ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៤)! ហ្វឹកហាត់ដើម្បី ភាពរឹងមាំនិងស្ទាត់ជំនាញ! ==> អបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤)! ==> ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម វាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងការដោះស្រាយបញ្ហាផ្សេងៗនៅតាមព្រំដែន ==> អបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤)! ហ្វឹកហាត់ដើម្បី ភាពរឹងមាំនិងស្ទាត់ជំនាញ! ==> ឧត្តមសេនីយ៍ឯក វូ ហាក់ ៖ សិក្ខាកាម បានយល់ដឹងច្បាស់ពីជំនាញនគរបាលការពារព្រំដែន និងយកចំណេះជំនាញនេះ ទៅបម្រើអង្គភាពរបស់ខ្លួន កាន់តែល្អប្រសើរថែមទៀត ==> ជំនួបពិភាក្សារវាងលោក តូ ឡឹម និងសម្តេច ម៉ែន សំអន, កម្ពុជា-វៀតណាម បន្តជំរុញកិច្ចសហប្រតិបត្តិការលើមិត្តភាព និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ==> សេចក្តីបំភ្លឺព័ត៌មាន៖ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រា បជូនសាធារណជនអ្នកសារព័ត៌ មាន និងមហាជនអ្នក ប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ==> ឯកឧត្តម សុខ ចាន់ភក្តី អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី បានដឹកនាំក្រុមការងារ សហការ​ជាមួយឃុំសំបុក មានសទ្ធាជ្រះថ្លានូវក្នុងព្រះពុទ្ធសាសនា នាំយកនូវទានព្រះវស្សា​ចំនួន​ ៤វត្ត​ នៅក្នុងឃុំសំបុក ==> ប្លែកៗៗកំហុសអ្នកណា? លុយរាប់សិបម៉ឺនដុល្លារនិងគ្រឿងអលង្ការជាច្រើនត្រូវបានគេគាស់លួចយកនេះបើតាមការអះអាងពីម្ចាស់ផ្ទះ តែអ្វីដែលគួរឲ្យឆ្ងល់ម្ចាស់ផ្ទះមិននៅជាងមួយខែកន្លះទៅហើយ(ហេតុអ្វីបានទុកប្រាក់និងទ្រព្យសម្បត្តិចោលបែបនេះ)? ==> សម្ដេចតេជោ ហ៊ុន សែន និងប្រធានរដ្ឋវៀតណាម ឯកភាពគ្នាជំរុញកិច្ចសហការជាអ្នកជិតខាងល្អបន្តទៀត

អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តនគរបាលដែលទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រ២២៣រូប ត្រូវបម្រើជាតិ មាតុភូមិ និងពលរដ្ឋប្រកបដោយភាពស្មោះត្រង់

អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តនគរបាលដែលទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រ២២៣រូប ត្រូវបម្រើជាតិ មាតុភូមិ និងពលរដ្ឋប្រកបដោយភាពស្មោះត្រង់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកោតសរសើរនិស្សិតនគរបាលដែលបានបញ្ចប់ការសិក្សាជំនាញរបស់ខ្លួន ដែលជំនាញទាំងនេះ ត្រូវខិតខំខ្លាំងណាស់ទើបអាចប្រឡងជាប់ មានចំណេះ ជំនាញច្បាស់លាស់ពិតប្រាកដ ទើបអាចទទួលសញ្ញាបត្រជំនាញនេះបាន ដូច្នេះពេលទទួលបានក្របខណ្ឌ និងបញ្ចប់ការសិក្សាជំនាញរួចហើយ ត្រូវយកចំណេះ ជំនាញនេះ ទៅបម្រើជាតិ មាតុភូមិ ប្រជារាស្ត្រចេញពីបេះដូង ប្រកបដោយភាពស្មោះត្រង់ និងមានសុជីវធម៌ល្អបំផុតចំពោះពលរដ្ឋ។

ឧបនាយករដ្ឋមន្រ្តី ស សុខា បានបែបនេះនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាលជំនាន់ទី១១ និងថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងពន្ធនាគារជំនាន់ទី២ ចំនួន២២៣រូប ដែលបករព្រឹត្តិទៅនៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ស្ថិតក្នុងឱកាសនេះ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍សង្ខេបអំពីលទ្ធផល នៃការងារបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រនគរបាល និងបរិញ្ញាបត្រគ្រប់គ្រងពន្ធនាគារ រួមនឹងសមិទ្ធផលនានាជាច្រើន និងបានលើកឡើងអំពីប្រវត្តិនៃការជ្រើសរើសនិស្សិតនគរបាលផងដែរ។

