ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំគណៈកម្មការដើម្បីត្រៀមរៀបចំជួបជុំរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន លើកទី៦ ==> អភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតិភូ អញ្ជើញស្ដាប់បទបង្ហាញ ស្ដីពី «ប្រព័ន្ធនយោបាយស្វីស» និង «តួនាទីទីក្រុង» ==> លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរង ទទួលផែនការងារប្រចាំគ្រឿងញៀនដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី២នាក់ករណីជួញដូរចែកចាយគ្រឿងញៀនត្រូវបានដកហូតទម្ងន់៦.៧៧៧,១១ក្រាម ស្មើជាង៦គីឡូក្រាម នៅក្នុងក្រុងប៉ោយប៉ែត ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រមុខការទូតចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ឯកឧត្ដម ឌិត ទីណា និងលោកជំទាវ ថៃ វិឡាល័យ បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ==> កម្លាំងនគរបាល រួមគ្នាបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននៅស្រុកពួក ខេត្តសៀមរាប ដកហូតថ្នាំប្រភេទម៉ាទឹកកកជាង១២០គីឡូក្រាម ==> នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែេមសា ==> ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា និងលោកជំទាវ ព្រមទាំងបុត្រ និងចៅស្រី បរិច្ចាគថវិកា ១២លានរៀល ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ==> ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ==> ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា
0

តើអាជ្ញាធរពាក់ព័ន្ធ ឃុំតាឡាត និង ឃុំស្រែគរ បានដឹងរឿងឈូសឆាយដីព្រៃនេះដែរឬទេពីព្រោះមានបុគ្គលមួយចំនួនតូចកំពុងនាំយក ត្រាក់ទ័រ ចូលឈូសឆាយដីព្រៃយ៉ាងអនាធិបតេយ្យនៅចំណុចបួនទីតាំងផ្សេងៗគ្នា រីឯចំណុចទីមួយនៅ ឃុំតាឡាត រីឯចំណុចទី 2 នៅ ឃុំស្រែគរ តើអាជ្ញាធរ ភូមិ ឃុំ ទាំងពីរអាចធ្វើការបង្ក្រាបបុគ្គលខាងលើបានដែរឬទេឬ? ឬក៏ខ្លាចអំណាចទើបមិនហ៊ានបង្ក្រាបបែបនេះ

តើអាជ្ញាធរពាក់ព័ន្ធ ឃុំតាឡាត និង ឃុំស្រែគរ បានដឹងរឿងឈូសឆាយដីព្រៃនេះដែរឬទេពីព្រោះមានបុគ្គលមួយចំនួនតូចកំពុងនាំយក ត្រាក់ទ័រ ចូលឈូសឆាយដីព្រៃយ៉ាងអនាធិបតេយ្យនៅចំណុចបួនទីតាំងផ្សេងៗគ្នា រីឯចំណុចទីមួយនៅ ឃុំតាឡាត រីឯចំណុចទី 2 នៅ ឃុំស្រែគរ តើអាជ្ញាធរ ភូមិ ឃុំ ទាំងពីរអាចធ្វើការបង្ក្រាបបុគ្គលខាងលើបានដែរឬទេឬ? ឬក៏ខ្លាចអំណាចទើបមិនហ៊ានបង្ក្រាបបែបនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តស្ទឹងត្រែង)÷ នៅថ្ងៃទី 27 ខែ កុម្ភៈ ឆ្នាំ 2024ក្រុមបងប្អូនសារព័ត៌មានជាច្រើនអង្គភាពបានចុះមកយកព័ត៌មាននៅសកម្មភាពឈ្មួញចូលឈូសឆាយដីព្រៃនៅចំណុច ភូមិតាទ្បាត ឃុំតាទ្បាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ចប់ព្រុំប្រទល់ ភូមិស្រែ.គ.ឃុំស្រែ.គ.ក្រោមការគ្រប់គ្រងរបស់ មេឃុំតាឡាត និង ក្រោមការគ្រប់គ្រងរបស់ មេឃុំស្រែ.គរ .មេឃុំ ជឿន គឺជាអ្នកបើកដៃឱ្យនាំយក ត្រាក់ទ័រ ចូលឈូសឆាយដីព្រៃដីរបស់រដ្ឋយ៉ាងរំភើយនៅចំណុចទីតាំង ភូមិ ឃុំ ខាងលើប៉ុន្តែដីនោះគឺមានពីរទីតាំងផ្សេងៗគ្នា រីឯទីតាំងទី 1 នៅ ឃុំស្រែ.គរ .ស្រុកសេសាន ខេត្តស្ទឹងត្រែង រីឯចំណុចទី 2 នៅ ឃុំតាឡាត ស្រុកសេសាន្តខេត្តស្ទឹងត្រែង

