ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! ==> នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង
0

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជូន​បង្ហាញ​គម្រោង​អភិវឌ្ឍ​នៅ​ស្រុក​កោះធំ ដោយ​មិន​រង់ចាំ​លទ្ធផល​បោះឆ្នោត​ផ្លូវការ​នោះឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កណ្តាល​)៖ ក្នុង​ជំនួប​ជាមួយ​សមាជិក សមាជិក គណៈ​ពង្រឹង​ការងារ​នៅ​ថ្ងៃ​សៅរ៍ ទី​១២ ខែ​សីហា ឆ្នាំ​២០១៨​កន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់ថុល បាន​លើក​បង្ហាញ​អំពី​គម្រោង​សាងសង់​ផ្លូវ​បេតុង​ជាច្រើន​ខ្សែ​បំពាក់​ដោយ​អំពូល​ភ្លើង​សូ​ឡា​បំភ្លឺ​ពេលយប់ ដើម្បី​សម្រួល​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​។​

​បើទោះបី​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ផ្លូវការ​មិន​ទាន់​ចេញ​យ៉ាងណាក្តី តែ​គម្រោង​អភិវឌ្ឍន៍​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​កោះ​ធំ​មិន​បាន​រង់ចាំ​តាម​លទ្ធផល​នោះ​ឡើយ ពោល​ត្រូវបាន ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែល​ប្រធាន​គណៈ​ពង្រឹង​ការងារ​ថ្នាក់​ជាតិ​នៅក្នុង​អាណត្តិ​ចាស់​នោះ បន្ត​ដាក់ចេញ និង​ចង្អុលបង្ហាញ​ជា​ហូរហែ​។​

​ក្រៅពី​សាងសង់​ផ្លូវ​បេតុង និង​បំពាក់​អំពូល​ភ្លើង ឯកឧត្តម ស៊ុន ចាន់ថុល ក៏​បាន​បង្ហាញ​ពី​គម្រោង​សាងសង់​អាង​ហែល​ទឹក​ដើម្បី​ហ្វឹកហាត់​កីឡាករ​ត្រៀម​ចូលរួម​ការប្រកួត​កីឡា​អាស៊ាន​ឆ្នាំ​២០២៣​ខាងមុខ​និង​គម្រោង​នាំ​អ្នក​កោះធំ​ជិះ​រថភ្លើង​ស្វែងយល់​ពី​ការរីកចម្រើន​របស់​ប្រទេស​ជាតិ​ផង​ដែរ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជំរុញ​ឲ្យ​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​បំពេញ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ប្រសើរ​។ លោក​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​រូប​នេះ​ក៏​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​លើកយក​បញ្ហា​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ​មក​ពិនិត្យ និង​ដោះស្រាយ​ក្នុងនាម​ជា​អ្នកបម្រើ​រាស្ត្រ ដើម្បីឲ្យ​ពួកគាត់​សប្បាយចិត្ត នឹង​ផ្តល់​ទំនុកចិត្ត​បន្ថែមទៀត​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ក្រើនរំលឹក​ដល់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​មន្ត្រី​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ ត្រូវ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ទ្វេ​ដង ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ និង​ដើម្បី​អភិវឌ្ឍន៍​ជាតិ ពោល​ធ្វើយ៉ាងណា​ឲ្យ​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​ល្អប្រសើរ​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​អះអាង​ថា មិន​ត្រូវ​នាំគ្នា​ជិះសេះ​លែងដៃ ដែល​នាំឲ្យ​ប្រជាពលរដ្ឋ​ខកចិត្ត​ចំពោះ​ការគាំទ្រ​របស់​ពួកគេ​មក​លើ​គណបក្ស​ប្រជាជន​នោះឡើយ ៕ ដោយ សារ៉េត កម្ពុជា​អភិវឌ្ឍន៍

 

 r20180813 r20180813-1a r20180813-3a r20180813-4a

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.