ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ និង​វាយតម្លៃ​ដោយ​ផ្ទាល់​លើ​គម្រោង​វិនិយោគ​ទេសចរណ៍​ចំនួន​១៣​កន្លែង ក្នុង​តំបន់ការពារធម្មជាតិ នៅ​ខេត្ត​ពោធិ៍សាត់ ==> ​បញ្ចុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេក និង​សម្ពោធ​សមិទ្ធិផល​នានា នៅ​វត្ត​សាល​វនរ​ង្សី តម្លៃ​ជិត​៥២​ម៉ឺន​ដុល្លារ​, តំណាងរាស្ត្រ មាស សុភា ថ្លែងថា ការកសាង​សមិទ្ធិផល​នេះ ជា​ចំណុច​វិជ្ជមាន នៃ​ការរីកចម្រើន​របស់​កម្ពុជា
0

ម្ចាស់ផ្ទះ​ចូល​តុលាការខេត្ត សុំ​ប្តឹង​ឧទ្ធរណ៍ ខណ​:​ព្រះរាជអាជ្ញា​ខេត្ត​ប៉ៃលិន អត់​ចាត់ការ​ដោះស្រាយ​ជូន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ បន្ទាប់ពី​លោក តូច សុ​ភក្តី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​ប្រើ​ឱ្យ​នគរបាល​ម្នាក់ យក​លិខិត​១​ច្បាប់ ចុះ​តាំងពី​ចុះ​ថ្ងៃ​ទី​២០ ខែ​កុម្ភ​: ឆ្នាំ​២០១៨ ទៅជូន​ម្ចាស់ផ្ទះ ជា​ជនរងគ្រោះ​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨ ជា​លិខិត​តម្កល់​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៥១ ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៧ ទុកចោល​ឥត​ចាត់ការ ហើយ​គាត់​មិន​ហ៊ាន​ផ្តិតមេដៃ​ទទួល​នោះទេ ព្រោះ​ហួសពេល​យូរ ពេក ក៏​ឱ្យ​នគរបាល​យក​ត្រឡប់​ទៅ​វិញ ។

​លុះ​រហូត​មកដល់​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨ លោកស្រី លឹម ថា​រី អាយុ​៥៣​ឆ្នាំ បាន​ចូល​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​សុំ​ប្តឹង​ឧទ្ធរណ៍ ខណ​:​ព្រះរាជអាជ្ញា​អត់​ចាត់ការ​រឿង​បណ្តឹង​របស់​ខ្លួន ។

​លោកស្រី លឹម ថា​រី អាយុ​៥៣​ឆ្នាំ មានប្តី ឈ្មោះ អ៊ុយ ទិ​ត្យ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សា លា​ក្រៅ បានឱ្យដឹងថា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភ​: ឆ្នាំ​២០១៧ លោកស្រី​បាន​ចូល​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ប្តឹង​ពី​ឈ្មោះ តូ សុភា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ សញ្ជាតិ​ខ្មែរ ពីបទ «​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​» ប្រព្រឹត្ត​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ លោកស្រី​បាន​បន្តថា ក្រោយមក​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​តម្កល់​សំនុំរឿង​របស់ខ្លួន ទុក​ឥត​ចាត់ការ ទើប​លោកស្រី​សុំ​ប្តឹង​បន្ត​ទៅ​សាលាឧទ្ធរណ៍ ព្រោះ​មិន​មាន​ភាពយុត្តិធម៌​សម្រាប់​រូប​គាត់​នោះឡើយ ។

​លោកស្រី​បន្ថែមថា ជនល្មើស តូ សុភា បាន​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ព្រំ​ដី​របស់​ខ្លួន ធ្វើ​ប៉ះពាល់​គ្រឹះ​ផ្ទះ​របស់​គាត់ តាំងពី​ខែ​មករា ឆ្នាំ​២០១៧ រហូតមកដល់​ខែ​ឧសភា ឆ្នាំ​២០១៨ នៅតែ​មិន​ទាន់​ឃើញ​ចាត់ការ​នៅឡើយ ហើយ​ទោះបីជា​មាន​លិខិត​មក​ពី​ក្រសួង​យុត្តិធម៌ កាលពី​ខែ​មេសា ឆ្នាំ​២០១៨ ដោយ​ជម្រុញ​ឱ្យ​ព្រះរាជអាជ្ញា​ខេត្ត​ប៉ៃលិន​ចាត់ការ​យ៉ាងណា​ក៏​មិន​ព្រម​ដែរ ទើប​លោកស្រី​ទ្រាំ​មិន​បាន​ក៏​ដាក់​ពាក្យបណ្តឹង ទៅ​ថ្នាក់លើ​តែម្តង ។

​លោកស្រី​បញ្ជាក់​ថា លិខិត​ជូនដំណឹង​នោះ​គឺ ៖ យើង តូច សុ​ភក្តី ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ប៉ៃលិន ។

​ជម្រាប​មក​លោក​ស្រី លឹម ថា​រី ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ជាតិខ្មែរ  ទីលំនៅ​សព្វថ្ងៃ​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹ ង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ត្បិត​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៧ របស់​លោកស្រី ដែល​បាន​ប្តឹង​ពី​ឈ្មោះ តូ សុភា អាយុ​៤២​ឆ្នាំ ជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ប៉ា​លិឡៃ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ពីបទ​: «​ធ្វើឱ្យ​ខូច​ដោយ​ចេតនា​» ប្រព្រឹត្ត​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពី​អំឡុង​ខែ​មករា ឆ្នាំ​២០១៧ តាម​បញ្ញតិ​មាត្រា ៤១០ នៃ​ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះរាជា​ណា​ក្រ​កម្ពុជា​នោះ យើង​បាន​សម្រេច​តម្កល់​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៥១ ចុះ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧ ទុក​ឥត​ចាត់ការ តាម​ដីកា​សម្រេច​លេខ ០៩ អ​.​យ​.​ជ ចុះ​ថ្ងៃ​ទី​២០ ខែ​កុម្ភ​: ឆ្នាំ​២០១៨ រួចហើយ ៕
​ដោយ ៖ នីយ៉ា​

r180522b4 r180522b5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.