ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជេីញបន្តសម្របសម្រួល និងដោះស្រាយជូនបងប្អូនពលករខ្មែរដែលវិលត្រលប់មកពីប្រទេសថៃ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជេីញបន្តសម្របសម្រួល និងដោះស្រាយជូនបងប្អូនពលករខ្មែរដែលវិលត្រលប់មកពីប្រទេសថៃ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវបងប្អូនពលករខ្មែរវិលត្រឡប់ពីថៃ ដែលមានបំណងចង់បានឱកាសការងារល្អក្នុងខេត្ត សូមទំនាក់ទំនងមកក្រុមការងារ ដើម្បីធ្វើការចុះឈ្មោះ ==> ឯកឧត្ដម​ ឃួង​ ស្រេង​ ណែនាំឱ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះសុខទុក្ខពលករខ្មែរ ដែលត្រឡប់ពមកពីថៃវិញ! ==> នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមនាយ ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ជួបជាមួយនាយឧត្តមសេនីយ៍ Mohamed Nizam អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងសហការី នៅប្រទេសម៉ាឡេស៊ី។ ==> ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមការងារព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេស ==> ពលករខ្មែររាប់ម៉ឺននាក់ បន្តសម្រុកចេញពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន ==> ឯកឧត្តម​ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីកក្នុងពិធី​សិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ ៤៧អនក្រ.បក ស្តីពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងប្រកាសលេខ ៤២២១ប្រក ស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំចុះបញ្ជី ការផ្តល់ ការកែតម្រូវទិន្នន័យ ការលុបបញ្ជី ការធ្វើមោឃភាព និងការដកហូតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងបណ្តឹងមិនសុខចិត្ត។​ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ ==> អាជ្ញាធរខេត្តប៉ៃលិន បន្តជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងសម្រុកមកពីថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ

លោក គួច ចំរើន ត្រូវតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្ដាល ជំនួសលោក គង់ សោភ័ណ្ឌ

លោក គួច ចំរើន ត្រូវតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្ដាល ជំនួសលោក គង់ សោភ័ណ្ឌ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល ត្រូវបានប្រកាសមុខតំណែងជាប្រធានបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល ជំនួសលោក គង់ សោភ័ណ្ឌ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។

ពិធីប្រកាសនេះធ្វើឡើងនាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សមាជិកគណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា និងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកណ្ដាល។

ស្ថិតក្នុងឱកាសនេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា មន្ត្រីមិនមែនជាចៅហ្វាយប្រជាជននោះទេ ដូច្នេះមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ប្រកបដោយគុណធម៌ និងសីលធម៌ បម្រើរាស្ត្រចេញពីបេះដូង ប្រកបដោយសុជីវធម៍ ជៀសវាងភាពអសកម្មនានា និងបំពានលើគោលការណ៍ដឹកនាំរបស់គណបក្ស ផ្ទុយពីច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមាន ដែលបង្កផលប៉ះពាល់ដល់សតិអារម្មណ៍ និងផលប្រយោជន៍របស់ជាតិ និងប្រជាជន សំដៅបង្កើនការជឿទុកចិត្តការគោរពស្រឡាញ់ និងការគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជាយើងពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងបច្ចុប្បន្ន និងអនាគតយូរអង្វែង។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជំរុញឱ្យក្ដាប់សភាពការណ៍ល្អ ជុំវិញសភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់សង្គមជារួមនៃខេត្តកណ្ដាល និងតាមបណ្ដាក្រុងស្រុកនានា ត្រូវបានគ្រប់គ្រងល្អ។ រដ្ឋបាលខេត្ត ក្រុង ស្រុក ទាំងឃុំ សង្កាត់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈឱ្យបានម៉ត់ចត់ជាប្រចាំឱ្យសាកសមនឹងការជឿទុកចិត្តដ៏មោះមុតរបស់ប្រជាពលរដ្ឋលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានជំរុញដល់រដ្ឋបាលខេត្តក្រុង ស្រុក ឃុំ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្កទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ បង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់ ការប្រើប្រាស់និងការជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្សតាមគ្រប់ទម្រង់ ការជម្រិតទារប្រាក់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងជាពិសេសសកម្មភាពក្មេងទំនើងគ្រប់រូបភាពស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី នាពេលកន្លងទៅ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.