ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ! ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញពិសារអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស ជូនសិល្បករ និងសិល្បការិនី ==> ឯកឧត្តម ខូយ រីដា ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងប្រកាសតែងតាំង នាយកបណ្តោះអាសន្ន នៃវិទ្យាល័យពោធិ៍សាត់ ==> រសៀលនេះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញពិសារអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស ជូនអ្នកសិល្បៈ ==> ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភ ជូនដល់មជ្ឈមណ្ឌលជាតិព្យាបាល ==> ឯកឧត្តម សន្តិបណ្ឌិត សុខ ផល អញ្ជើញដឹក​នាំ​កិច្ច​ប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពី «ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដីសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គមឆ្នាំ២០២៤-២០២៨ » ==> អភិបាលខេត្តពោធិ៍សាត់ ស្នើកម្លាំងប្រចាំការនៅតំបន់អភិវឌ្ឍន៍ ភូមិប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង ត្រូវសហការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបទល្មើសព្រៃឈើ ==> ប្រកាសចូលកាន់តំណែងលោក រស់ វាសនា ជាអភិបាលរងក្រុងស្វាយរៀង​ និងលោ កសាំង ឡៃ ជានាយករដ្ឋបាលសាលាក្រុង ==> ឯកឧត្ដមឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងលោកជំទាវ បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ==> ឧបនាយករដ្ឋមន្ត្រី ស សុខា និងប្រតិភូបានធ្វើដំណើរដល់សហព័ន្ធអាល្លឺម៉ង់ ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសស្វីស
0

ព្រះសង្ឃ​និង ថ្នាក់ដឹកនាំ​-​មន្ត្រីរាជការ​ពុទ្ធបរិស័ទ​ក្នុង​ខេត្ត​កែប​បានរួម​គ្នា ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា

ព្រះសង្ឃ​និង ថ្នាក់ដឹកនាំ​-​មន្ត្រីរាជការ​ពុទ្ធបរិស័ទ​ក្នុង​ខេត្ត​កែប​បានរួម​គ្នា ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ពិធី​បុណ្យ​មាឃបូជា តែងតែ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃ​១៥​កើត ខែ​មាឃ ជា​រៀងរាល់ឆ្នាំ ហើយ​ពិធី​បុណ្យ​សាសនា​មួយ​នេះ មាន​សារៈសំខាន់​ណាស់​នៅក្នុង​ពុទ្ធិ​សាសនា ប្រហាក់ប្រហែល​នឹង​បុណ្យ​ពុទ្ធសាសនា​ដទៃទៀត​ដែរ​។ ពិធីបុណ្យ​នេះ​ក្នុង​គោលបំណង​ពីរ​គឺ​៖ ទី​១- ដើម្បី​រំលឹក​ដល់​ថៃ្ង​ចតុ​រង្គសន្និបាត ដែល​ព្រះសម្មាសម្ពុទ្ធ ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធសាសនា​ឡើង និង​ទី​២- ដើម្បី​រំលឹក​ដាក់​អាយុ​សង្ខារ នៃ​ការចូល​ព្រះ​បរិនិព្វាន​របស់​ទ្រង់​។

​ដោយឡែក នៅ​ខេត្ត​កែប នា​រសៀល​ថ្ងៃ​អង្គារ​១៥​កើត ពេញ​បូណ៌​រមី ខែ​មាឃ ឆ្នាំច សំរឹទ្ធ​ស័ក ពុទ្ធ​សករាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​កុម្ភៈ​ឆ្នាំ​២០១៩ លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប និង​លោក ទេព យុទ្ធី សមាជិក​ព្រឹទ្ធសភា​មណ្ឌល​ភូមិភាគ​៥ ព្រមទាំង​អភិបាលរង​ខេត្ត​ជាច្រើន​រូប រួម​និង​ព្រះសង្ឃ​និង​មន្ត្រីរាជការ​គ្រប់​ជាន់​ថ្នាក់​ព្រមទាំង​ពុទ្ធសាសនិកជន ក្នុង​ខេត្ត បានន​រួមគ្នា​ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា​នេះ​ដោយ​ដង្ហែ​ពី​វិមាន​ឯករាជ្យ​ខេត្ត ឆ្ពោះទៅ​កាន់​មជ្ឈមណ្ឌល​វិបស្សនាធុរៈ​ខេត្ត​កែប​។​

​ក្នុងឱកាស​នោះ លោក កែ​ន សត្ថា អភិបាលខេត្ត ក៏​បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី តែងតែ​បើក​នូវ​សិទ្ធិ​ទូលំទូលាយ​ផ្ដល់​ឱកាស​ដល់​ពលរដ្ឋ​ទូទៅ ដោយ​មិន​មាន​ការរើសអើង​ឬ​រិត​ត្បិត​នូវ​ជំនឿ​សាសនា​អ្វី​ឡើយ​។ ជាក់ស្ដែង​បុណ្យមាឃបូជា​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា កំណត់​ចូល​ជា​បុណ្យ​ជាតិ​របស់​កម្ពុជា​ផងដែរ ដោយ​នៅ​ថ្ងៃ​ប្រារព្ធ​បុណ្យ​នេះ រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​មន្ត្រីរាជកា​រ សិស្សានុសិស្ស រួម​ទាំង​វិស័យ​ឯកជន ឈប់សម្រាក​មួយថ្ងៃ​។ ដោយឡែក​សម្រាប់​ខេត្ត​កែប រដ្ឋបាល​ខេត្ត​តែងតែបាន​ដឹកនាំ​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ដោយ​មាន​ការចូលរួម​ពី​ពុទ្ធសាសនិកជន​គ្រប់​មជ្ឈដ្ឋាន​ចូលរួម​ពិធីបុណ្យ​សាសនា​ដ៏​សំខាន់​មួយ​នេះ​។ លោក​អភិបាលខេត្ត​ក៏​បាន​ឧទ្ទិស​កុសលផល​បុណ្យ​ដែល​កើតចេញ​ពី​សទ្ធា​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ​ក្នុង​កម្មវិធី​បុណ្យ​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ខេត្ត​កែប ជួបតែ​សេចក្ដីសុខ​គ្រប់ប្រការ និង​បាន​អំពាវនាវ​ឲ្យមាន​ការចូលរួម​សាមគ្គី​គ្នា​ជា​ធ្លង់​មួយ​ក្នុង​កិច្ចអភិវឌ្ឍន៍​ខេត្ត​ឲ្យបាន​កាន់តែ​រីកចម្រើន​ថែម​ទៀត​ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព​របស់​ប្រទេសជាតិ​នា​ពេលបច្ចុប្បន្ន ដែល​ដឹកនាំ​ដោយ​សម្ដេច​តេជោ​ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​ត​រៀង​ទៅ​។

​សូមបញ្ជាក់​ថា​៖ កម្មវិធី​បុណ្យ​ត្រូវ​បាន​ឆ្លង​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​ក្រោម​ការចូលរួម​រាប់​បាត​ពី​សំណាក់ លោក កែ​ន សត្ថា អភិបាលខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​គ្រប់​ឋានានុក្រម​និង​ពុទ្ធបរិស័ទ​ក្នុង​ខេត្ត​កែប​ទាំងមូល​៕
​សេង ណា​រិទ្ធ​

r190220e01 r190220e02 r190220e03 r190220e04 r190220e05 r190220e06 r190220e07 r190220e08 r190220e09 r190220e10

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.