ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!
0

​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៨ ទិវា​នារី​អន្តរជាតិ ៨​មីនា ឆ្នាំ​២០១៩​ក្រោម​អធិបតីភាព លោកជំទាវ ទី បូ​រ៉ាស៊ី ប្រធាន​គណៈកម្មាធិកា​ទី​៥​នៃ​ព្រឹទ្ធសភា​

​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៨ ទិវា​នារី​អន្តរជាតិ ៨​មីនា ឆ្នាំ​២០១៩​ក្រោម​អធិបតីភាព លោកជំទាវ ទី បូ​រ៉ាស៊ី ប្រធាន​គណៈកម្មាធិកា​ទី​៥​នៃ​ព្រឹទ្ធសភា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្តាល ៖ នៅ​សាលប្រជុំ​ទីចាត់ការ​គណបក្ស​ប្រជាជន​ស្រុក​ពញាឮ ខេត្ត​កណ្តាល នា​រសៀល​ថ្ងៃ​អង្គា​១៤​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២​ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០១៩  បាន​ប្រារព្វ ពិធី​អបអរសាទរ​ខួប លើក​ទី​១០៨ ទិវា​នារី​អន្តរជាតិ ៨​មីនា ឆ្នាំ​២០១៩​ក្រោម​អធិបតីភាព​

​លោកជំទាវ ទី បូ​រ៉ាស៊ី ប្រធាន​គណៈកម្មាធិកា​ទី​៥​នៃ​ព្រឹទ្ធសភា​និង​ជា​អនុប្រធាន​ទី​២​ក្រុមការងា​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ពញាឮ និង​លោក លោកស្រី គណៈប្រតិភូ អមដំណើរ និង​សមាជិក​ជា​នារី​មកពី​ភូមិ​ឃំ​ុ​ចូលរួម​សរុប ១៥០​នាក់​។ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៨ ទិវា​នារី​អន្តរជាតិ ៨​មីនា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ “​លើកកម្ពស់​សមភាព​យេនឌ័រ​និង​ការគាំទ្រ​ការពារ​សង្គម​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​”​។​

​នៅក្នុង​ឱកាស​នេះ​លោកស្រី ហង្ស ចន្ថា អភិបាលរង​ស្រុក​ពញាឮ បាន​ឡើង​អាន​ព្រះរាជសារ សម្តេច​ព្រះមហាក្សត្រី នរោត្តម​មុនីនាថ​សីហនុ ព្រះ​វ​រាជមាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្លូរ និង សុភមង្គល និង​មតិ​ស្វាគមន៍​ជូន​លោកជំទាវ ទី បូ​រ៉ាស៊ី ប្រធាន​គណៈកម្មាធិកា​ទី​៥​នៃ​ព្រឹទ្ធសភា​និង​ជា​អនុប្រធាន​ទី​២​ក្រុមការងា​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ពញាឮ​និង​លោក លោកស្រី គណៈប្រតិភូ អមដំណើរ​ដែរ​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​ចូល​រួច​នៅ​ពេល​នេះ​ផងដែរ​។​

​បន្ទាប់មក​លោក​ជំទាវ ទី បូរ៉ា​ស៊ី​ប្រធាន​គណៈកម្មាធិកា​ទី​៥​នៃ​ព្រឹទ្ធសភា​និង​ជា​អនុប្រធាន​ទី​២​ក្រុមការងា​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ពញាឮ​បាន​មានមតិ​សំណេះសំណាល​ទៅកាន់​អង្គពិធី លោកជំទាវ បាន​មានប្រសាសន៍ថា ការ​ប្រារព្វ​ទិវា​អន្តរជាតិ​នារី ៨​មីនា ជា​រៀងរាល់ឆ្នាំ គឺ​មាន​គោលបំណង​រំលឹក​ដល់​សេចក្តីក្លាហាន និង​ការខិតខំ​តស៊ូ​រប​ស់​បុព្វ បុរស​ជា​ស្ត្រី​ទូទាំង​សកលលោក ដើម្បី​សិទ្ធិសេរីភាព និង​តួនាទី​ស្មើ ភាព​គ្នា​រវាង​បុរស និង​ស្ត្រី​នៅក្នុង​សង្គម​។​
​សំខាន់​ជាង​នេះ​ទៀត ទិវា​នេះ​ឆ្លុះបញ្ចាំង និង​អបអរសាទរ​ចំពោះ​សមិទ្ធផល ទាំងឡាយ​ដែល​សម្រេចបាន​ក្នុង​ការលើកកម្ពស់​ការ​ចូលរួម​របស់​ស្ត្រី​នៅ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​សង្គម រួមមាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​នយោបាយ ព្រមទាំង​ដើម្បី​រៀបចំ​ផែនការ​សម្រាប់ អនុវត្ត​បន្ត​នៅ​ឆ្នាំ បន្តបន្ទាប់​ទៀត ឆ្ពោះ​ទៅ​លើកកម្ពស់​សមភា​ព​យេនឌ័រ និង​ផ្តល់​ភាព​អង់ អាច​ដល់​ស្ត្រី​លោកជំទាវ​ក៏ បាន​សំណូមពរ​ដល់​មន្ទីរ​អង្គភាព​ទាំងអស់​ត្រូវ​យកចិត្ត​ទុក ដាក់​ចំ​ពោះ​ស្ត្រី តែងតាំង​ស្ត្រី​ក្នុង​តួនាទី​ជា​ថ្នាក់ដឹកនាំ​ក្នុង​សង្គម​ផង​យោងតាម​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា មានប្រសាសន៍​នេះ​ពិតជា​មាន​ភ័ព្វសំណាង​ណាស់ ដោយ​រាជរដ្ឋាភិបាល​មាន​គោ​លន​យោ បាយ​ច្បាស់លាស់​ចំពោះ​ស្ត្រី​បើ​គ្មាន​ការចូលរួម​របស់​ស្ត្រី ខេត្ត​ស្រុក​មិន​អាច​ទទួលបាន​ជោគជ័យ​នោះ​ទេ​លោកជំទាវ​ក៏បាន​សំណូមពរ​សូមឱ្យ​វប្បធម៌​នៃ​ការ​សាមគ្គីភាព ក្នុងចំណោម​មន្ត្រីរាជការ​របស់​យើង​សូម​ខិតខំ​បន្ត​កិច្ច​ការងារ​បន្តទៀត ដើម្បី​ឲ្យ​កាន់តែ​ល្អ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

​ចុងបញ្ចប់​នៃ​ពិធី លោកជំទាវ ទី បូ​រ៉ាស៊ី បាន​អំ​យក​អំណោយ​របស់​លោ​ជំទាវ ក្រ​ម៉ា​១ ប្រាក់​មួយ​នាក់ ១០០០០ មុឺន​រៀល​និង​ឯកឧត្ត លឹម គានហោ ៥០០០០ រៀល សរ​សរុប​មួយ​នាក់ៗ​បាន​ក្រ​ម៉ា​១​ប្រាក់​៦០០០០ រៀល​ជូន​ដល់​បងប្អូន​ជា​នារី​ដែល​បាន​ចូលរួម​ផង​ដែរ ៕
​ដោយ ហុក វិបុល​

r190306b1 r190306b1a r190306b1b r190306b2 r190306b3 r190306b4 r190306b5 r190306b6 r190306b7 r190306b8

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.