ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុត ដោយសារតែភ្លៀងធ្លាក់ខ្លាំង ចំណុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ! (Video inside) ==> អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជូនដំណឹង​ពី​ការបញ្ចៀស​ចរាចរណ៍ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជូនដំណឹង​ពី​ការបញ្ចៀស​ចរាចរណ៍ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ម្ចាស់​ការដ្ឋាន​សំណង់​នានា ម្ចាស់​អាជីវកម្ម​ក្រឡុក​ស៊ីម៉ង់ត៍ ម្ចាស់​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ រថយន្ត​ប្រកប​អាជីវកម្ម​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​គ្រប់​ប្រភេទ​ឱ្យបាន​ជ្រាបថា ដើម្បី​កាត់បន្ថយ​នូវ​ការកកស្ទះ​ចរាចរ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៦ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​តាមរយៈ​សេចក្តីជូនដំណឹង​ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដូចខាងក្រោម​៖
១៖ រថយន្ត​ប្រកប​អាជីវកម្ម​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ និង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក មិន​អនុញ្ញាត​ឱ្យ​ចរាចរ ចូល​តំបន់​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ និង​រង្វង់​បរិវេណ​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី ចាប់ពី​ថ្ងៃ​ទី​២៥ រហូត​ដល់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ចាប់ពី​ម៉ោង ១០:០០​នាទី រហូតដល់​ម៉ោង ២២:០០​នាទី ដែល​គោលដៅ​ហាមឃាត់​មាន​សមត្ថកិច្ច​ឈរជើង​ចាំ​ណ​នាំ ប៉ុន្តែ​អាច​ចរាចរ​បាន​ចាប់​ពី​ម៉ោង ២២:០០​នាទី រហូតដល់​ម៉ោង ១០:០០​នាទី​។​
២៖ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ ជា​ថ្ងៃ​ឈប់សម្រាក ដូច្នេះ​ការដ្ឋាន​សំណង់ ទាំងអស់​ត្រូវ​ផ្អាក​ដំណើរការ ចំពោះ​រថយន្ត​ដឹកទំនិញ រថយន្ត​ធុន​ធំ និង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ មិន​អនុញ្ញាត​ឱ្យ​ចរាចរ​ចូលក្នុង​តំបន់​ទីប្រជុំជន ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ខណ្ឌចំការមន ខណ្ឌ​៧​មករា ខណ្ឌ​ទួលគោក និង​ខណ្ឌ​បឹង​កេងកង​។​
៣៖ គ្រប់​យានយន្ត​ធ្វើដំណើរ​មក​ចូលរួម​ទស្សនា​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក មិន​អនុញ្ញាត​ឱ្យ​ចរាចរ​លើ​វិថី​ខេមរៈភូមិន្ទ (​ផ្លូវ​លេខ​១៣០) ផ្លូវ​លេខ​៥ វិថី​តេជោដំ​ឌិន (​ផ្លូវ​លេខ​១៥៤) វិថី​សម្តេច​ប៉ាន (​ផ្លូវ​លេខ​២១៤) ផ្លូវ​លេខ​២៩៤ កំណាត់ មហាវិថី​សម្តេច​សុធា​រស ចាប់​ពី​ផ្លូវ​លេខ​២៤០ រហូត​ដ់ល់​ផ្លូវ​ខាងជើង​ស្ពាន​ទូត​រុស្ស៊ី វិថី​រដ្ឋសភា ផ្លូវ​លេខ​៧៨ ផ្លូវ​ស​ប៊ិត មហាវិថី​ព្រះ​សុរាម្រិត និង​កំណាត់​គីរ​វិថី​ព្រះស៊ីសុវត្ថិ​ចាប់​ពី​រង្វង់​សម្ដេច​សង្ឃ ជួន ណាត រហូត​ដល់​ផ្លូវ​លេខ​១៣០​។​
៤៖ នៅ​ផ្លូវ​ជាតិ​លេខ​១៖ រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹកទំនិញ​ដែល​ឆ្លងកាត់​រាជធានី​ភ្នំពេញ ត្រូវ​ចូល​ចត​នៅ​ក្នុង​បរិវេណ​វត្ត​និរោធ​រង្សី ចំណតរថយន្ត​ច្បារអំពៅ (​ចំណត​បេន​រថយន្ត ស៊ុយ សុផាន​) និង​ត្រូវ​បញ្ចៀស​ចរាចរ​រថយន្ត​ធុន​ធំ​ចំណុច​ផ្លូវ​ជាតិ​លេខ​១ កែង​ផ្លូវ​រោងចក្រ​ថៃ​ហ្គ័​រ​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ត្រូវ​ចូល​ចត​ក្នុង​បរិវេណ វត្ត​និរោធ​រង្សី និង​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៦៩ (​ខាងត្បូង​វត្ត​ព្រែកប្រា​)​។​
