ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ អំពាវនាវម្ចាស់អាជីវកម្មដែលកំពុងរកស៉ីដោយគ្មានអាជ្ញាបណ្ណ មកស្នើសុំអាជ្ញាបណ្ណឱ្យបានត្រឹមត្រូវ, ការប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ គឺជាអំពើល្មើស ==> អបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៤)! ហ្វឹកហាត់ដើម្បី ភាពរឹងមាំនិងស្ទាត់ជំនាញ! ==> អបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤)! ==> ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម វាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងការដោះស្រាយបញ្ហាផ្សេងៗនៅតាមព្រំដែន ==> អបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤)! ហ្វឹកហាត់ដើម្បី ភាពរឹងមាំនិងស្ទាត់ជំនាញ! ==> ឧត្តមសេនីយ៍ឯក វូ ហាក់ ៖ សិក្ខាកាម បានយល់ដឹងច្បាស់ពីជំនាញនគរបាលការពារព្រំដែន និងយកចំណេះជំនាញនេះ ទៅបម្រើអង្គភាពរបស់ខ្លួន កាន់តែល្អប្រសើរថែមទៀត ==> ជំនួបពិភាក្សារវាងលោក តូ ឡឹម និងសម្តេច ម៉ែន សំអន, កម្ពុជា-វៀតណាម បន្តជំរុញកិច្ចសហប្រតិបត្តិការលើមិត្តភាព និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ==> សេចក្តីបំភ្លឺព័ត៌មាន៖ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រា បជូនសាធារណជនអ្នកសារព័ត៌ មាន និងមហាជនអ្នក ប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ==> ឯកឧត្តម សុខ ចាន់ភក្តី អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី បានដឹកនាំក្រុមការងារ សហការ​ជាមួយឃុំសំបុក មានសទ្ធាជ្រះថ្លានូវក្នុងព្រះពុទ្ធសាសនា នាំយកនូវទានព្រះវស្សា​ចំនួន​ ៤វត្ត​ នៅក្នុងឃុំសំបុក ==> ប្លែកៗៗកំហុសអ្នកណា? លុយរាប់សិបម៉ឺនដុល្លារនិងគ្រឿងអលង្ការជាច្រើនត្រូវបានគេគាស់លួចយកនេះបើតាមការអះអាងពីម្ចាស់ផ្ទះ តែអ្វីដែលគួរឲ្យឆ្ងល់ម្ចាស់ផ្ទះមិននៅជាងមួយខែកន្លះទៅហើយ(ហេតុអ្វីបានទុកប្រាក់និងទ្រព្យសម្បត្តិចោលបែបនេះ)?

ការិយាល័យច្រកចេញ-ចូលតែមួយ រដ្ឋបាលខណ្ឌសែនសុខ បន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្រោយមានការជំរុញបន្ថែមពីអភិបាលខណ្ឌ

ការិយាល័យច្រកចេញ-ចូលតែមួយ រដ្ឋបាលខណ្ឌសែនសុខ បន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្រោយមានការជំរុញបន្ថែមពីអភិបាលខណ្ឌ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានរស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ បានសម្រុកទៅទទួលយកការផ្ដល់សេវាសាធារណៈផ្សេងៗ និងមានការតម្រង់ជាជួរតាមលេខរៀង សម្រាប់អ្នកមកមុន និងអ្នកមកក្រោយ ដោយទឹកមុខសប្បាយរីករាយចំពោះប្រសិទ្ធភាព គុណភាព និងតម្លាភាព ក្នុងការឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់ និងការគាំទ្រនូវឥរិយាបថរាក់ទាក់ស្វាគមន៍យ៉ាងទន់ភ្លន់ ពីមន្ត្រីពាក់ព័ន្ធ នៃការិយាល័យច្រកចេញ-ចូលតែមួយរដ្ឋបាលខណ្ឌ ក្រោមការយកចិត្តទុកដាក់ដឹកនាំពីប្រធានលោក ទី អ៉ីយូរ៉ាមុន្នី ពិសេសពីសំណាក់លោកអភិបាលខណ្ឌ ម៉ូវ ម៉ានិត។

ការបង្កើតឡើងនូវការិយាល័យច្រកចេញ-ចូលតែមួយថ្នាក់ក្រុង ស្រុក ខណ្ឌមានគោលបំណងសំខាន់ៗ ដូចខាងក្រោម៖

*លើកកម្ពស់គោលការណ៍អភិបាលកិច្ចល្អ ការកែទម្រង់ប្រព័ន្ធរដ្ឋបាលដោយពង្រីកវិសាលភាពសេវាកម្មដែលផ្តល់ដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌឲ្យបានទូលំទូលាយតាមរយៈការប្រមូលផ្តុំសេវាកម្មទាំងអស់ ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រុង ស្រុក ខណ្ឌ ដែលត្រូវផ្តល់ជូនអតិថិជននៅកន្លែងតែមួយ

*កែលម្អការផ្តល់សេវារដ្ឋបាល កាត់បន្ថយអំពើពុករលួយ និងបង្កើនការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធរដ្ឋបាល

*លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់មតិយោបល់ និងការរិះគន់ស្ថាបនាដើម្បីកែលម្អការអនុវត្តលើប្រព័ន្ធរដ្ឋបាល

*បង្ខិតរដ្ឋបាលឲ្យនៅកៀកជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព ឆ្លើយតបទាន់ពេលវេលា ទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ការិយាល័យច្រកចេញ-ចូលតែមួយ គឺជាកន្លែងផ្តល់សេវារដ្ឋបាល ដែលប្រជាពលរដ្ឋត្រូវការចាំបាច់ឱ្យបានទាន់ពេលវេលា មានតម្លាភាព និងតាមនីតិវិធីសាមញ្ញ ជាកន្លែងប្រមូលផ្តុំសេវារដ្ឋបាល និងនីតិវិធីរដ្ឋបាលមួយចំនួននៅកន្លែងតែមួយ និងជាកន្លែងអតិថិជនមកទទួលទម្រង់បែបបទ និងទទួលព័ត៌មានគ្រប់គ្រាន់ច្បាស់លាស់ស្តីពីការផ្តល់សេវារដ្ឋបាលផ្សេងៗ និងការបង់ថ្លៃសេវា ឬអាករផ្សេងៗ ហើយក៏ជាកន្លែងផ្តល់លទ្ធផលសម្រេចជាផ្លូវការលើសេចក្តីស្នើសុំដល់ប្រជាពលរដ្ឋ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.