ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

លោក​ឧកញ៉ា តាំង អ៊ាង ប្រើ​ឈ្មោះ​ខ្មោច​ក្រុមហ៊ុន MDS របស់​ឧកញ៉ា ទ្រី ភាព ទៅ​កាប់​បំផ្លាញ​ព្រៃ​អភិរក្ស​ភ្នំ​សំ​កុស​

ខេត្ត​ពោធិ៍សាត់​៖​មេ​ឈ្មួញ​ឧក្រិដ្ឋ​ឧកញ៉ា តាំង អ៊ាង បាន នឹង​កំពង់តែ​លួច​ប្រើ​ឈ្មោះ​ខ្មោច របស់​ក្រុមហ៊ុន MD​របស់​ឧកញ៉ា ទ្រី​ភាព និង​អាង​អំណាច​គណ​អភិបាលខេត្ត​ពោធិ៏សាត់ ទៅ​កាប់ បំផ្លាញ​ព្រៃ​អភិរក្ស​ភ្នំ​សំ​កុស ដោយ​គ្មាន​ការទប់ស្កាត់ ដែល​បញ្ហា​នេះ​គេ​សង្ស័យថា ៖​ប្រសិនបើ​ជា​គ្មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ពី​សំណាក់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ គណ​អភិបាលខេត្ត​ពោធិ៏សាត់​ទេ គេ​មិន​ជឿ​ថា​មេ​ឈ្មួញ តាំង អៀង និង បក្ខពួក ហ៊ាន​លួច​ចូល​ទៅ​កាប់​បំផ្លាញ​ព្រៃ ឈើ​ក្នុង​ជម្រក​ដែន​ព្រៃ​អភិរក្ស​ការពារ​ដោយ​ព្រះរាជក្រឹត្យ តំបន់ភ្នំ​សំ​កុស​តាម​ទំនើងចិត្ត ។​

​តាម​មន្ត្រី​សាលាខេត្ត​ពោធិ៍សាត់​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រាយការណ៍​ឲ្យដឹងថា រយៈពេល​ជាង​០១​ខែ​មកនេះ សកម្មភាព​កាប់​ឈើ​នៅ​ក្នង​តំបន់​អភិរក្ស​ដូច​រៀបរាប់​ខាងលើ ហាក់​មាន​ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំមុនៗ​ទៅទៀត ដោយ​ឃើញ​មាន​អ្នក​អា​ឈើ​រាប់រយ​នាក់ និង​គ្រឿងចក្រ រថយន្ត​ប្រកុង រថយន្ត​ច្នៃ​ជិត​១០០ គ្រឿង ហើយ ឧកញ៉ា តាំង អ៊ាង បាន​ប្រើ​មេកា​របស់​ខ្លួន​ពីរ​នាក់ ឈរ​ចាំ​ប្រមូល​ទិញ​ឈើ​នៅ​ដេប៉ូ​ធំៗ​ចំនួន​ពីរ​ទីតាំង​ខុសគ្នា ក្នុង​ក្រុមហ៊ុន​MDS​។​

​សេចក្តីរាយការណ៍​បន្ត​ថា មេការ​ធំ​មា្ន​ក់​ឈ្មោះ ង៉ូវ ទី ត្រូវជា​ប្អូនប្រុស​របស់​ឧកញ៉ា តាំង អ៊ាង បាន​បង្កើត​ដេប៉ូ​យ៉ាង​ធំ​សម្បើម​ចាំ​ទិញ​ឈើ​ខុស​ច្បាប់​ក្នុង​បរិ​វណ​ក្រុមហ៊ុន MDS ស្ថិតនៅ​ឃុំ​អន្លង់​រាប ស្រុក​វាលវែង​។​ឯ​មេការ​ធំ​ម្នាក់​ទៀត​ឈ្មោះ លីម ជា​កូនប្រុស​បង្កើត​ឧកញ៉ា លាង ចាន់​មុនី ដែល​ល្បីឈ្មោះ​ខាង​កាប់​បំផ្លាញ​ព្រៃ ឈើ និង​ជា​មនុស្ស​ជំនិត​របស់​ឧកញ៉ា​ទ្រី​ភាព បាន​យក​ទីតាំង​កែច្នៃ​ឈើ​យ៉ាង​ធំ ទល់មុខ​ក្រុមហ៊ុន MDS ដំណាក់​សុ​ក្រំ ស្ថិតក្នុង​ឃុំ​សំរោង ស្រុក​ក្រវាញ សម្រាប់​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​និង​ស្ទួច​ដាក់​រថយន្ត​V1 ដឹក​ចេញ​ទៅ​កាន់​រាជធានី​ភ្នំពេញ ជាប្រចាំ​។​

