ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងនគរបាលអន្តរាគមន៍ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ចេញធ្វើការល្បាតចល័តនៅពេលរាត្រី រក្សាការពារសន្តិសុខ ជូនប្រជាពលរដ្ឋក៏បានឃាត់ខ្លួនក្មេងទំនើងចំនួន១នាក់រួមទាំងកាំបិតខ្វែវមួយដើមនាំយកទៅប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត! ==> និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ អំពាវនាវម្ចាស់អាជីវកម្មដែលកំពុងរកស៉ីដោយគ្មានអាជ្ញាបណ្ណ មកស្នើសុំអាជ្ញាបណ្ណឱ្យបានត្រឹមត្រូវ, ការប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ គឺជាអំពើល្មើស ==> អបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៤)! ហ្វឹកហាត់ដើម្បី ភាពរឹងមាំនិងស្ទាត់ជំនាញ! ==> អបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤)! ==> ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម វាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងការដោះស្រាយបញ្ហាផ្សេងៗនៅតាមព្រំដែន ==> អបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤)! ហ្វឹកហាត់ដើម្បី ភាពរឹងមាំនិងស្ទាត់ជំនាញ! ==> ឧត្តមសេនីយ៍ឯក វូ ហាក់ ៖ សិក្ខាកាម បានយល់ដឹងច្បាស់ពីជំនាញនគរបាលការពារព្រំដែន និងយកចំណេះជំនាញនេះ ទៅបម្រើអង្គភាពរបស់ខ្លួន កាន់តែល្អប្រសើរថែមទៀត ==> ជំនួបពិភាក្សារវាងលោក តូ ឡឹម និងសម្តេច ម៉ែន សំអន, កម្ពុជា-វៀតណាម បន្តជំរុញកិច្ចសហប្រតិបត្តិការលើមិត្តភាព និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ==> សេចក្តីបំភ្លឺព័ត៌មាន៖ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រា បជូនសាធារណជនអ្នកសារព័ត៌ មាន និងមហាជនអ្នក ប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ==> ឯកឧត្តម សុខ ចាន់ភក្តី អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី បានដឹកនាំក្រុមការងារ សហការ​ជាមួយឃុំសំបុក មានសទ្ធាជ្រះថ្លានូវក្នុងព្រះពុទ្ធសាសនា នាំយកនូវទានព្រះវស្សា​ចំនួន​ ៤វត្ត​ នៅក្នុងឃុំសំបុក

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅវិមានអនុស្សាវរីយ៍យុទ្ធជនពលី នៃកងស្វ័យការពារជប៉ុន នៅទីក្រុងតូក្យូ

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅវិមានអនុស្សាវរីយ៍យុទ្ធជនពលី នៃកងស្វ័យការពារជប៉ុន នៅទីក្រុងតូក្យូ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(តូក្យូ-ជប៉ុន)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានអនុស្សាវរីយ៍យុទ្ធជនពលី នៃកងស្វ័យការពារជប៉ុន ស្ថិតនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ជាទីដែលនាយឧត្តមសេនីយ៍ កំពុងបំពេញទស្សនកិច្ច។

សូមជម្រាបថា ដោយបានការអនុញ្ញាតពីក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ បានដឹកនាំប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសជប៉ុន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៊ីតា (Yasunori Morishita) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ នឹងជួបសម្ដែងការគួរសមជាមួយលោក មិណូរុ ហារ៉ា (Minoru Kihara) រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសជប៉ុន និងនាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីជិ (Yoshida Yoshihide) អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន ហើយនឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីនាយឧត្ដមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៊ីតា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ សំដៅរួមចំណែកពូនជ្រំ និងជំរុញទំនាក់ទំនង «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន»។

គួររំលឹកផងដែរថា កងទ័ពជើងគោកកម្ពុជា-ជប៉ុន បានសម្រេចសមិទ្ធផលប្រវត្តិសាស្ត្ររួមគឺ ឯកសារ «លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន» ដែលត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២៣៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.