ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 077 79 79 52 Email: kamapnews@gmail.com
0

ផ្លូវ​កៅស៊ូ​ជាច្រើន​កន្លែង​ក្លាយជា​សំបុកមាន់​និង​បែកខ្ទេច រង​ការខូចខាត ព្រោះ​ក្រុម​ឈ្មួញ​ដឹក​អាចម៍ដី​លក់​ស្នើសុំ​អាជ្ញាធរខេត្ត​ជួយ ចាត់វិធានការ​ផង​ទាន​

ខេត្ត​ប៉ៃលិន​៖ ពលរដ្ឋ​ដែល រស់នៅ​សង្កាត់​ប៉ៃលិន​និង​សង្កាត់​បរ​យ៉ាខា​,​ក្រុងប៉ៃលិន​ពួកគាត់​បាន រិៈ​គន់ ទៅលើ​មន្ត្រី​ជំនាញ​រ៉ែ និង​ថាមពល​ខេត្ត ព្រមទាំង​មន្ត្រី​ជំនាញ​សាធារណៈការ​ខេត្ត​ប៉ៃលិន​ថា​, បណ្តែតបណ្តោយ​ឲ្យ​ក្រុម​ឈ្មួញ​បាន​ដឹក​អាចម៍ដី​លក់​យ៉ាង​អាណាធិបតេយ្យ ធ្វើឲ្យប៉ះពាល់​ដល់​ទ្រព្យសម្បិត្ត​សាធារណៈ និង​ប៉ះពាល់​បរិស្ថាន បង្ក​ជា​អាចម៍ដី​ជ្រុះ​នៅលើ​ដងផ្លូវ ពួកគាត់​ពិបាក​ក្នុងការ​ធ្វើ​ដំណើរ ហើយ​បញ្ហា​ទាំងនេះ​អាជ្ញាធរខេត្ត និង​មន្ទីរ​ជំនាញ​ហាក់​មើលរំលង និង​គ្មាន​ចាត់វិធានការ​ទប់​ស្តាត់ ចំពោះ​រថយន្ត​ទាំងនោះ​សោះ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​ទាំងពី​ខាងលើ​បាន​និយាយ​តៗ​គ្នា​នៅ​តាម​ហាង​កាហ្វេ​ថា​៖ រយៈពេល​ជិត​មួយ​ខែ​មក​នេះ​ផ្លូវ​កៅស៊ូ​ជាច្រើន​ខ្សែ​នៅ​ក្រុងប៉ៃលិន​បាន​ក្លាយជា​សំបុកមាន់​និង​រថយន្ត​បាន​កិន បែកផ្លូវ​កៅស៊ូ ,​រង​ការខូចខាត​យ៉ាងខ្លាំង ដោយសារតែ​រថយន្ត​ដឹក​អាចម៍ដី​លក់ របស់​ក្រុមហ៊ុន​មួយចំនួន បាន​បំផ្លាញ ធ្វើឲ្យ​ខូចខាត​សម្បិត្ត​សាធារណៈ ប៉ះពាល់​បរិស្ថាន ផ្លូវ​ពិបាក​ធ្វើ​ដំណើរ ហើយ​រថយន្ត​ដឹក​អាចម៍ដី​លក់ មួយចំនួន​មិន​ព្រម​គោរព​សេចត្តីណែនាំ​របស់​ក្រសួង​ជំនាញ ដែល​បញ្ហា​នេះ​គឺ​អាជ្ញាធរ​ខេត្ត ក៍​ដូច​មន្ទីរជំនាញ​ខេត្ត មាន​ភាព​ធូ​រលុង​ក្នុងការ​គ្រប់​គ្រ​ង់​។

​ប្រភពព័ត៌មាន បាន​បន្តថា​៖​ផ្លូវ​កៅស៊ូ ដែល​រង​ការខូចខាត​ធ្ងន់ធ្ងរ​ជាងគេ​បំផុត និង​កើត​មាន​ក្រឡិក​ក្រឡុក ដូច​សំបុកមាន់ គឺ​នៅ​ភូមិបរ​យ៉ាខា ភូមិបរ​តាំង​ស៊ូ ភូមិ​ប៉ា​ហ៊ី​ត្បូង នៃ​ក្រុង​ប៉ៃលិន ហើយ​ផ្លូវ​ទាំងនេះ ទើបតែ​រង​ការខូចខាត ដោយសារតែ​រថយន្ត​ធំ​តូច របស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹក​អាចម៍ដី​លក់​បើក​ឆ្លងកាត់​ទៅ​មកៗ បង្ក​អោយ​បាក់ស្រុត ក្លាយ​ជា​រណ្តៅ​ធំៗ និង​មាន​ទឹក​ដក់ ពិបាក​ក្នុង​ការធ្វើដំណើរ​ឆ្លងកាត់​ទៅមក និង​បង្ក​អោយ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ ។​

