ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​ ==> ​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​មន្ត្រីរាជការ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​២ នៅ​វត្ត​សារា​វ័ន​តេជោ
0

មេ​សាខាគយ​ខេត្តតាកែវ​កាន់តែ​ធុំក្លិន​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​

ខេត្តតាកែវ ៖ ប្រភព​ព័ត៌មាន​ពី​ក្រុម​ឈ្មួញ និង​អាជីវករ​មួយចំនួន​ដែល​រង​ការគាបសង្កត់​កាន់តែ​ខ្លាំង​ពី​ក្រុម​គយ​ចល័ត​បានឱ្យ ដឹងថា ទោះ​បី​ពួក​គាត់​នាំចូល​ទំនិញ​ស្របច្បាប់​បង់ពន្ធ​គយ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏​ដោយ​ក៏​ចៀស​មិន​ផុត​ពី​ត្រូវ​បង់លុយ​ឱ្យ ក្រុម​គយ​ចល័ត​របស់លោក លាង ម៉ុង នោះដែរ ដែល​ជាហេតុ​ធ្វើឱ្យ​ពួកគាត់​រកស៊ី​ស្ទើរ​គ្មាន​សល់​ផលចំណេញ ។

ប្រភព​ព័ត៌មាន​បន្ត​ឱ្យដឹងទៀតថា ក្រុម​ឈ្មួញ និង​អាជីវករ​ដែល​នាំចូល​ទំនិញ​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ភ្នំ​ដិន និង​ច្រករបៀង​ជាច្រើន​ទៀត​បាន​ឱ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ ក្រុម​គយ​ចល័ត​របស់លោក លាង ម៉ុង ប្រព្រឹត្ត​អំពើ​ពុក រលួយ​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត ពោលគឺ​រាល់​ការបង់​លុយ​របស់​ឈ្មួញ និង​អាជីវករ ដែល​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ លេខ ២ គឺ​មិន​ទទួលបាន​បង្កាប់ដៃ ឬ​វិក្កយបត្រ​ត្រឹមត្រូវ​នោះ​ឡើយ ។​

បើ​តាម​សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ​គយ​នៅ​ខេត្ត​តាកែវ​មួយចំនួន​បាន​ឱ្យដឹងថា លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្ត តាកែវ ក៏ដូចជា លោក កែវ វ៉ាន់នី ប្រធាន​សាខាគយ​ខេត្តតាកែវ បាន​ឃុបឃិត​គ្នា​គាបសង្កត់​យ៉ាងខ្លាំង​ទៅលើ​ឈ្មួញុ និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​ពី​ប្រទេស​វៀតណាម​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ ២ ប៉ុន្តែ​លោក លាង ម៉ុង និង​លោក កែវ វណ្ណី បែរ​ជា​បើកដៃ​ឱ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ខេត្ត​តាកែវ​យ៉ាង​ពេញបន្ទុក ដើម្បី​ប្រមូល​លុយ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​លើ​គំនរ​ញើស​ឈាម​អ្នករកស៊ី ដែល​លោក កែវ វ៉ាន់នី ប្រធាន​សាខាគយ​ខេត្តតាកែវ ដែល​មាន​ខ្នងបង្អែក​រឹងមាំ និង​បក្ខពួក​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​។ ទំនិញ​ទាំងនោះ មានដូចជា គ្រឿងសំណង់​ជាច្រើន​ប្រភេទ ទំនិញ​ចាប់ហួយ ព្រមទាំង​ប្រេងសាំង​ជាដើម ធ្វើ​ឱ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ ។​

ជាក់ស្តែង​មន្ត្រី​គយ​ចល័ត​ខេត្តតាកែវ បង្កើត​ក្រុង​ត្រូល​ជជុះ ២​កន្លែង ដើម្បី​គាប​យកលុយ​ពី​ឈ្មួញ អាជីវករ និង​ពលរដ្ឋ​ដែល​នាំចូល​ទំនិញ​ពី​ប្រទេស​វៀតណាម​ឆ្លងកាត់​ផ្លូវជាតិ​លេខ ២ ក្នុង​ខេត្ត​តាកែវ ។​
​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ សារព័ត៌មាន​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក លាង ម៉ុង និង​លោក កែវ វ៉ាន់នី បាន​នៅឡើយ​នោះទេ ? ៕

 

apkvkn

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!