ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកបណ្ឌិត ទូច វណ្ណៈ និងលោក វូ ហាក់ អញ្ជើញបើកវគ្គសិក្ខាសាលា ក្រោមការឧបត្ថម្ភពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ស្តីពី”របៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប” នៅខេត្តបន្ទាយមានជ័យ ==> ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុត ដោយសារតែភ្លៀងធ្លាក់ខ្លាំង ចំណុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ! (Video inside) ==> អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ 

​ក្រសួង​កសិកម្ម​៖ មនុស្ស ៣១​នាក់​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន ករណី​បង្ក្រាប​បទល្មើស​នេសាទ តាម​បណ្តា​ខេត្ត​ជាប់​បឹង​ទន្លេសាប រយៈពេល​ជិត​២​ឆ្នាំ​

​ក្រសួង​កសិកម្ម​៖ មនុស្ស ៣១​នាក់​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន ករណី​បង្ក្រាប​បទល្មើស​នេសាទ តាម​បណ្តា​ខេត្ត​ជាប់​បឹង​ទន្លេសាប រយៈពេល​ជិត​២​ឆ្នាំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ រយៈពេល​ជិត​២​ឆ្នាំ គឺ​ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ អាជ្ញាធរ​បាន​បង្ក្រាប​ប​ទ​ល្មើស​នេសាទ បាន​ជាច្រើន​ករណី​នៅ​តាម​បណ្តា​ខេត្ត​ចំនួន​៦ ជាប់​បឹង​ទន្លេសាប និង​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ៧១​ករណី ចេញ​ដីកាកោះ​២០​នាក់ ខណៈ​អ្នកប្រព្រឹត្តិ​បទល្មើស ៣១​នាក់ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​។ នេះ​បើ​យោងសម្រង់សេចក្តីរាយការណ៍ ​របស់ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។​

​បើ​តាម​ក្រសួង​កសិកម្ម​ក្នុង​រយៈពេល​២​ជិត​ឆ្នាំនេះ ការបង្ក្រាប​បទល្មើស​នេសាទ រឹបអូស​បាន​អួន​អូស​ទឹកសាប​៥៣​វង់​, ម៉ាញ់​១៤​វង់​, ឆក់​ត្រជាក់​និង​ក្តៅ ១ ៤៧៣​គ្រឿង​, ឈិប​យន្ត ២៣​គ្រឿង​, អួន​ហ៊ុម ៣៣​វង់​, របាំង​ស្បៃ​មុង​និង​សាច់​អួន​១ ៦៥០ ៦១៧​ម៉ែត្រ​, លូ​និង​លប ១៥ ២២៩​មាត់​, បង្គោល​ចម្រឹង ៧៦៨ ២១១​ដើម​, ឈ្នក់​រួមផ្សំ​ភ្លើង​១១៩​វង់​, កាណូត​១៧៦​គ្រឿង និង​ម៉ាស៊ីន​៨៤​គ្រឿង​។​