តើបុគ្គលទាំងនោះមានអំណាចធំប៉ុណ្ណាទៅទើបហ៊ាននាំយក ត្រាក់ទ័រ ឈូសឆាយដីព្រៃដីរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធិនិងលក់ដូរ ប៉ុណ្ណឹងហើយនៅតែមិនឃើញមានមន្ត្រីជំនាញណាមួយចុះបង្ក្រាប់បុគ្គលទាំងនោះឬក៏អ្នកទាំងនោះចេះបំបាំងកាយទើបបង្ក្រាប់មិនបានបែបនេះ

ជាក់ស្ដែងគេសង្កេតឃើញថាបន្ទាប់ពីរមានបណ្ដាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកមួយចំនួន បានធ្វើការផ្សព្វផ្សាយអំពីសកម្មភាពរបស់បុគ្គលដែលបានលួចឈូសឆាយរុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋយ៉ាងអាណាធិបតេយ្យកន្លងមកពលរដ្ឋរងចាំមើលថាតើមន្ត្រីបរិស្ថាន ខេត្ត និង អាជ្ញាធរ ភូមិ ឃុំ ខាងលើអាចធ្វើការបង្ក្រាបមេខ្លោងនាំយក ត្រាក់ទ័រ ឈូសឆាយដីព្រៃនិងលក់ដីព្រៃដីរបស់រដ្ឋបានដែរឬទេ? ឬក៏ខ្លាចអំណាចទើបមិនបង្ក្រាបបែបនេះ។

មហាជនដែលមិនសូវយល់អំពីផ្លូវច្បាប់បានដាក់ជាសំណួសួរទៅមន្ត្រីជំនាញ ខេត្តស្ទឹងត្រែង ថាតើអ្នកកាប់បំផ្លាញព្រៃឈើ និង នាំយក ត្រាក់ទ័រ ឈូសឆាយដីព្រៃ រុក រាន ទន្ទ្រានយក ដីព្រៃដែលជាសម្បត្តិរបស់រដ្ឋ រាប់សិបហិចតាមកធ្វើជាកម្មសិទ្ធិ និងលក់ដូរយ៉ាងអាណាធិបតេយ្យបែបនេះតើអាចមានទោសដែរឬទេឬក៏ពួកគេទាំងនោះមានខ្សែអ្នកធំនៅពីក្រោយខ្នងទើបមិនមានទោសបែបនេះ។

ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋសំណូមពរដល់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង និង លោកស្រេង ជា ហេង ប្រធានមន្ទីរបរិស្ថាន ខេត្ត មេត្តាជួយមានវិធានការទៅលើបុគ្គលកាប់បំផ្លាញព្រៃឈើទាំងអស់នោះផងកុំបណ្ដោយឲ្យកាប់បំផ្លាញព្រៃឈើបែបនេះ។

ពីព្រោះពួកគាត់លក់ដីព្រៃឈូសឆាយដីព្រៃ រាប់សិបហិចតា យ៉ាងរំភើយប៉ុណ្ណឹងហើយនៅតែមិនដែលឃើញមន្ត្រីជំនាញណាបង្ក្រាបអ្នកទាំងនោះបានម្ដងណាឡើយប្រហែលជាដីព្រៃរបស់រដ្ឋ ដែលនៅសេសសល់ក្នុង ខេត្តស្ទឹងត្រែង ច្បាស់ជាហិនហោចក្នុងពេលដ៏ខ្លីខាងមុខនេះជាក់ជាពុំខាន ។

ជុំវិញនៃការផ្សព្វផ្សាយព័ត៌មានខាងលើនេះ ប្រសិនបើសមីជនណា គិតថាជាព័ត៌មាន មិនពិត មិនសុក្រឹត និងយុត្តិធម៌សម្រាប់ខ្លួនទេនោះ អង្គភាពយើងខ្ញុំរង់ចាំទទួលស្វាគមន៍ ក្នុងការបកស្រាយជូន រៀងរាល់ម៉ោងធ្វើការ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.