ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> ព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ត្រី ព្រហ្ម រស់ចន្ត្រា ពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ មកនៅត្រឹមថ្នាក់ពលបាលត្រី ==> ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នករាយការណ៍ពិសេស UN វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ៣០ឆ្នាំមកនេះ!

ការផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន នៅក្នុង​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​១០ នៅ​ខេត្ត​កែប ទទួលបាន​ការចាប់អារម្មណ៍​គាំទ្រ​ពី​ថ្នាក់ដឹកនាំ និង​សាធារណជន

ការផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន នៅក្នុង​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​១០ នៅ​ខេត្ត​កែប ទទួលបាន​ការចាប់អារម្មណ៍​គាំទ្រ​ពី​ថ្នាក់ដឹកនាំ និង​សាធារណជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កែប​)៖ ឆ្លៀត​ក្នុង​ឱកាស​ប្រជាពលរដ្ឋ​ចូលរួម​បុណ្យ​សមុទ្រ​ជុំ​ទី​១០ នៅ​ខេត្ត​កែប យ៉ាង​សប្បាយ​រីករាយ​, អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រសួង​ទេសចរណ៍ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​អិល​អូ​អិល​ស៊ី (LOLC) ក្រុមហ៊ុន​ទេសចរណ៍​ធូ​វើល​ដ៍ វើល​ដ៍​ផ​ប និង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ខេត្ត​កែប បន្ត​រួម​គ្នា​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន​ជាការ​ពញ្ញាក់​អារម្មណ៍ លើកកម្ពស់​ចំណេះដឹង និង​ចូលរួម​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​

​ការធ្វើ​ផ្សពព្វផ្សាយ​នៅ​ធ្វើឡើង​តាមរយៈ​ការ​តាំងពិព៌រណ៍ រូបភាព​ផលវិបាក នៃ​គ្រឿងញៀន ខិត្តប័ណ្ណ ផ្ទាំង​រូបភាព បដា​សារ​ព្រមាន សៀវភៅ​ចំណេះដឹង​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន និង​វត្ថុ​អនុ​ស្សា​រីយ៍​ផ្សេងៗ​មាន​៖ មួក ប្រតិទិន ច្បាប់ ឆ័ត្រ ផ្លិត កែវ សម្រាប់​ចែកជូន និង​ផ្សព្វផ្សាយ​បន្ត​ដល់​ក្រុមគ្រួសារ មិត្តភក្តិ និង​មនុស្ស​ជា​ទី​ស្រឡាញ់​កុំឱ្យ​ធ្លាក់​ចូល​ទៅក្នុង​អន្ទាក់​នៃ​គ្រឿងញៀន​។​

​លោក ឡោ សុវិជ្ជា អគ្គនាយករង​ក្រសួង​ទេសចរណ៍ បានឱ្យដឹងថា ក្រុម​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្នុង​វិស័យ​ទេសចរណ៍ គឺ​រាល់​ពិធីបុណ្យ​សមុទ្រ និង​បុណ្យ​ទន្លេ សាធារណជន​តែង​គាំទ្រ​ចូលរួម​ទស្សនា សិក្សា​ស្វែងយល់​ពី​បញ្ហា​គ្រឿងញៀន​ច្រើន​កុះករ ដើម្បី​ទទួលបាន​ចំណេះដឹង​កាន់តែច្បាស់​ពី​បញ្ហា​គ្រឿងញៀន​។​