​ឧបករណ៍​ទាំងនេះ​ត្រូវ​បាន​បង្ក្រាប​នៅតាម​បណ្តា​ខេត្ត​ជាប់​បឹង​ទន្លេសាប​រួមមាន​៖

១.​ខេត្ត​កំពង់ឆ្នាំង​៖ គិត​ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២​ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បង្ក្រាប​បាន​ឧបករណ៍​នេសាទ​ល្មើស ឆក់​ត្រជាក់​និង​ក្តៅ​៥៩១​គ្រឿង​, របាំង​ស្បៃ​មុង​និង​សាច់​អួន​១៩ ៩៨០២​ម៉ែត្រ​, លូ​និង​លប​៣ ៩៣៨​មាត់ បង្គោល​ចម្រឹង​១០៧ ៧៤៥​ដើម​, កាណូត​១១​គ្រឿង​, ម៉ាស៊ីន​កាណូត​៣​គ្រឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​១១​នាក់ ក្នុងនោះ​ឃុំខ្លួន​បណ្តោះអាសន្ន​៤​នាក់​។​
២.​ខេត្ត​ពោធិ៍សាត់​៖ គិត​ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២​ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បង្ក្រាប​បាន​ឧបករណ៍​នេសាទ​ល្មើស អួន​អូស​ទឹកសាប​១២​វង់​, ឧបករណ៍​ឆក់​ត្រជាក់​និង​ក្តៅ​៣៥​គ្រឿង​, ឈិប​យន្ត​៤​គ្រឿង​, អួន​ហ៊ុម​៩​វង់​, របាំង​សាច់​អួន​និង​របាំង​ស្បៃ​មុង​៤០ ១៩៥១​ម៉ែត្រ​, លូ​និង​លប​១៨៣៣​មាត់​, បង្គោល​ចម្រឹង​៩៥ ៤២៤​ដើម​, ឈ្នក់​រួមផ្សំ​
​ភ្លើង​៧៧​វង់ ,​កាណូត​៥៣​គ្រឿង​, ម៉ាស៊ីន​១៩​គ្រឿង បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​២២​នាក់ ឃុំខ្លួន​បណ្តោះអាសន្ន​១៤​នាក់ និង​ចេញ​ដីកា​កោះ​៦​នាក់​។​
៣.​ខេត្ត​បាត់ដំបង​៖ គិត​ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២​ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បង្ក្រាប​បាន​ឧបករណ៍​នេសាទ​ល្មើស ម៉ាញ់​១​វង់​,​ឧបករណ៍​ឆក់​ក្តៅ​និង​ត្រជាក់ ៦៨៦​គ្រឿង​, របាំង​សាច់​អួន​និង​ស្បៃ​មុង ២៣ ៤២៥០​ម៉ែត្រ​, លូ​និង​លប ២៦២​មាត់​, បង្គោល​ចម្រឹង ៨៥ ៦១០​ដើម​, កាណូត​២​គ្រឿង​, ម៉ាស៊ីន​២​គ្រឿង​, បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​៣​ករណី​។ សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល ក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ទទួលបាន​លទ្ធផល​រួមមាន របាំង​សាច់​អួន​ប្រវែង​៣២០០​ម៉ែត្រ បង្គោល​ចម្រឹង​៩៥០​ដើម​
៤.​ខេត្តសៀមរាប​៖ គិត​ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២​ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បាន​បង្ក្រាប​ឧបករណ៍​នេសាទ​ល្មើស អួន​អូស​ទឹកសាប​២៧​វង់​, ម៉ាញ់​១២​វង់​, ឆក់​ត្រជាក់​និង​ក្តៅ​១០០​គ្រឿង​, ឈិប​យន្ត​១៩​គ្រឿង​, អួន​ហ៊ុម​១៧​វង់​, របាំង​ស្បៃ​មុង​និង​សាច់​អួន ៣៦០ ៣៦៦​ម៉ែត្រ​, លូ​និង​លប ៨៨៧​មាត់​, បង្គោល​ចម្រឹង ១៦៧ ០៥៣​ដើម​, ឈ្នក់​រួមផ្សំ​ភ្លើង ៤៩​វង់​, កាណូត ៥៥​គ្រឿង​, ម៉ាស៊ីន​២២​គ្រឿង បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​២៦​ករណី ចេញ​ដីកាកោះ​១០​នាក់ និង​ឃុំខ្លួន​១១​នាក់​។ សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល ក្នុង​ដែន​សហគមន៍​នេសាទ​មាត់​ខ្លា ទទួលបាន​លទ្ធផល​រួមមាន របាំង​ស្បៃ​មុង​និង​សាច់​អួន​ប្រវែង​១៩០០​ម៉ែត្រ បង្គោល​ចម្រឹង​៥០០​ដើម ឧបករណ៍​ឆក់​២​គ្រឿង​។​
៥.​ខេត្ត​កំពង់ធំ​៖ គិត​ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២​ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បង្ក្រាប​បាន​ឧបករណ៍​នេសាទ​ល្មើស អួន​អូស​ទឹកសាប​១៤​វង់​, ម៉ាញ់​១​វង់​, ឆក់​ត្រជាក់​និង​ក្តៅ​៥៤​គ្រឿង​, អួន​ហ៊ុម​៧​វង់​, របាំង​ស្បៃ​មុង​និង​សាច់​អួន ៤៤៨ ៥៣៨​ម៉ែត្រ​, លូ​និង​លប ៧ ៩២៤​មាត់​, បង្គោល​ចម្រឹង ៣១០ ៩៣០​ដើម​, ឈ្នក់​រួមផ្សំ​ភ្លើង​២​វង់ កាណូត​៥៣​គ្រឿង ម៉ាស៊ីន​៣៧​គ្រឿង បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​១១​ករណី ចេញ​ដីកាកោះ​២​នាក់ និង​ឃុំខ្លួន​បណ្តោះអាសន្ន​៣​នាក់​។ សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ទទួលបាន​លទ្ធផល​រួមមាន ថ្នង​ឈើ​រុញ​លៀស​៣៣​គ្រឿង របាំង​ស្បៃ​មុង​១២០០​ម៉ែត្រ លប​៨៨​មាត់ បង្គោល​ចម្រឹង​៩០០​ដើម​។​
៦. ខេត្ត​បន្ទាយមានជ័យ​៖ គិត​ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២​ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បង្ក្រាប​បាន​ឧបករណ៍​នេសាទ​ល្មើស ឆក់​ក្តៅ​០៧​គ្រឿង​, របាំង​ស្បៃ​មុង​និង​សាច់​អួន​៥ ៧១០​ម៉ែត្រ​, លូ​និង​លប ៣៨៥​មាត់​, បង្គោល​ចម្រឹង​១ ៤៤៩​ដើម​,​កាណូត​២​គ្រឿង និង​ម៉ាស៊ីន​១​គ្រឿង​។​

​គិត​ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២​ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លេខាធិការដ្ឋាន​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​សារព័ត៌មាន​ចំនួន​១៥​លើក​។ រាល់​ការទទួលបាន​ព័ត៌មាន លេខាធិការដ្ឋាន​តែងតែ​ធ្វើការ​បកស្រាយ​បំភ្លឺ និង​យក​ព័ត៌មាន​ទាំងនោះ ទៅឱ្យ​ក្រុម​ប្រតិបត្តិការ​ធ្វើការ​ស្រាវជ្រាវ ទប់ស្កាត់ និង​បង្ក្រាប​ជា​បន្តបន្ទាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.