ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!
0

បែកធ្លាយ​ហើយ​លោក ឈួន សុភាព មេ​គយ​ចល័ត​ប្រចាំ​ផ្លូវជាតិ​លេខ ០៥ ត្រូវបាន​លា​ត្រដាង​ជា​សាធារណ​:​ហើយ​ប្រើ​អំណាច​ជា​ប្រពន្ឌ័​អំពើលពុករលួយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​បន្ទាយមានជ័យ​)៖ ប្រភព​ពី​មន្ដ្រី​តូចតាច​បាន​បង្ហើប​ឲ្យដឹងថា​ថ្មីៗ​៖ នេះ​ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​កំពុងតែ​សម្រុក​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​ពី​ច្រក​ប៉ោយ​ប៉ែត ឆ្លងកាត់​ខេត្ត​បន្ទាយមានជ័យ ចូល​មក​រាជធានី​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ​៥ បាន​លាតត្រដាង​ជា​សាធារណៈ​ទៅ​ហើយ​ជា​អំណាច​នឹង​អំពើពុករលួយ​របស់​មេ​គយ​ចល័ត​នៅ​ប៉ុស្ដិ៍​ក្បែរ​គល់​ស្ពាន​ទឹកថ្លា ក្រោម​ការគ្រប់គ្រង​របស់លោក ឈួន សុភាព​។ ប្រភព​ពី​មន្ដ្រី​តូចតាច​បានឲ្យដឹង​ទៀត​ថា​៖ លោក ឈួន សុភាព មេ​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​លើ​ផ្លូវជាតិ​លេខ​៥ ក្បែរ​គល់​ស្ពាន​ទឹកថ្លា ខេត្ត​បន្ទាយមានជ័យ និង​បក្ខពួក​កំពុង​ប្រើ​តួនាទី​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​សុខ​ស្រួល​។ ប្រការ​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ឈួន សុភាព និង​បក្ខពួក​ប្រព្រឹត្ត​អំពើ​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ទេ​។​

​ដោយ​អង្គភាព រស្មី​នគរ គ្នាន​លេខ ទំនាក់ទំនង​ទៅ​លោក ឈួន សុភាព និង​បក្ខពួក​ត្រូវបាន​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បានឲ្យដឹងថា គយ​ចល័ត​មួយ​ក្រុម​នេះ​កំពុង​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​យ៉ាង​គឃ្លើន ជាក់ស្ដែង​គ្រាន់តែ​លុយ​ថ្លៃ​បាយ ថ្លៃ​ទឹក ប្រចាំខែ​គឺ​ក្នុង​មួយ​ខែៗ​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ហើយ​មាន​ផ្ទុកទំនិញ​បន្តិចបន្តួច​ដើម្បី​រួច​ថ្លៃ​សាំង​ត្រូវ​បង់​ឲ្យ​ពួកគេ​ក្នុង​មួយ​រថយន្ត​ពី​៦​លាន​រៀល​ទៅ​៧​លាន​រៀល​។ ប្រភព​បានឲ្យដឹង​ទៀតថា ប្រសិន​បើ​ក្រុមហ៊ុន​ណា​មាន​រថយន្ត​៥​គ្រឿង​បើកបរ​ឆ្លងកាត់​ប៉ុស្ដិ៍​ឈរជើង​របស់​គយ​ចល័ត​នៅ​ចំណុច​គល់​ស្ពាន​ទឹកថ្លា​នោះ គឺ​ត្រូវ​គេ​រាប់​ចំនួន​ក្បាល​រថយន្ត​យក​លុយ​តែ​ម្តង​ហើយ​មិនដឹងថា​យក​លុយ​ទាំង​នោះ​ទៅ​ធ្វើ​អ្វីខ្លះ​ឡើយ​។​

​ដោយ​មាន​មន្ដ្រី​ពាក់ព័ន្ធ​ចំនួន​នៅ​ខេត្ត​បន្ទាយមានជ័យ ក៏​ដូចជា​ក្រុម​ឈ្មួញ​និង​អាជីវករ ព្រម​ទាំង​ម្ចាស់​ក្រុមហ៊ុន​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា មន្ត្រី​គយ​ដែល​ពូកែ​គាប​យក​លុយ​តាម​របៀប​ពុករលួយ គឺ​ឈ្មោះ អឿន និង​ឈ្មោះ រី ហើយ​ពួកគេ​ធ្វើ​អ្វីៗ​តាម​បញ្ជា​របស់​លោក ឈួន សុភាព យ៉ាង​ក្រអឺតក្រទម​។

​សកម្មភាព​នៃ​អំពើពុករលួយ​របស់​មន្ត្រី​គយ​ចល័ត​នៅ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ដែល​កំពុង​ឈរជើង​នៅ​ចំណុច​ប៉ុស្ដិ៍​ក្បែរ​គល់ស្ពាន​ទឹកថ្លា ខេត្ត​បន្ទាយមានជ័យ កំពុង​ធ្វើឲ្យ​មាន​ការរិះគន់​យ៉ាង​ខ្លាំង​ព្រោះ​ពួកគេ​កំពុង​ប្រើ​អំណាច​គាបសង្កត់​ជំរិត​យកលុយ​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ស្រេច​តែ​អំពើ​ចិត្ត​។

​សូម្បី​តែ​ក្រុម​ឈ្មួញ​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ហើយ​ផ្ទុកទំនិញ​បន្តិចបន្តួច​ក៏​ត្រូវ​គយ​ចល័ត​មួយ​ក្រុម​នោះ​ជំរិត​យក​លុយ​យ៉ាង​កំរោល​ដែរ​។ ដូច្នេះ​ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់​ប្ដេជ្ញា​លុបបំបាត់​អំពើពុករលួយ​នៅតាម​ដងផ្លូវ​នោះ គួរ​ចាត់​វិធានការ​លុបបំបាត់​អំពើពុករលួយ​របស់​គ​យ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ក្បែរ​គល់​ស្ពាន​ទឹកថ្លា ផ្លូវជាតិ​លេខ​៥ ខេត្ត​បន្ទាយមានជ័យ ជា​បន្ទាន់​ព្រោះ​លោក ឈួន សុភាព និង​បក្ខពួក​កំពុង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ក្រអឺតក្រទម​បំផុត​។​

​ប្រភព​ខ្លះ​បានឲ្យដឹងថា ការដែល​លោក ឈួន សុភាព ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ខាងលើ ដូច្នេះ​ឯកឧត្តម គុណ ញឹម អគ្គនាយក​គយ​សូម​ជួយ​ពិនិត្យ​ឡើងវិញ​ផង​នៅ​ពេល​នេះ​កំពុង​ធ្វើ​ព្ជុះ ធ្វើ​ភ្លៀង​…?៕​

 

chuansopheap1 chuansopheap2

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.