ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកបណ្ឌិត ទូច វណ្ណៈ និងលោក វូ ហាក់ អញ្ជើញបើកវគ្គសិក្ខាសាលា ក្រោមការឧបត្ថម្ភពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ស្តីពី”របៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប” នៅខេត្តបន្ទាយមានជ័យ ==> ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុត ដោយសារតែភ្លៀងធ្លាក់ខ្លាំង ចំណុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ! (Video inside) ==> អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ 

ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក នាយកដ្ឋានច្រកទ្វារទី2 នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក នាយកដ្ឋានច្រកទ្វារទី2 នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក នាយកដ្ឋានច្រកទ្វារទី2 នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

ខេត្តកំពត: ពិធីប្រកាសផ្ទេរភាកិច្ច និងតែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក នាយកដ្ឋានច្រកទ្វារទី2 នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី10 ខែមិថុនា ឆ្នាំ2024 ក្រោមអធិបតីភាព លោក ង៉ាន់ ថារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ នៃច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកទាំងមូល។

បន្ទាប់ពីប្រកាស ចូលកាន់មុខតំណែង លោកវរសេនីយ៍ទោ គង់ វណ្ណី នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាកថ្មី បានឡើងប្តេជ្ញាចិត្តថា លោកនឹងខិតខំអនុវត្តន៍ការងារ ដែលថ្នាក់លើប្រគល់ជូនឱ្យកាន់តែមានភាពប្រសើរឡើង ពិសេសគ្រប់គ្រងអង្គភាពរបស់ខ្លួនឱ្យមានភាពរឹងមាំ និងល្អប្រសើរឡើងថែមទៀត។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក ង៉ាន់ ថារិទ្ធ អភិបាលរងខេត្តកំពត បានបញ្ជាក់ដែរថា ក្នុងនាមជាមន្ត្រីនគរបាលអន្តោប្រវេសន៍ ត្រូវគោរពវិន័យ និងពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានល្អ ដើម្បីបម្រើផលប្រយោជន៍រួម ជាពិសេសការគោរពវិន័យក្នុងអង្គភាព ជាគោលការណ៍ចម្បង។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវចេះរួមសាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ដោយគោរពតួនាទីភារកិច្ច និងគោរពវិន័យកងកម្លាំងក្នុងអង្គភាពឱ្យបានខ្ពាប់ខ្ជួន។

លោកឧត្តមសេនីយ៍ឯក បានណែនាំបន្តទៀតថា មន្ត្រីនគរបាលអន្តោប្រវេសន៍ ត្រូវតែយកចិត្តទុកដាក់ ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ ដែលបានធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវ: ហើយត្រូវកត់ត្រាឱ្យបានច្បាស់លាស់ ដូចជាការធ្វើដំណើរចេញ-ចូល របស់ភ្ញៀវទេសចរ បើទោះជាការចេញ-ចូល ក្នុងរត:ពេលយូរឬឆាប់រស័សបែបណាក៏ដោយ ក៏ត្រូវមានតួលេខច្បាស់លាស់ មិនអាចចេះតែធ្វើលំៗបាននោះឡើយ៕ សារី សារ៉ាត់

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.