ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ និង​វាយតម្លៃ​ដោយ​ផ្ទាល់​លើ​គម្រោង​វិនិយោគ​ទេសចរណ៍​ចំនួន​១៣​កន្លែង ក្នុង​តំបន់ការពារធម្មជាតិ នៅ​ខេត្ត​ពោធិ៍សាត់ ==> ​បញ្ចុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេក និង​សម្ពោធ​សមិទ្ធិផល​នានា នៅ​វត្ត​សាល​វនរ​ង្សី តម្លៃ​ជិត​៥២​ម៉ឺន​ដុល្លារ​, តំណាងរាស្ត្រ មាស សុភា ថ្លែងថា ការកសាង​សមិទ្ធិផល​នេះ ជា​ចំណុច​វិជ្ជមាន នៃ​ការរីកចម្រើន​របស់​កម្ពុជា
0

​លោក កែ​ន សត្ថា ទទួល​ស្វាគមន៍​គណៈប្រតិភូ​វៀតណាម ដែល​មក​សំណេះសំណាល​ជា​ប្រជាពលរដ្ឋ​ខេត្ត​កែប​

​លោក កែ​ន សត្ថា ទទួល​ស្វាគមន៍​គណៈប្រតិភូ​វៀតណាម ដែល​មក​សំណេះសំណាល​ជា​ប្រជាពលរដ្ឋ​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ព្រឹក​ថ្ងៃ​ចន្ទ ៧ រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ទទួល​ស្វាគមន៍ គណៈប្រតិភូ សមាគម​ខេត្ត​សុក​ចាំង នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដឹកនាំ​ដោយ​លោក Vo Tan Thang ដែល​អញ្ជើញ​មក​សំណេះសំណាល​សាកសួរ​សុខទុក្ខ​និង​ចែក​អំណោយ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កែប​ចំនួន​៥០០​គ្រួសារ ស្ថិត​ក្នុង​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដោយ​ក្នុង​ពិធី​នេះ ក៏​មាន​ការចូលរួម​ពី​សំណាក់ លោក​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ទូទាំង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី អភិបាលក្រុង​-​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន​។​

​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បានបញ្ជាក់​ថា ខេត្ត​សុក​ចាំង​គឺជា​ខេត្ត​មួយ​របស់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​មាន​វត្ត​អារាម​ច្រើនជាងគេ ហើយ​មាន​ប្រជាជន​ខ្មែរ​រស់នៅ​ប្រមាណ​៧០​ភាគរយ ក្នុង​នោះ​ព្រះសង្ឃ​ខ្មែរ​ក៏​មាន​ច្រើន​ដែរ​។​លោក​បន្ត​ទៀត​ថា បើ​ទោះជា​នៅ​ប្រទេស​ផ្សេង​គ្នា​ក៏ពិតមែន ប៉ុន្តែ​ព្រះសង្ឃ​នៅ​ទីនោះ​សុទ្ធ​តែ​កាន់​វិន័យ​តាម​ទំនៀម​ព្រះពុទ្ធសាសនា​ដូច​ប្រទេស​យើង​ដែរ​។​

​ជាមួយគ្នានេះ លោក​ក៏​សូម​ថ្លែងអំណរគុណ​ដល់​សមាគម​ខេត្ត​សុក​ចាំង​ដែល​តែង​ផ្តល់​ជំនួយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​នៅ​ខេត្ត​កែប ពិសេស​ការ​រឹតចំណង​មិត្តភាព សាមគ្គីភាព​ជា​បងប្អូន​ស្ថិតស្ថេរ​ចីរកាល​។​លោក​អភិបាលខេត្ត​កែប​បាន​ឱ្យដឹងទៀតថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​សមាគម​ខេត្ត​សុក​ចាំង​បានធ្វើ​អំណោយ​មនុស្សធម៌​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​កែប ដោយ​គ្រា​មុន​សមាគម​នេះ ក៏​បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​មក​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កែប​ដោយ​ឥតគិតថ្លៃ​ម្តង​រួចមកហើយ កាលពី​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០១៨​។​

​លោក កែ​ន សត្ថា ក៏​បាន​ផ្តាំផ្ញើ​ដល់​លោកតា លោកយាយ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ សូម​រក្សា​អនាម័យ​នៅ​តាម​គេហដ្ឋាន លំនៅដ្ឋាន រៀងៗ​ខ្លួន​ដើម្បី​អបអរ​ពិធីបុណ្យ​ភ្ញុំ​បិណ្ឌប្រពៃណី​ណៃ​ជាតិ​យើង ដែល​គិត​ចាប់ពីពេលនេះ គឺ​នៅសល់​តែ​រយៈពេល​៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។​ជាមួយនឹង​ឱកាស​នោះ លោក​អភិបាលខេត្ត​ក៏បាន​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូមជួយ​ដាស់តឿន​កូនចៅ​កុំ​ឱ្យ​ប្រើប្រាស់​គ្រឿងញៀន ហើយ​ត្រូវ​បញ្ជៀ​ស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​លោក Vo Tan Thang ប្រធាន​គណៈប្រតិភូ​សមា​គម​ក្រុមការងារ​មនុស្សធម៌​ខេត្ត​សុក​ចាំង​(​វៀតណាម​) បានឱ្យដឹងថា កន្លង​មក​សមាគម​មួយ​នេះ​ក៏​ធ្លាប់បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​មក​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​នៅ​ខេត្ត​កែប​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ ប៉ុន្តែ​លើក​នេះ សមាគម​ក្រុមការងារ​មនុស្សធម៌ ព្រមទាំង​ព្រះសង្ឃ​ក្នុង​ខេត្ត​សុក​ចាំង​ទាំងមូល ក៏បាន​គៀងគរ​យក​នូវ​អំណោយ​បន្តិចបន្តួច មក​ផ្តល់​ជូន​ប្រជាជន​កម្ពុជា​នៅក្នុង​ខេត្ត​កែប សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។​

​សូមបញ្ជាក់​ថា ក្នុង​ពិធី​សំណេះសំណាល​រវាង​អាជ្ញាធរ​ខេត្ត​កែប និង​គណៈប្រតិភូ​វៀតណាម​នេះ គណៈអធិបតី​ក៏បាន​ផ្តល់​នូវ​អំណោយ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៥០០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ឃិត​មួយកញ្ចប់​(​មាន​គ្រឿងឧបភោគ​-​បរិភោគ​) និង​ថវិកា​មួយចំនួន​ផង​ដែរ​៕
​សេង ណា​រិទ្ធ​

 

r181002d1 r181002d2 r181002d3 r181002d4 r181002d5 r181002d6 r181002d8 r181002d9

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.