ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!
0

ប្រជាពលរដ្ឋ​មាន​ក្តីរីករាយ ដោយសារ​ដំឡូងជ្វា​ឆ្នាំ​នេះ​មាន​តម្លៃ​ខ្ពស់​ជាង​ឆ្នាំ​មុន​

ប្រជាពលរដ្ឋ​មាន​ក្តីរីករាយ ដោយសារ​ដំឡូងជ្វា​ឆ្នាំ​នេះ​មាន​តម្លៃ​ខ្ពស់​ជាង​ឆ្នាំ​មុន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ឆ្នាំ​នេះ​ដោយសារ​ហាងឆេង​ដំឡូងជ្វា​មាន​តម្លៃ​ខ្ពស់ គេ​បានកត់សម្គាល់​ឃើញ​កសិក​រ​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប បាន​និង​កំពុង​បន្ត​ការដាំដុះ​នូវ​ប្រភេទ​ដំឡូងជ្វា​(​ពូជ​កសិកម្ម​)​នេះ​យ៉ាង​ផុលផុស​។​

​បើ​តាម​ការលើកឡើង​ពី​សំណាក់​កសិករ​ស្ថិតក្នុង​ភូមិ​ភ្នំ​លា​វ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បានឲ្យដឹងថា បច្ចុប្បន្ន​ដោយសារតែ​ហាងឆេង​ដំឡូងជ្វា​មាន​តម្លៃ​ខ្ពស់​គួរសម​បែបនេះ ពួកគាត់​បាន​បន្ត​ដាំ​ដុះ​ដោយ​មិន​ទុក​ដី​ឲ្យនៅ​ទំនេ​រឡើយ​។​ម្យ៉ាងវិញទៀត ព្រោះតែ​ភូមិសាស្ត្រ​ខាងលើ​មាន​ប្រភពទឹក​គ្រប់គ្រាន់​ដែល​អាច​ឲ្យ​ពួកគាត់​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ​សម្រាប់​លក់​ដោះដូរ​ផ្គត់ផ្គង់​ជីវភាព​បាន​កាន់តែ​ធូរធា​ជា​លំដាប់​។​

​កសិករ​បាន​បញ្ជាក់ទៀតថា កាលពី​ឆ្នាំមុន​ដំឡូងជ្វា​ប្រភេទ​កសិកម្ម​នេះ លក់​បាន​ក្នុង​មួយ​គីឡូក្រាម​ត្រឹម​៨០០​ទៅ​១.០០០​រៀល​ប៉ុណ្ណោះ ហើយ​ពុំ​សូវ​មាន​ក្រុម​ឈ្មួញ​មក​ទិញ​ច្រើន​ឡើយ ផ្ទុុយ​មក​វិញ​ក្នុង​ឆ្នាំ​២០១៩​នេះ​ផល​ដំឡូង​ដែល​ពួកគាត់​ប្រមូលបាន​ត្រូវ​ក្រុម​ឈ្មួញ​សម្រុក​មក​ទិញ​ដល់​ទីកន្លែង ដោយ​ឲ្យ​តម្លៃ​ចាប់ពី​១.៥០០​ទៅ​២.០០០​រៀល​ក្នុង​១​គីឡូក្រាម​ឯណោះ​។​

​ដូច្នេះ​បើ​ហាងឆេង​ដំឡូងជ្វា​កាន់តែ​មាន​សន្ទុះ​បែបនេះ ពួកគាត់​នឹង​បន្ត​ការដាំដុះ​បន្ថែមទៀត​ដោយ​មិន​ទុក​ដី​ចោល​ឥតប្រយោជន៍​នោះ​ឡើយ​។​

​សូមជម្រាបថា បច្ចុប្បន្ន​គេ​បាន​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ស្ថិត​តាម​ភូមិសាស្ត្រ​នានា​ទូទាំង​ប្រទេស ពិសេស​តាម​តំបន់​នានា​នៃ​ខេត្ត​កែប ពួកគាត់​ពិតជា​រស់នៅ​ប្រកបដោយ​ក្តី​រីករាយ ក្នុង​ជីវភាព​ធូរធា​និង​ការរីកចម្រើន ក្រោម​ដំបូល​សន្តិភាព​។​ជាមួយ​នេះ​ក្រៅពី​ការងារ​កសិកម្ម ពួកគាត់​ក៏​បាន​ប្រការ​ងារ​បន្ទាប់បន្សំ​ជាច្រើន​ទៀត ដូចជា​ការចិញ្ចឹម​សត្វ​គ្រប់​ប្រភេទ ការលក់ដូរ​តាម​លក្ខណៈ​គ្រួសារ​ស្ថិត​តាម​ខ្នង​ផ្ទះ ដែល​ធ្វើឲ្យ​ជីវភាព​គ្រួសា​ររបស់គាត់​កាន់តែ​មាន​កម្រិត​ធូរធា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ផងដែរ​៕
​សេង ណា​រិទ្ធ​

r190216a1 r190216a2 r190216a3 r190216a4 r190216a5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.