ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

លោក ផាត់ វី​រៈ មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ព្រំ​ថ្មី កំពុង​បើក​ភ្លើង​ខៀវ​ឲ្យ​ឈ្មួញ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​

​ខេត្ត​ប៉ៃលិន ៖ ករណី​តម្រូវ​ឲ្យ​ឈ្មួញ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ត្រូវ​បង់​ក្បាល​រថយន្ត​ជូនទៅ​លោក ផាត់ វី​រះ អាច​នឹង​ផ្ទុះ​ធ្លាយ ខណៈ​ឈ្មួញ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ខ្លះ​មាន​សែស្រឡាយ ខ្នង​អ្នកធំ​វិញ​នោះ​ក៏​មិន​ខុស​ពី​ពាក្យចាស់​បុរាណ​ថា សុខចិត្ត​ឲ្យ​ក្រពើ​លេប​មិន​ឲ្យ​ចង្វា​របបិ​ច ។ ដូច្នេះ​ប្រសិនបើ​លោក ផាត់ វី​រះ ត្រូវបាន​បង្ខំ ឬ​ជំរិត​ឈ្មួញ និង ក្រុមហ៊ុន​ដឹកជញ្ជូន​តាម​ទំនើងចិត្ត​ខ្លួន​ទាមទារ អាច​នឹង​ប្រតិកម្ម ។​

​មន្ត្រី​សាលាខេត្ត​បាន​លួច​បង្ហើប​ឲ្យដឹងថា យោងតាម​អនុក្រឹត្យ​លេខ​៦៤​ម​សន មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរ ជាតិ គឺ​មាន​តួនាទី ត្រួតពិនិត្យ​រាល់​មធ្យោបាយ​ទំនិញ​ចេញ​-​ចូល អ្នកដំណើរ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ប្រថាប់ត្រា​លើ លិខិតឆ្លងដែន (​ទិដ្ឋិ​ការ​) ទប់ស្កាត់​ការហូរចូល​រាល់​ជនអន្តោប្រវេសន៍​ខុសច្បាប់ និង​ផ្តល់​ទិ​ដ្ឋការ​ភ្ញៀវ​ចូល​ប្រទេស  ។ ប៉ុន្តែ​លោក ផាត់ វី​រះ ដែល​ទើប​មក​កាន់​តំណែង​នេះ ប្រហែលជា​ត្រូវ​ចំណាយ​(​កញ្ចប់​)​ក្នុង​តំណែង និង​ស្រក់ ទឹក​មាត់ ចំពោះ​ផលប្រយោជន៍ ទើប​បង្កើតឲ្យមាន​យុទ្ធសាស្ត្រ​បែបនេះ ដើម្បី​ទាញ​យក​លាភសក្ការៈ​ក្នុង​តំណែង ទាំង​បំពាន​ទៅ​នឹង​តួនាទី ភារកិច្ច​របស់​ខ្លួន ក្នុង​អនុក្រឹត្យ​លេខ​៦៤​ម​សន ។​

​លោក ផាត់ វី​រះ ប្រធានការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន ដែល ទើប​ឡើង​កាន់តំណែង​ថ្មី​ថ្មោង ជំនួស​លោក សួស សុខ​ដា​រា នោះ កំពុង​រង​នូវ​ការរិះគន់​ពី​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន ដឹកជញ្ជូន​ទំនិញ​ថា ផាត់ វី​រះ បាន​បង្គាប់​ឲ្យ​មន្ត្រីនគរបាល​ជា​មនុស្ស​ទំនុកចិត្ត​របស់​ខ្លួន​ប្រមូល​សេដ្ឋកិច្ច តាមរយៈ ការធ្វើ​ស្ថិតិ ដើម្បី​កេណ្ឌ​ក្រុម​ឈ្មួញ ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ (​រកស៊ី​បង់ពន្ធ​មិន​គ្រប់ និង​នាំចូល​ទំនិញ​ឆ្លងកាត់ ខុស​ម៉ោង​រដ្ឋបាល ជាដើម គឺ​ត្រូវ​គិតគូរ​សេវា ដើម្បី​ជៀស​ពី​ការបិទ​បា​រ៉ា​ស ឬ​រំខាន​ដល់​ការដឹកជញ្ជូន ។​

​ពាក់ព័ន្ធ​ករណី​នេះ គេហទំព័រ​យើង​ពុំ​អាច​ធ្វើ​ការទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ ពី​លោក ផាត់ វី​រះ ប្រធានការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន​បាន​នោះទេ ។ ប្រសិនបើ​កើតមាន​អំពើពុករលួយ​មិន​ត្រូវបាន​ស៊ីចង្វាក់​គ្នា (​ខ្វះ​ការឯកភាព ពុករលួយ​លក្ខណៈ​ប្រព័ន្ធ​) ប្រាកដជា​នឹង​បែកធ្លាយ​មិនខានឡើយ ។​

​គួររំឭកថា លោក ផាត់ វី​រះ មិនទាន់​ធ្វើ​កំណែទម្រង់​ក្នុង​ការដឹកនាំ​របស់​ខ្លួន ប្រកបដោយ​ភាព​ទទួលខុសត្រូវ​បាន នៅឡើយ​ទេ ខណៈ​មន្ត្រី​របស់​ខ្លួន​នៅតែ​បន្ត​ធ្វើ​សកម្មភាព​ជាន់ក​ពលរដ្ឋ អាជីវករ​តូចតាច ដឹក​ទំនិញ​តាម​រទេះ តម្រូវឲ្យ​បង់​លុយ ដោយ​គ្មាន​វិក្ក​ប័ត្រ​នេះ​ជាដើម ៕

 

phatvirakkapf

phaivirak1 phaivirak2 phaivirak3

Filed in: ព័ត៌មានជាតិ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!