខេត្ត​។
៤/- ពិនិត្យ និង​អនុម័ត​លើ​សេចក្ដីព្រាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ២០១៩-២០២១ របស់​រដ្ឋបាល​ខេត្ត​។
៥/- ពិនិត្យ និង​អនុម័ត​លើ​សេចក្ដីព្រាង​សេចក្ដីសម្រេច ស្ដីពី​ការកែសម្រួល​ប្រការ​១.​ថ្មី​(​បី​) នៃ​សេចក្ដីសម្រេច​លេខ ០២៣/១៧​សសរ ចុះ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ ស្ដីពី​ទទួលស្គាល់​សមាសភាព​គ​ណ​កម្មា​ធិ​ការសម្របសម្រួលបច្ចេ​កទេស​ក្រុមប្រឹក្សា​ខេត្ត​កែប និង​សេចក្ដីព្រាង​សេចក្ដីសម្រេច ស្ដីពី​ការកែសម្រួល​ប្រការ​១.​ថ្មី​(​បី​) នៃ​សេចក្ដីសម្រេច​លេខ ០២៤/១៧​សសរ ចុះ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ របស់​រដ្ឋបាល​ខេត្ត ស្ដីពី​ការកែសម្រួល​សមាសភាព​ក្រុម​ការងារ​កសាង​ផែនការអភិវឌ្ឍន៍ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ខេត្ត​កែប​៕ សេង ណា​រិទ្ធ​

r190307d1 r190307d2 r190307d3 r190307d4 r190307d5 r190307d6 r190307d7

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!