ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ និង​វាយតម្លៃ​ដោយ​ផ្ទាល់​លើ​គម្រោង​វិនិយោគ​ទេសចរណ៍​ចំនួន​១៣​កន្លែង ក្នុង​តំបន់ការពារធម្មជាតិ នៅ​ខេត្ត​ពោធិ៍សាត់
0

​នគរបាល​ខេត្ត​កែប​ម្នាក់​សុខចិត្ត​បាញ់​សម្លាប់​ខ្លួនឯង ដោយសារតែ​មាន​ជំងឺ​ប្រចាំកាយ​

​នគរបាល​ខេត្ត​កែប​ម្នាក់​សុខចិត្ត​បាញ់​សម្លាប់​ខ្លួនឯង ដោយសារតែ​មាន​ជំងឺ​ប្រចាំកាយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កែប ៖ បុរស​ដែល​ជា​មន្ត្រី​នគរបាល​ខេត្ត​កែ​បម្នាក់ បាន​បាញ់​សម្លាប់​ខ្លួនឯង​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយសារតែ​មាន​ជំងឺ​ប្រចាំកាយ​មើល​មិនជា​។​

​ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៩​និង​២០​នាទី​យប់ ថ្ងៃទី​៣០​ខែ​មករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ព្រះរាជដំណាក់​ស្តេច ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​

​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​និយាយថា មុន​កើត​ជា​បញ្ហា​ដូចខាងលើ ជនរងគ្រោះ​បាន​យក​កាំភ្លើង​របស់ខ្លួន​ប្រភេទ​AK47​ស្វាយ​បត់ អា​មេ​ចំនួន​ពីរ​ដង រួច​ក៏​បាញ់​សំដៅ​បំពង់​ក​ខ្លួនឯង​ធ្លាយ​ទៅ​ក្រោយ បណ្តាលឲ្យ​ដាច់​ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែ​ម្តង​។​ប្រភព​បាន​បន្តថា ជនរងគ្រោះ​មានឈ្មោះ ឌៀប មៀន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខងា​ជា​នគរបាល​ខេត្ត​កែប មាន​ប្រពន្ធ​ឈ្មោះ ជ័យ មាន អាយុ​៣៧​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ក្នុង​ភូមិ​កែ​អង្វែ ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ​។​

​ក្រោយ​ពី​បង្ក​ភាពចលាចល ក្នុងករណី​បាញ់​សម្លាប់​ខ្លួនឯង​នេះ សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះមក​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​សព ដោយ​បាន​បញ្ជាក់​អះអាងថា បុរស​រងគ្រោះ​ពិតជា​បាញ់​សម្លាប់​ខ្លួនឯង​យ៉ាង​ពិតប្រាកដ​មែន ដោយ​ពុំ​មាន​ពាក់ព័ន្ធ​នឹង​ករណី​ផ្សេង​ឡើយ​។​

​បន្ទាប់ពី​សមត្ថកិច្ច​ពិនិត្យ​រួចរាល់ សព​បុរស​រងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ស្រុកកំណើត ស្ថិតក្នុង​ភូមិ​កែ​អង្វែ ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្ត​កំពត ដើម្បី​ប្រគល់​ជូន​ទៅ​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ សេង ណា​រិទ្ធ​

r190201c1 r190201c2 r190201c3 r190201c4

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.