ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> ព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ត្រី ព្រហ្ម រស់ចន្ត្រា ពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ មកនៅត្រឹមថ្នាក់ពលបាលត្រី ==> ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នករាយការណ៍ពិសេស UN វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ៣០ឆ្នាំមកនេះ!

​បង្ក្រាប​ករណី​ឃាតកម្ម និង​នាំ​ខ្លួន​ជនសង្ស័យ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ ដោយសារ​តែ​មក​លួច​ឆក់​ត្រី​

​បង្ក្រាប​ករណី​ឃាតកម្ម និង​នាំ​ខ្លួន​ជនសង្ស័យ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ ដោយសារ​តែ​មក​លួច​ឆក់​ត្រី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បាត់ដំបង -​ស្រុក​បាណន់ ៖ ​អនុវត្ត​តាម​យោបល់​បញ្ជា​ដឹកនាំ​របស់​លោក ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​លោក​ឧត្តមសេនីយ៍ត្រី លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទ័ណ្ឌ មាន​លោក ស្រេង សុខា អភិបាល នៃ​គណ​:​អភិបាលស្រុក​បាណន់​ផង និង​ដោយ​បាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា ដំបូង ខេត្ត​បាត់ដំបង​នៅ​ថ្ងៃ ច័ន្ទ ៧ រោច ខែ​កត្តិក ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ៤ ខែ​ធ្នូ ឆ្នាំ​២០២៣ វេលា ម៉ោង ១៤ និង​០០ នាទី ។​

​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​នគរបាល ព្រហ្មទណ្ឌ​កម្រិត ធ្ងន់​ដែល​មាន​លោករ​សេនីយ៍​ឯក​ផង់ សុភាព ជា​ស្នងការរង​ទទួល​ដឹកនាំ និង​លោក​វរសេនីយ៍ឯក កោ ស៊ុន​កាំ​ង ជា​នាយ​ការិ យាល័យ លោក​នាយរង​ការិយាល័យ​និង​មន្ត្រី​ពាក់ព័ន្ធ​រួមគ្នា​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់​ដែល​មាន​លោក​វរ សេនីយ៍​ទោ សំ វីរៈ ជា​អធិកា​រការ និង​កម្លាំង​ប៉ុស្តិ៍​ន គរ​បាល​រដ្ឋបាល​ក​ន្ទឺ​១​បាន​ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ​នៅ​ចំណុច​ដំណាក់​ដង្កោ ក្នុង​ភូមិ​ថ្មី ឃុំ​ក​ន្ទឺ​១ ស្រុក​បាណន់ ខេត្ត​បាត់ដំបង បង្ក្រាប​ករណី ឃាតកម្ម (​ប្រើ​ដំបង​និង​ពូថៅ​) មួយ​បាន​ធ្វើការ​នាំខ្លួន​ជន សង្ស័យ មកកាន់​អ​ធិ ការដ្ឋាន​នគរបាល​ស្រុក​បាណន់ ÷ ។​

​ឈ្មោះ ឌឿ​ន ចន្ត្រា ហៅ​( ត្រា )​ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូ​ស្រឡៅ ឃុំ​វត្ត​តា​មិម ស្រុក​សង្កែ ខេត្ត​បាត់ដំបង មក​ស្នាក់នៅ​ធ្វើស្រែ​នៅ​ចំណុច​ដំណាក់ ដង្កោ ភូមិ​ថ្មី ឃុំ​ក​ន្ទឺ​០១ ស្រុក​បាណន់ ខេត្ត​បាត់ដំបង នាំមក​ធ្វើ​ការសាកសួរ​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​។

​សូម​ជម្រាប​ជូន​ថា​មូលហេតុ​ដែល​ឈាន​ដល់​ការឃាត់ខ្លួន​នេះ​គឺ កាលពី​ថ្ងៃ​ទី​៣,​ខែ​ធ្នូ​,​ឆ្នាំ​២០២៣ មាន​ការភ្ញាក់ផ្អើល​មួយ​ដោយសារ​ប្រទះឃើញ​សាកសព​ជនរងគ្រោះ ឈ្មោះ​សួន ហ៉ីង ភេទ​ប្រុស​អាយុ ៤៣​ឆ្នាំ​រស់នៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​០២ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ដេកស្លាប់​នៅ​ក្នុង​គុម្ពោត​ព្រៃ​ស្ថិត​នៅ​វាលស្រែ​ភូមិ​ថ្មី​ឃុំ​ក​ន្ទឺ​០១ ស្រុក​បាណន់ ខណៈ​ខណៈដែល​ក្រុមគ្រួសា​របស់ សព​បាន​ប្តឹង​មក​សមត្ថកិច្ច​នគរបាល​ស្រុក​ឱ្យ​ជួយ​ស្វែងរក​ត្បិត​ជនរងគ្រោះ​ខាងលើ​បាន​ចេញពីផ្ទះ​ថា​ទៅ​បូមទឹក​ដាក់​ស្រែ​តាំងពី​យប់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ ហើយ​បាត់​ដំណឹង​សូន្យឈឹង​រហូតមក​។

​តាម​លទ្ធផល​នៃ​ការ​ពិនិត្យ​កន្លែងកើតហេតុ​និង​ល​សាកសព សមត្ថកិច្ច​សន្និដ្ឋាន​ថា ជនរងគ្រោះ​បាន​ស្លាប់​ដោយ​ករណី​ឃាតកម្ម ទើប​ផ្តើម​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​លើ​ករណី​នេះ រហូត​ដល់​ការ​កំណត់​អត្តសញ្ញាណ​ជនដៃដល់​និង​ឈាន​ដល់​ការឃាត់ខ្លួន​តែ​ម្តង ហើយ​ដកហូត​បាន​៖
១,​ពូថៅ ចំនួន ០១​ដើម​
២, ដំបង ចំនួន ០១​ដើម​
៣,​ពិល​ពាក់​ក្បាល ចំនួន ០១ និង​ខោជើងវែង​ពណ៌​ខ្មៅ​(​ស្លៀក ពេល ធ្វើ​សកម្មភាព​) ចំនួន ០១ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនដៃដល់​រូប​នេះ​បាន​ឆ្លើយ​សារភាពថា រូបគេ ពិតជា​បាន​វាយ និង​កាប់​ជនរងគ្រោះ​ឈ្មោះ សួន ហ៊ីង រហូតដល់​ស្លាប់ នៅ​ចំណុច​កើតហេតុ​ខាងលើ ហើយ​យក​សាកសព​ទៅ​ទម្លាក់ចោល នៅក្នុង​គុម្ពោត​ព្រៃ​ជិត​នោះ​ប្រាកដ​មែន កាលពី​យប់​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។ រីឯ​មូលហេតុ​ដែល​នាំទៅដល់​ការកាប់សម្លាប់​បែបនេះ គឺ​ដោយសារ​ខឹង​ជនរងគ្រោះ​តែងតែ​មក​ឆក់​ត្រី​នៅ​ក្នុង​ប្រឡាយ​ខាងក្រោយ​ផ្ទះ​របស់​ខ្លួន​កន្លងមក​។ ពេល​នេះ​នគរបាល​ស្រុក​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​មក​ផែន​ជំនាញ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី ច្បាប់​ហើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.