​ប្រភពព័ត៌មាន បាន​បន្តទៀតថា​៖ ការដឹក​អាចម៍ដី​លក់ របស់​ក្រុម​ឈ្មួញ​ទាំងនោះ ភាគច្រើន​មិន​គោរព​សេចត្តីណែនាំ របស់​ក្រសួង​រ៉ែ​និង​ថាមពល​នោះ​ទេ ដូចជា ដឹក​ដី​លើ​ផ្លូវ​សាធារណៈ រថយន្ត​មិន​គ្រប រថយន្ត​ជ្រុះ​អាចម៍ រថយន្ត​ដឹក​លើស​ទម្ងន់ ជាដើម ហើយ​បញ្ហា​នេះ​ពួកគាត់​ស្នើសុំ​អាជ្ញាធរខេត្ត ក៍​ដូច​មន្ទីរជំនាញ​រ៉ែ និង​ថាមពល ,​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត មេត្តា​ចុះ​ត្រួតពិនិត្យ​ទីតាំង​កាយ​អាចម៍ដី​លក់ ណែនាំ​ពី​និតិ​វិធី​ច្បាប់ ដល់​ក្រុម​ឈ្មួញ​ដឹក​ដី​លក់​ទាំងនោះ​ផង កុំទៅ​តែពិនិត្យ ដោយ​ពុំ​មាន​វិធានការ​នោះ ។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ​លោក សុខ សួន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ប៉ៃលិន មានប្រសាសន៍​ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា តាម​ទូរស័ព្ទ​ថា​៖ នៅ​ពេល​ថ្មីៗ​នេះ លោក​បាន​ចុះ​ទៅ​មើល​នៅ​តាម​ការដ្ឋាន របស់​ក្រុម​ឈ្មួញ​ដឹក​អាចម៍ដី​ទាំងនោះ​ហើយ ដោយ​ណែនាំ​ឲ្យ​ពួកគាត់​ដាក់​គម្រប់​គ្របពីលើ បើសិន​មិន​អនុវត្តន៍ ខាង​លោក​មិន​ឲ្យ​បើកបរ​លើ​ផ្លូវ​សាធារណៈ​នោះទេ លោក​ធ្វើ​ដូច្នោះ​គឺ​ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ការងារ​(​សូម​ស្តាប់​ការលើកឡើង​របស់​លោក សុខ សួន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ប៉ៃលិន )​។​

​ចំណែក​លោក អ៊ាត សារ៉ាត់ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន ក៍​មាន​ប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពីរ​សៀល​ថ្ងៃទី​២៩ ខែ​សីហា​នេះ​ថា​៖ ចំពោះ​បញ្ហា​នេះ​កាលពី​សប្តាហ៍​មុន​ប្រជុំ គណៈ​អភិបាលខេត្ត គឺ​ឯកឧត្តម​អភិបាលខេត្ត​ប៉ៃលិន បាន​ប្រគល់​ភារកិច្ច​នេះ​ឲ្យទៅ​អាជ្ញាធរ​ដែនដី និង​មន្ត្រី​សមត្ថកិច្ច​ជា​អ្នក​ចុះ​អនុវត្តន៍ ប្រសិន​ជា​ឃើញ​ក្រុម​រថយន្ត​ទាំងនោះ​ធ្វើ​ខុស​គោលការណ៍​និង​ចុះ​ចាប់​ភ្លាមៗ ប៉ុន្តែ​ខាង​លោក​មិន​ទាន់​បាន​ចុះ​សហការ​នៅឡើយ​ទេ ចំណែក​ឯ​រថយន្ត​ដឹក​ដី​នៅ​តែ​ដឹក​ដដែល ដោយ​មិន​គិត​ពី​ខែវស្សា ប្រាំង​នោះឡើយ​៕

r180902a1 r180902a2 r180902a3 r180902a4 r180902a5 r180902a6 r180902a7

Filed in: ព័ត៌មានជាតិ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.
error: Content is protected !!