ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ និង​វាយតម្លៃ​ដោយ​ផ្ទាល់​លើ​គម្រោង​វិនិយោគ​ទេសចរណ៍​ចំនួន​១៣​កន្លែង ក្នុង​តំបន់ការពារធម្មជាតិ នៅ​ខេត្ត​ពោធិ៍សាត់ ==> ​បញ្ចុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេក និង​សម្ពោធ​សមិទ្ធិផល​នានា នៅ​វត្ត​សាល​វនរ​ង្សី តម្លៃ​ជិត​៥២​ម៉ឺន​ដុល្លារ​, តំណាងរាស្ត្រ មាស សុភា ថ្លែងថា ការកសាង​សមិទ្ធិផល​នេះ ជា​ចំណុច​វិជ្ជមាន នៃ​ការរីកចម្រើន​របស់​កម្ពុជា
0

ពលរដ្ឋ​មួយ​គ្រួសារ​ហួសចិត្ត ពឹង​មន្ត្រី​សុរិយោដី​ឱ្យ​រត់​ការ​ធ្វើ​ប្លង់ ប៉ះ​ចំ​មន្ត្រី​ស៊ីឈ្នួល យក​លុយ​អស់ ស្ងាត់ឈឹង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​១​គ្រួសារ ខំ​រង់ចាំ ប្លង់​ដី​រឹង ពី​ការិយាល័យ​ភូមិបាល​ក្រុងប៉ៃលិន ពី​មួយ​ខែ ទៅ​មួយ​ខែ រហូតមកដល់​ពេលនេះ អស់​រយ​:​ពេល​ជាង​កន្លះ​ឆ្នាំ​ទៅ​ហើយ មិនទាន់​ឃើញ​លទ្ធផល​អ្វី​លោះ ។ បន្ទាប់​ពី​ពឹង​បុរស​ម្នាក់ ឈ្មោះ មុំ រតនា ដែល​អះអាង​ថា ខ្លួន​ជា​មន្ត្រី​ភូមិបាល​ការិយាល័យ​ក្រុងប៉ៃលិន លុះ​បង់លុយ​រួចរាល់ បែរ​ជា​ស្ងាត់ឈឹង ខណ​:​ម្ចាស់​ដី សួរ​ទៅ​ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង បែរជា​មិន​ទាន់​បាន​ទទួល ឯកសារ​នៅឡើយ​ទេ ។

​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ដី ឈ្មោះ ឃុត ឃ​ន អាយុ​៥៨​ឆ្នាំ មាន​ប្រពន្ធ ឈ្មោះ បេង មាំ អាយុ​៥៥​ឆ្នាំ រស់ នៅក្នុង​ភូមិ​អូរ​ស្ងួត សង្កាត់​បរ​យ៉ាខា ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​ឧសភា​នេះ​ថា គាត់​មាន​ដី​១​ប្លង់ មាន​ទទឹង​៤៣​ម៉ែត្រ និង​បណ្តោយ​ជាង​៧០​ម៉ែត្រ នៅក្បែរ​ផ្លូវលំ​មួយ​កន្លែង ស្ថិតនៅក្នុង​ភូមិ​អូរច្រា​លិច សង្កាត់​បរ​យ៉ាខា ក្រុងប៉ៃលិន ដោយ​គាត់​បាន​លក់​ដី​តម្លៃ​៤៥០០​ដុល្លារ ឱ្យទៅ​បុរស​ម្នាក់ ឈ្មោះ ចាន់ គ្រី ភេទ​ប្រុស រស់នៅក្នុង​ទីក្រុង​ភ្នំពេញ ។ គាត់​បន្ត​ទៀត​ថា ការលក់​ដី​នេះ គេ​មិន​ទាន់​ឱ្យប្រាក់​គ្រប់​ចំនួន​នោះ​ទេ ដោយ​ក​ក់ជាង​១​ពាន់​ដុល្លារ ហើយ​ខាង​អ្នកទិញ​សន្យាថា បើសិនជា​ខាង​ម្ចាស់​ដី​ធ្វើ​ប្លង់រឹង​រួចរាល់​គេ​នឹង​ប្រគល់​ប្រាក់​ឱ្យ​គ្រប់​ចំនួន ។ ភ្លាមៗ​នោះ គាត់​ក៏​បាន​ពឹង​ឱ្យ​ស្មៀន​សង្កាត់​បរ​យ៉ាខា ទាក់​ទៅខាង​មន្ត្រី​សុ​រិ យោ​ដី​ក្រុងប៉ៃលិន ដើម្បី​ចុះ​ទៅ​វាស់វែង​ធ្វើ​ប្លង់​រឹង​ឱ្យបាន​ឆាប់រហ័ស ។ ពេលនោះ​មាន​បុរស​ម្នាក់ ឈ្មោះ មុំ រតនា ដែល​អះអាង​ថា ខ្លួន​ជា​មន្ត្រី​សុរិយោដី​ក្រុង​ប៉ៃលិន ហើយ​បាន​នាំ​ក្រុម​ការងារ​ចំនួន​២​នាក់​ទៀត​ទៅ​វាស់វែង​ដី​របស់​គាត់ ដើម្បី​ធ្វើ​ប្លង់រឹង ។ ពេល​នោះ​អ្នកទិញ​ដី បាន​ប្រគល់​លុយ​ឱ្យទៅ​បុរស​រូប​នោះ​ចំនួន​៥៥០​ដុល្លារ យក​ទៅ​រត់​ការ​ធ្វើ​ប្លង់ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ។ ប៉ុន្តែ​បន្ទាប់​ពី​រង់ចាំ​ពី​១​ខែ​ទៅ​១​ខែ ហើយ​ទូរស័ព្ទ​សួរ​ទៅ​បុរស​រូប​នោះ គេ​បាន​ឆ្លើយ​ប្រាប់ថា ប្រហែល​២​ទៅ​៣​ថ្ងៃ​ទៀត​រួចរាល់​ហើយ លុះ​រង់ចាំ​រហូតដល់​ជាង​១​អាទិត្យ​គេ​ប្រាប់ថា នៅ​រត់ការ​កន្លែង​ពន្ធដារ​ទៀត ។ ចេះ​តែ​រង់ចាំ​រហូតមក​ដល់ពេល​នេះ​ជាង​កន្លះ​ឆ្នាំ​ហើយ ការ​រត់​ការ​រប​ស់បុ​រស​រូប​នោះ​មិនទាន់​រួចរាល់​នៅឡើយ​ទេ លុះ​គាត់​សួរ​ទៅ​ខាង​ការិយាល័យ​ភូមិបាល​ក្រុង គេ​ប្រាប់ថា អត់​ទាន់​ឃើញ​មាន​ឯកសារ​ទៅ​ដល់ នៅឡើយ​ទេ ។

