ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុត ដោយសារតែភ្លៀងធ្លាក់ខ្លាំង ចំណុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ! (Video inside) ==> អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយរបស់ឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកជំទាវ ប្រគល់ជូនដល់កុមារកំព្រា វិសាខានៃក្តីសង្ឃឹម

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយរបស់ឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកជំទាវ ប្រគល់ជូនដល់កុមារកំព្រា វិសាខានៃក្តីសង្ឃឹម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយរបស់ឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកជំទាវ ប្រគល់ជូនដល់កុមារកំព្រា វិសាខានៃក្តីសង្ឃឹម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ និងក្រុមគ្រួសារ បាននាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈសិក្សា ដែលជាអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ប្រធានកិត្តិយសក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ ទៅប្រគល់ជូនដល់ កុមារកំព្រា សម្រាប់ប្រើប្រាស់ និងហូប ចំនួន ១៣២ នាក់ ដែលកំពុងស្នាក់នៅ និង រៀន សូត្រ នៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់។

អំណោយ រួមមាន៖
១.ថវិកាចំនួន ២,០០០,០០០រៀល (ពីរលានរៀល)
២.អង្ករចំនួន ៣តោន
៣.ប៊ីចេងចំនួន ២០គីឡូក្រាម
៤.មីចំនួន ៦កេសធំ
៥.នំប័ងចំនួន ៤០០នំ
៦.សម្ភារៈសិក្សា មានប៊ិច សៀវ ខ្មៅដៃ ចំនួន ១៥០ប្រអប់
៧.ទឹកសុទ្ធ វិតាល់ចំនួន ១៣កេស
៨.ឧបត្ភមថវិកាជួយ គណៈគ្រប់គ្រង ម៉ែដោះ ចំនួន ២០០,០០០រៀល (ម្ភៃម៉ឺនរៀល)។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំការសួសុខទុក្ខពី ឯកឧត្ដម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសន៍រូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដល់ក្មួយៗជាទីស្រលាញ់ទាំងអស់ រួមលោកគ្រូអ្នកគ្រូអ្នកដែលបានមើលថែរក្សាកូនៗ។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើរឱ្យកូនៗ៖
-ត្រូវខិតខំរៀនសូត្រ ដើម្បីយកចំណេះជំនាញ ទៅប្រកបរបរចិញ្ចឹមជីវិតនាពេលអនាគត និងចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន
-សូមក្មួយៗ រស់នៅស្អាត អនាម័យល្អ ហូបស្អាត ជានិច្ច
-ស្តាប់តាមដំបូលន្នាន លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា ម៉ែដោះ ៕       

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.