​ថ្លែង​ក្នុង​នាម​ជា​ដៃគូ លោក សុខ វឿន ប្រធាន​នាយក​ប្រតិបត្តិ​មីក្រូហិរញ្ញវត្ថុ​អិល​អូ​អិល​ស៊ី បាន​ថ្លែងថា ការចូលរួម​ជួយ​សង្គម​ជា​ការងារ​សំខាន់​ចាំបាច់​ដូច​ដែល​យើង​បាន​រួមគ្នា​ធ្វើ​កន្លងមក​មាន​ជាអាទិ៍​៖ ការផ្សព្វផ្សាយ​អប់រំ​ពី​បញ្ហា​អនាម័យ​តាម​សាលារៀន សុវត្ថិភាព​ចរាចរណ៍ និង​ការងារ​បង្ការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​ជាដើម និង​បាន​ឧបត្ថម្ភ​គាំទ្រ​ជា​មធ្យោបាយ​សម្ភារ​បម្រើ​ដល់​ការងារ​សង្គម​នានា​ផងដែរ​។​
​ក្នុងឱកាស​នោះ ឧត្តមសេនីយ៍ឯក លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ អប់រំ និង​ទំនាក់ទំនង​សាធារណៈ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ថ្លែងថា បុណ្យ​សមុទ្រ​ជុំ​ទី​១០ ក្រោម​ប្រធានបទ «​យើងទាំងអស់គ្នា ដើម្បី​ទេសចរណ៍​» នៅ​ខេត្ត​កែប រយៈពេល​៣​ថ្ងៃ (​ថ្ងៃ​១-៣ ខែ​ធ្នូ ឆ្នាំ​២០២៣) មាន​ថ្នាក់ដឹកនាំ​កំពូល​របស់​ជាតិ និង​សាធារណជន​បាន​ចូលរួម​យ៉ាងច្រើន​កុះករ និង​បាន​ចូល​ទស្សនា​សិក្សា​ស្វែងយល់ និង​ទទួលយក​ឯកសារ​សម្រាប់​ផ្សព្វផ្សាយ​បន្ត​ដល់​គ្រួសារ មិត្តភក្តិ សំដៅ​ចូល​រួមចំណែក​កសាង​បាន​នូវ​ភូមិ ឃុំ មាន​សុវត្ថិភាព​ពី​បញ្ហា​គ្រឿងញៀន​។​

​ឧត្តមសេនីយ៍ឯក លឹម តុង​ហួត បាន​បន្តថា សម្តេច​ធិបតី នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន ខេត្ត បាន​ចូល​មក​ទស្សនា​នូវ​ស្តង់​តាំងពិព័រណ៍​នេះ ដែល​ជា​ការបង្ហាញ​នូវ​ការយកចិត្តទុកដាក់​ខ្ពស់​បំផុត​ស្រប​ទៅនឹង​តាម​ឆន្ទៈ​មុះមុត​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ចំពោះ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន សម្រាប់​នីតិកាល​ទី​៧ ។ ឆ្លើយតប​នឹង​ឆន្ទះ​នេះ​ឧបនាយករដ្ឋមន្ត្រី នេ​ត សាវឿន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ដាក់ចេញ​នូវ​សេចក្តីណែនាំ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ក្នុង​នោះ​ការងារ​ផ្សព្វផ្សាយ​អប់រំ​តម្រូវឱ្យ​គ្រប់​ក្រសួង ស្ថាប័ន និង​ថ្នាក់​ក្រោម​ជាតិ​ទាំងអស់​ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ពី​ផលវិបាក និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន ឥទ្ធិពល​នៃ​គ្រឿងញៀន និង​អប់រំ ដាស់តឿន​ក្រើនរំលឹក​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ និង​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ឱ្យ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​ជាមួយគ្នានេះ នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ថ្លែងអំណរគុណ​ក្រសួង​ទេសចរណ៍ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អិល​អូ​អិល​ស៊ី (LOLC) ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ និង​ក្រុមហ៊ុន​ទេសចរណ៍​ធូ​វើល​ដ៍ 2world ,​វើល​ដ៍​ផ​ប World Pop ជួយ​ឧបត្ថម្ភ​ការងារ​ផ្សព្វផ្សាយ​អប់រំ​បង្ការ ទប់ស្កាត់ ដែល​ជា​ការងារ​ពហុ​វិស័យ​ត្រូវការ​ការចូលរួម​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន រួមគ្នា​ធ្វើ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ភាពសុខសាន្ត និង​ការអភិវឌ្ឍ​ជូន​ប្រជាពលរដ្ឋ ដើម្បី​អនាគត​កូនចៅ​យើង​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.