​ដោយ​មិន​អស់ចិត្ត​គាត់ បាន​សួរ​នាំ​ទៅ​ខាង​ច្រកចេញចូល​តែ​មួយ ក៏​មិន​ទាន់​ឃើញ​មាន​ឯកសារ​ណាមួយ​ចូល​ទៅ​ដល់​ទីនោះ​ដែរ ហើយ​លុយកាក់​ដែល​អ្នកទិញ​ត្រូវ​បង់​បង្គ្រប់​ក៏​អត់​បាន​ទទួល​ដែរ ព្រោះ​អត់​ទាន់​មាន​ប្លង់រឹង​ឱ្យគេ ។ គាត់​ពិតជា​អស់ជំនឿ​លើ​មន្ត្រី​សុរិយោដី​ក្រុង​ប៉ៃលិន​យ៉ាងខ្លាំង ដែល​សន្យា​ខ្យល់ ថ្ងៃនេះ​ថ្ងៃ នោះ​ជា​រៀងរហូត តែ​ប្លង់​របស់​គាត់ អត់​បាន​ធ្វើ​នោះ​ទេ ។ គាត់​សង្ស័យ​ថា បុរស​រូប​នោះ​យក​ប្រាក់​ទៅ​ចាយ​អ ស់​ហើយ មិន​ព្រម​ធ្វើ​ប្លង់​ដី​ឱ្យ​គាត់ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា នេះ គាត់​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​សាលា​ស ង្កា​ត់​ឱ្យ​កោះហៅ​បុរស​រូប​នោះ​មក​សួរនាំ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក ស៊ី វឿន ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុងប៉ៃលិន បានឱ្យដឹងថា ខាង​លោក​អត់​ទាន់​បានទទួល​ឯកសារ​ណាមួយ​ពាក់ព័ន្ធ​នឹង​ធ្វើ​ប្លង់រឹង ពី​លោក មុំ រតនា ដែល​ជា​មន្ត្រី​ស៊ីឈ្នួល​វាស់វែង​ដី​នៅ​ឡើយ​ទេ ។

​ចំណែក​លោក ហុក សុផល ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ប៉ៃលិន បានឱ្យដឹង តាម​ទូរស័ព្ទ កាលពីរ​សៀ ល​ថ្ងៃទី​២៣ ខែ​ឧសភា នេះ​ថា បុរស​ម្នាក់ ឈ្មោះ មុំ រតនា មិនមែន​ជា​មន្ត្រី​សុរិយោដី​នោះទេ រូប​គេ​គ្រាន់តែ​ជា អ្នកស៊ីឈ្នួល ដើរ​វាស់វែង​ដីធ្លី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ប្រាក់​១​ថ្ងៃ​រស់​១​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ក៏​គ្មាន​ប្រាក់ខែ ត្រូវ​បើក​ឱ្យ​នោះ​ដែរ ។ ដូច្នេះ​បើ​ម្ចាស់​ដី​ចង់បាន​ប្លង់រឹង​ឆាប់រហ័ស មានតែ​ទៅទាក់ទង​ខាង​ច្រកចេញចូល​តែ​មួយ​ប៉ុណ្ណោះ បើ​រង់ចាំ​បុរស​ខាងលើ​នោះ​គ្មាន​សង្ឃឹម​នោះទេ ៕ ដោយ ៖ នីយ៉ា​

 

r180524c2 r180524c1 r180524c3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.