នាយឧត្តមសេនីយ៍ បានឱ្យដឹងថា ដំបូងឡើយក្រសួងមហាផ្ទៃ បានជ្រើសរើសពីក្នុងចំណោមមន្ត្រីនគរបាលជាតិ ដែលមានក្របខណ្ឌស្រាប់ឱ្យមកចូលរៀនថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៩មក ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានធ្វើកំណែទម្រង់លើការជ្រើសរើសនេះ ដោយត្រូវជ្រើសរើសពីក្នុងចំណោមយុវជន និងយុវនារី ដែលមានសញ្ញាបត្របាក់ឌុប។

ថ្លែងក្នុងពិធីនេះ អភិសន្តិបណ្ឌិត បានលើកឡើងថា ក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងទស្សនវិស័យជឿនលឿនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបានកំណត់យកវិស័យអាទិភាពគន្លឹះ៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍជាតិ និងឆ្លើយតបទៅនឹងបរិបទថ្មីនៃបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល។

អភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរបណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយមោទនភាពលើការងារបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកកងកម្លាំង ព្រមទាំងបានថ្លែងអំណរគុណ សប្បុរសជន ដែលបានជួយអភិវឌ្ឍបណ្ឌិត្យសភា។ ក្រសួងមហាផ្ទៃ នៅតែបន្តគាំទ្រឧបត្ថម្ភ និងផ្ដល់អាទិភាពខ្ពស់ដល់ការងារបណ្ដុះបណ្ដុះបណ្ដាល ដើម្បីកសាងធនធានមនុស្សផ្នែកកងកម្លាំងសម្រាប់ បន្តវេនពីមួយជំនាន់ទៅមួយជំនាន់។

អភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃត្រូវធ្វើការជ្រើសរើសមន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មីបីប្រភេទជារៀងរាល់ឆ្នាំ ដើម្បីបំពេញជួសមន្រ្តីឬគ្រូនគរបាលជាតិដែលចូលនិវត្តន៍ ទទួលមរណភាព ការលុបឈ្មោះចេញពីក្របខ័ណ្ឌ ការបាត់បង់សមត្ថភាពការងារ និងការផ្ទេរចេញ ដូចខាងក្រោម៖

ប្រភេទទី១៖ ជ្រើសរើសមន្ត្រីនគរបាលជាតិ ដែលត្រូវបំពេញការងារនៅតាមអង្គភាពជំនាញនានា ពិសេសប៉ុស្តិ៍នគរបាលរដ្ឋាបាល ដែលត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលរយៈពេល៤ខែ។
ប្រភេទទី២៖ ការជ្រើសរើសឱ្យចូលបម្រើការងារជាគ្រូនគរបាលជាតិ ដោយធ្វើការបណ្ដុះបណ្ដាលក្នុងរយៈពេលកំណត់មួយ ដើម្បីឱ្យក្លាយជាគ្រូនគរបាលជាតិបន្តវេនជំនាញនគរបាលនិងត្រូវឆ្លងកាត់វគ្គគរុកោសល្យបន្ថែមទៀត។
ប្រភេទទី៣៖ ការជ្រើសរើសឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជារៀងរាល់ឆ្នាំតាមរយៈការប្រឡងប្រជែង ដែលត្រូវសិក្សារយៈពេល៤ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

អភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរប្អូនៗជានិស្សិតនគរបាលជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តការសិក្សា ដកស្រង់បទពិសោធ ពង្រឹងនិងពង្រីកចំណេះដឹងឱ្យកាន់ តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពញភារកិច្ចទទួលខុសត្រូវបានល្អប្រសើរជូនជាតិ និងប្រជាពលរដ្ឋ។ ជាចុងក្រោយ អភិសន្តិបណ្ឌិត បានផ្ដល់កិត្តិយសប្រគល់សញ្ញាបត្រដល់តំណាងនិស្សិត នគរបាលជ័យលាភីចំនួន២៥រូប។

ឆ្លៀតក្នុងឱកាសនោះ លោកបានរំលេចថា កម្ពុជាយើងបានរឹបអូសថ្នាំញៀនបាន ៥,២តោន ដែលជាចំនួនច្រើនខ្លាំងណាស់ ដូច្នេះដែរលោកលើកទឹកចិត្ត និងសូមធ្វើឲ្យម៉ឺងម៉ាត់បង្ក្រាបរាល់បទល្មើសគ្រឿងញៀនឲ្យបានដាច់ខាត មិនឲ្យវាមកបំផ្លាញប្រទេសជាតិយើង និងបំផ្លាញប្រជាជនយើងឡើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.