​គួរ​រំលឹក​ដែន​ព្រៃ​អភិរក្ស​ភ្នំ​សំ​កុស ស្ថិត​នៅក្នុង​ស្រុក​វាលវែង និង​ព្រៃ​អភិរក្ស​ជួរ​ភ្នំក្រវាញ ក្នុងស្រុក​ក្រវាញ​ត្រូវ​មេ​ឧក្រិដ្ឋជន​ព្រៃឈើ ដែល​មាន​ងារ​ជា​ឧកញ៉ា​ឈ្មោះ តាំង អ៊ាង បានឲ្យ​មេកា​ររបស់​ខ្លួន​ប្រើ​មនុស្ស​រាប់រយ​នាក់ ចូល​ទៅ​កាប់​បំផ្លាញ​ឈើ​ដោយ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន MDS របស់​ឧកញ៉ា ទ្រី ភាព និង​បាន​ឃុបឃិត​ពុករលួយ​ពី​គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ​។​

​ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បានឲ្យដឹង​ទៀតថា ៖ លោក​ឧកញ៉ា តាំង អៀង បាន​បញ្ជា​អោយ​មេការ​ដឹកឈើ​ចេញពី​ព្រៃ​យក​មក​លក់​ឲ្យ​ក្រុមហ៊ុន​ម្នាក់ បាន​លួចខ្សិ​បប្រាប់ឲ្យដឹង​ថា ៖ ដើម្បី​បាន​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​MDS ឧកញ៉ា តាំង អ៊ាង បាន​ចំណាយលុយ​ប្រមាណ ៣៥០​ដុល្លារ​ក្នុង​១​ម៉ែត្រគូប បង់​ឲ្យ​ឧកញ៉ា ទ្រី ភាព ដោយ​មាន​ប្រធាន​តំបន់​របស់​ក្រុមហ៊ុន​ម្នាក់ ឈ្មោះ​ជី​វ័ន្ត ហៅ​ពៅ ចាំ​សម្របសម្រួល​ឯកសារ​ច្បាប់​ដឹង​ជញ្ជូន​។​ហើយ​ប្រភេទ​ឈើ​ប្រណីត​មួយចំនួន​ត្រូវបាន​គេ​ដឹក​ជញ្ជូន​យក​មក​ទុក​នៅ​ក្នុង​ក្រុមហ៊ុន​ទី​ភាព​គ្រុប​ត្មាត​ពង និង​មួយចំនួនទៀត​ដឹកយក​ទៅ​ស្តុក​ក្នុង​ឃ្លាំង​ឈើ​មួយ​កន្លែង​ទៀត នៅ​ក្រោយ​ទី​តាំ​រោងចក្រ​កាត់ ដេរ​៦​ជាន់ ផ្លូវវេង​ស្រេង មុន​នាំចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​។

​ប្រភព​ដដែល​បានឲ្យដឹង​ទៀត​ថា ព្រោះ​តែ​ក្រុម​មន្ត្រី​ជំនាញ​អស់​នោះ​បាន​ទទួល​ស្រោមសំបុត្រ​ឧបត្ថម​បិទមាត់​ធ្វើ​សកម្មភាព​ពុករលួយ​ជាប្រចាំ​នោះ​។  មេការ​ធំៗ​ទាំង​ពីរ​នាក់​ខាងលើ ចែក​តំបន់​គ្នា​ដើម្បី​ប្រមូល​ទិញ​ឈើ​ខុសច្បាប់ ដោយ​លោក ង៉ូវ ទី ទទួល​ទិញ​ឈើ​ដែល​គេ​កាប់​ពី​តំបន់​អភិរក្ស​ភ្នំ​សំ​កុស ចាប់​ពី​ច្រក​អូរ​លាក់​មាស ច្រក​ពង​ពង់ ច្រក​ស្ទឹង​តា​តាំង ច្រក​ក្រពើ​ពីរ ច្រក​ភ្នំ​ទំព័រ និង​តំបន់ភ្នំ ១៥០០​។ ឯ​លោក លីម មាន​សិទ្ធិ​ចាំ​ទិញ​ឈើ​ខុសច្បាប់​ដែល​គេ​កាប់​ចេញពី​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ ចាប់ពី​តំបន់​ខ្សាច់​ពូក ច្រក​ដា ច្រក​អំពិល ច្រក​រវៀង និង​ច្រក​អូរ​លាក់​មាស​។ ឈើ​គ្រប់​ប្រភេទ​ត្រូវបាន​គេ​ប្រមូល​ទិញ ដូចជា​ប្រភេទ​ឈើ​ប្រណីត​ប្រភេទ​ឈើ​រាជ​ថ្កុល ធ្នង់ នាងនួន និង​ឈើ​អា​ប្រភេទ​លេខ​២​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​។​

​ទាក់ទិន​ទៅ​នឹង​ជំនួញ​លួច​កាប់​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ និង​បន្ថែម​ការ​លូច​គៃបំបាត់​ពន្ធ​រដ្ឋ​ដែល​មាន​ក្រុម​មន្ត្រី​ជួយ​ហែរ​ហម ដោយ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន MDS នេះ ភាគី​ពាក់ព័ន្ធ​ការិយាល័យ​របស់​យើង​មិនអាច​សុំ​ការបកស្រាយ​បាន​ទេ​ពី​សំណាក់​កូនជឹង និង​លោក​ឧក ញ៉ា តាំង អ៊ាង បានទេ ៕

 

taingeang1 taingeang2 taingeang3 taingeang4

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!