ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

ខេត្ត​ព្រះសីហនុ ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​៨ មីនា ខួប​លើក​ទី​១០៨ ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​លើក​កំពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​»

(​ព្រះសីហនុ​)៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០១៩ មន្ទីរ​កិច្ចការនារី សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ រៀបចំ​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ខួប​លើក​ទី​១០៨ (០៨ មីនា ១៩១០-០៨ មីនា ២០១៩) ក្រោម​ប្រធានបទ «​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍ​ធន ធាន​មនុស្ស​»​។ ពិធី​នេះ​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​លោកស្រី​។​

​លោក យន្ត មីន បាន​ថ្លែងថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ស្ត្រី​ត្រូវ​បាន​លើកទឹកចិត្ត និង​ជា​ដៃគូរ​មិន​អាច​ខ្វះ​បាន​ក្នុង​កិច្ច​សង្គម ទាំងអស់គ្នា​ត្រូវ​ចូលរួម​លើក​កំពស់​ស្ត្រី ដើម្បី​ធ្វើឲ្យ​ពួកគេ​ក្លាយជា​កម្លាំងចលករ ប្រកបដោយ​សក្តានុពល​ចូលរួមចំណែក ក្នុង​កិច្ចការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​។​

​តែ​ទន្ទឹមនេះ​លោក​អភិបាល​ជំរុញ​លើកទឹកចិត្ត​ដល់​ស្ត្រី​ទាំងឡាយ ត្រូវខិតខំ​ពង្រឹងសមត្ថភាព​របស់​ខ្លួន ឲ្យបាន​ខ្លាំងក្លា​ថែម​ទៀត​ស្របពេល​ដែល​រាជរដ្ឋាភិបាល​កំពុង​មាន​លើកទឹកចិត្ត​។​

​លោក យន្ត មីន បាន​បន្ថែ​ថា ទិវា​អន្តរជាតិ​នារី ៨​មីនា ជា​ទិវា​ប្រវត្តិសាស្ត្រ នៃ​ការលើកកម្ពស់​សមភាព​យេនឌ័រ​។ លោក​អភិបាលខេត្ត ទាំងអស់គ្នា​ត្រូវ​ចៀសវាង​ដាច់ខាត នូវ​ទំរង់​គ្រប់​រូបភាព​នៃ​អំពើហិង្សា​លើ​ស្ត្រី​។​

​លោកស្រី សៅ កាន ប្រធាន​មន្ទីរ​កិច្ចការនារី បានបញ្ជាក់​ថា ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៩ ក្រសួង​កិច្ចការនារី ក៏ដូចជា មន្ទីរ​កិច្ចការនារី កំពុង​អនុវត្ត​លើកកម្ពស់​ស្ថានភាព និង​បង្កើន​ភាព អង់អាច​ដល់​ស្ត្រី លើ​គោលនយោបាយ​សមភាព​យេនឌ័រ និង​គោលនយោបាយ​ជាតិ ចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ចាត់ទុក «​ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​សង្គមជាតិ​» ការលើកកម្ពស់​ស្ថានភាព តួនាទី​ឋានៈ​របស់​ស្ត្រី​ក្នុង​គោលដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​ស្ត្រី និង​កុមារ​ក្នុង​ស្មារតី​ទទួលខុសត្រូវ ក្រសួង ក៏ដូចជា មន្ទីរ​បាន​ខិតខំ​អនុវត្ត​នូវ​សកម្មភាព សំខាន់ៗ​ផ្អែក​តាម​ផែនការ​នារីរតនៈ ដែលមាន​៥​វិស័យ​ដូចជា​៖

*​ទី​១៖ ស្ត្រី និង​ក្មេង​ស្រី​ក្នុង​វិស័យ​អប់រំ
*​ទី​២៖ ស្ត្រី​ក្នុង​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច
*​ទី​៣៖ ស្ត្រី​ក្នុង​វិស័យ​កិច្ចការពារ​ផ្លូវច្បាប់
*​ទី​៤៖ ស្ត្រី និង​កុមារ​ក្នុង​វិស័យ​សុខភាព​
*​ទី​៥៖ ស្ត្រី​ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត​៕
​ដោយ រុន សារ៉េត
077797952
0887797952

r190306a1 r190306a2 r190306a3 r190306a4 r190306a5 r190306a6 r190306a7

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!