ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៤)! ហ្វឹកហាត់ដើម្បី ភាពរឹងមាំនិងស្ទាត់ជំនាញ! ==> អបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤)! ==> ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម វាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងការដោះស្រាយបញ្ហាផ្សេងៗនៅតាមព្រំដែន ==> អបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤)! ហ្វឹកហាត់ដើម្បី ភាពរឹងមាំនិងស្ទាត់ជំនាញ! ==> ឧត្តមសេនីយ៍ឯក វូ ហាក់ ៖ សិក្ខាកាម បានយល់ដឹងច្បាស់ពីជំនាញនគរបាលការពារព្រំដែន និងយកចំណេះជំនាញនេះ ទៅបម្រើអង្គភាពរបស់ខ្លួន កាន់តែល្អប្រសើរថែមទៀត ==> ជំនួបពិភាក្សារវាងលោក តូ ឡឹម និងសម្តេច ម៉ែន សំអន, កម្ពុជា-វៀតណាម បន្តជំរុញកិច្ចសហប្រតិបត្តិការលើមិត្តភាព និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ==> សេចក្តីបំភ្លឺព័ត៌មាន៖ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រា បជូនសាធារណជនអ្នកសារព័ត៌ មាន និងមហាជនអ្នក ប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ==> ឯកឧត្តម សុខ ចាន់ភក្តី អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី បានដឹកនាំក្រុមការងារ សហការ​ជាមួយឃុំសំបុក មានសទ្ធាជ្រះថ្លានូវក្នុងព្រះពុទ្ធសាសនា នាំយកនូវទានព្រះវស្សា​ចំនួន​ ៤វត្ត​ នៅក្នុងឃុំសំបុក ==> ប្លែកៗៗកំហុសអ្នកណា? លុយរាប់សិបម៉ឺនដុល្លារនិងគ្រឿងអលង្ការជាច្រើនត្រូវបានគេគាស់លួចយកនេះបើតាមការអះអាងពីម្ចាស់ផ្ទះ តែអ្វីដែលគួរឲ្យឆ្ងល់ម្ចាស់ផ្ទះមិននៅជាងមួយខែកន្លះទៅហើយ(ហេតុអ្វីបានទុកប្រាក់និងទ្រព្យសម្បត្តិចោលបែបនេះ)? ==> សម្ដេចតេជោ ហ៊ុន សែន និងប្រធានរដ្ឋវៀតណាម ឯកភាពគ្នាជំរុញកិច្ចសហការជាអ្នកជិតខាងល្អបន្តទៀត

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជំរុញឲ្យសិល្បករ សិល្បការិនី ត្រូវដើរតួនាទីជាគំរូសម្រាប់សង្គមជាតិ លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងចាត់ទុកសារអប់រំក្នុងសិល្បជារឿងសំខាន់

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជំរុញឲ្យសិល្បករ សិល្បការិនី ត្រូវដើរតួនាទីជាគំរូសម្រាប់សង្គមជាតិ លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងចាត់ទុកសារអប់រំក្នុងសិល្បជារឿងសំខាន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានជំរុញឲ្យសិល្បករ សិល្បការិនីទាំងអស់ ត្រូវដើរតួនាទីជាគំរូសម្រាប់យុវជន យុវតី និងក្នុងសង្គមជាតិទាំងមូល ដើម្បីជាចំណែកក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលជាការងារអាទិភាពសំខាន់មួយ ក្នុងចំណោមការងារជាច្រើនទៀត។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសមាគមសិល្បករខ្មែរ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានចាត់ទុកសារអប់រំ ផ្សព្វផ្សាយរបស់សិល្បករ សិល្បការិនី ជាកត្ដាដ៏សំខាន់មួយក្នុងការបញ្ជ្រៀបការយល់ដឹង ផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ទៅកាន់សាធារណជនគ្រប់មជ្ឈដ្ឋានទាំងអស់ ពិសេសក្នុងស្រទាប់យុវវ័យតែម្ដង។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រួចទិសដៅលើការងារផ្សព្វផ្សាយអប់រំ ក្នុងចំណោមមធ្យោបាយជាច្រើនទៀតក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ខណៈមធ្យោបាយក្នុងការផ្សព្វផ្សាយអប់រំនេះ ត្រូវធ្វើឡើងឲ្យទាន់សម័យ និងមានប្រសិទ្ធភាពខ្ពស់ ពិសេសតាមរយៈអ្នកដែលមានអ្នកគាំទ្រច្រើនដូចជាសិល្បករ សិល្បការិនីជាដើម។

ជាមួយគ្នានេះ លោកសន្ដិបណ្ឌិត នេត សាវឿន បានអំពាវនាវដល់សិល្បករ សិល្បការិនី ចូលរួមផ្សព្វផ្សាយកម្មវិធីទូរស័ព្ទ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។ លោកបន្ដថា App NoDrug ក្រៅពីបង្ហាញនូវមាតិកាព័ត៌មាន អប់រំ កម្សាន្ដហើយនោះ ក៏ជាមធ្យោបាយមួយដ៏សំខាន់ក្នុងការបញ្ជូនព័ត៌មានមកកាន់សមត្ថកិច្ច ករណីដែលសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿង ប្រកបដោយសុវត្ថិភាព និងរក្សាការសម្ងាត់ចំពោះអ្នកដែលបានរាយការណ៍។

ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើដល់សមាគមសិល្បករខ្មែរ សហការគ្នាឲ្យបានល្អជាមួយអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅដល់ការបង្កើននូវព្រឹត្តិការណ៍ផ្សេងៗ ដែលជាការទាក់ទាញយុវជនគ្រប់ស្រទាប់វណ្ណៈឲ្យចូលរួម ហើយផ្សព្វផ្សាយសារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្រៅពីព្រឹត្តិការណ៍ដែលមានយុវជនចូលរួមហើយនោះ ក៏អាចផលិតជាបទចម្រៀង ឬរឿងខ្លីៗដែលបង្កប់នូវន័យអប់រំផងដែរ។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសណ្តានចិត្ត និងឧត្តមគតិដ៏ប្រសើរថ្លៃថ្លារបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការចុះ MoU ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅពេលនេះ។

ក្នុងនាមជាប្រធានសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានលើកឡើងថា នេះជាលើកដំបូងសម្រាប់សមាគមសិល្បករខ្មែរ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតាំងប្រធាន សម្រាប់អាណត្តិទី៦។

លោកជំទាវអ្នកឧកញ៉ា បានគូសបញ្ជាក់ថា ការដែលបានចុះអនុស្សរណៈនៃការយោគយល់ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីមានឱកាសកាន់តែទូលំទូលាយក្នុងការចូលរួមជួយសង្គម តាមរយៈការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាននៃសង្គម ឲ្យយល់ដឹងកាន់តែស៊ីជម្រៅ និងចូលរួមកាន់តែសកម្មក្នុងការបង្ការ និងទប់ស្កាត់រាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.