ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកបណ្ឌិត ទូច វណ្ណៈ និងលោក វូ ហាក់ អញ្ជើញបើកវគ្គសិក្ខាសាលា ក្រោមការឧបត្ថម្ភពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ស្តីពី”របៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប” នៅខេត្តបន្ទាយមានជ័យ ==> ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុត ដោយសារតែភ្លៀងធ្លាក់ខ្លាំង ចំណុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ! (Video inside) ==> អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ 

ឧត្តមសេនីយ៍ទោ សេង ធារិន ចុះសួរសុខទុក្ខ និងនាំយកថវិការបស់មេទ័ពជើងគោក ប្រគល់ជូនពលរដ្ឋ ដែលរងរបួសដោយសារជាន់មីន នៅស្រុកវាលវែង

ឧត្តមសេនីយ៍ទោ សេង ធារិន ចុះសួរសុខទុក្ខ និងនាំយកថវិការបស់មេទ័ពជើងគោក ប្រគល់ជូនពលរដ្ឋ ដែលរងរបួសដោយសារជាន់មីន នៅស្រុកវាលវែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឧត្តមសេនីយ៍ទោ សេង ធារិន ចុះសួរសុខទុក្ខ និងនាំយកថវិការបស់មេទ័ពជើងគោក ប្រគល់ជូនពលរដ្ឋ ដែលរងរបួសដោយសារជាន់មីន នៅស្រុកវាលវែង

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញទៅសួរសុខទុក្ខ និងនាំយកថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចំនួន ៤.០០០.០០០រៀល ជូនប្រជាពលរដ្ឋ ដែររងរបួសដោយសារជាន់មីន ខណៈក្នុងពេលកំពុងធ្វើសកម្មភាពបាញ់ថ្នាំស្មៅនៅខាងក្រោយផ្ទះ បណ្ដាលឲ្យដាច់ជើងខាងស្ដាំ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងឱកាសអញ្ជើញសួរសុខទុក្ខនេះ មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានមានប្រសាន៍ផ្តាំផ្ញើត្រូវខិតខំថែបំប៉នសុខភាព ពិសេសអនុវត្តតាមការណែនាំរបស់គ្រូពេទ្យឱ្យបានម៉ឺងម៉ាត់ ដើម្បីឱ្យឆាប់ជាសះស្បើយ វិវត្តទៅរកភាពប្រក្រតីឡើងវិញ។

ជាមួយគ្នានោះដែរ គ្រួសារប្រជាពលរដ្ឋដែលរងគ្រោះ បានថ្លែងនូវក្តីរំភើបគោរពដឹងគុណ និងអរគុណ ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ របស់យោធភូមិភាគទី៥ ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងបាននាំយកថវិកាមកឧបត្ថម្ភជូននៅពេលនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់គិតគូរខ្ពស់ អំពីសុខទុក្ខរបស់ប្រជាពរដ្ឋ ដែលជួបការលំបាក៕    

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.