៥៖ នៅ​ផ្លូវ​ជាតិ​លេខ​២៖ រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹកទំនិញ​ត្រូវ​ចូល​ចត​នៅ​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន (​ផ្លូវ ៦០​ម៉ែត្រ​)​។ ចំពោះ​រថយន្ត​ធុន​ធំ​ដែល​ចរាចរ​លើ​ផ្លូវ​លេខ​២១៧ ត្រូវ​ឈប់​ចត នៅ​ខាងជើង​រង្វង់​មូល​កួរស្រូវ និង​ត្រូវ​បញ្ចៀស​ចរាចរ​រថយន្ត​ធុន​ធំ ០៤​គោលដៅ​រួម​មាន​៖ រង្វង់ មូល​កួរស្រូវ មុខ​វត្ត​ស្លែង មុខ​វត្ត​ចាក់អង្រែ​ក្រោម និង​គល់​ស្ពាន​អាកាស​ក្បាលថ្នល់​ខាងត្បូង​។​
៦៖ នៅ​ផ្លូវ​ជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤៖ រថយន្ត​គ្រប់​ប្រភេទ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​រាជធានី ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​ប៉ែក​ពាយ័ព្យ និង​ឦសាន​ត្រូវ​ធ្វើ​ចរាចរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ទៅ​តាម​ផ្លូវជាតិ​លេខ​៥ ឬ​ឆ្លងកាត់​ស្ពាន​ព្រែក​ព្នៅ និង​ត្រូវ​បញ្ចៀស​ចរាចរ​រថយន្ត​ធុន​ធំ ០៣​គោលដៅ​រួម​មាន​៖ អតីត​រង្វង់​មូល​ចោមចៅ ស្តុប​មុខ​អាកាសយានដ្ឋានអ​ន្ត​រ​ជាតិ​ភ្នំពេញ និង​ស្តុប​២០០៤​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ចូល​ទស្សនា​ព្រះរាជ​ពិធី ត្រូវ​ឈប់​-​ចត​មិន ឱ្យ​ចូល​ហួស​ស្កុប​ណត​ប្រ៊ីត​ឡើយ​។​
៧៖ នៅ​ផ្លូវ​ជាតិ​លេខ​៥៖ រថយន្ត​ធុន​ធំ​ត្រូវ​បង្វែរ​ទិស​ធ្វើដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ឬ​ចូល​ចត នៅ​ចំណត​គីឡូម៉ែត្រ​លេខ​៩​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ចូល ទស្សនា​ព្រះរាជ​ពិធី ត្រូវ​ឈប់​-​ចត​មិន​ឱ្យ​ចូល​ហួស​ផ្លូវ​លេខ​៦៨​ឡើយ​។​
៨៖ នៅ​ផ្លូវ​ជាតិ​លេខ​៦៖ រថយន្ត​ធុន​ធំ​ត្រូវ​បង្វែរ​ទិស​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ព្រែក​ព្នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ត្រូវ​ចូល​ចត​នៅ​ទីតាំង ដី​តំបន់​អភិវឌ្ឍ OCIC​។​
៩៖ នៅ​ផ្លូវ​លេខ​២៧១ និង​ផ្លូវ​លេខ​៣៧១៖ រថយន្ត​ធុន​ធំ ត្រូវ​បញ្ចៀស​ចរាចរ​ត្រង់​ចំណុច​ផ្លូវ​លេខ​៣៧១ កែង​ផ្លូវ​លេខ​២៧១​។​ចំពោះ​រថយន្ត និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​អ្នកដំណើរ​ចូល​ទស្សនា ព្រះរាជ​ពិធី ត្រូវ​ឈប់​-​ចត​ត្រឹម​ច្រមុះជ្រូក​ក្បាលថ្នល់​។​
១០៖ នៅ​ផ្លូវ​ចោមចៅ (​ផ្លូវវេង​ស្រេង​)៖ រថយន្ត​ធុន​ធំ ត្រូវ​បញ្ចៀស​ចរាចរ​នៅត្រង់​ចំណុច​ច្រមុះជ្រូក​ស្ទឹងមានជ័យ​។​
១១៖ ចំពោះ​រថយន្ត និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​អ្នកដំណើរ​មក​ចូលរួម​ទស្សនា​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក តាម​ផ្លូវ​លេខ​៥៩៨ និង​មហាវិថី​ឧកញ៉ា​ម៉ុង​ឬ​ទ្ធី ត្រូវ​បង្វែរ​ចូល​តាម​ផ្លូវ​តូចៗ​មិន​ឱ្យ​ចូល​ហួស​មហាវិថី គីម ម៉ី​ល​ស៊ុង និង​ចត​នៅ​បរិវេណ​តំបន់ អភិវឌ្ឍ​បឹងកក់​។ ចំពោះ​រថយន្ត​ដឹកទំនិញ និង​រថយន្ត​ដឹក​អ្នកដំណើរ មិន​ឱ្យ​ចូល​ក្នុង​រាជធានី ភ្នំពេញ​។​
១២៖ ចំពោះ​សា​ឡង់​ដឹក​ខ្សាច់ ទូក និង​កប៉ាល់​គ្រប់​ប្រភេទ ដែល​ធ្វើ​ចរាចរ​ឆ្លងកាត់​មុខ​ទីតាំង​ប្រារព្ធ ពិធី​នៅ​មុខ​ព្រះបរមរាជវាំង ត្រូវ​ផ្អាក​ធ្វើ​នាវាចរ​ក្នុង​អំឡុង​ពេល​ប្រារព្ធ​ពិធី​នៅ​ថ្ងៃទី​២៥ ដល់ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ លើកលែង​តែ​កាណូត​ដឹក​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ អាច​ចរាចរ​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ និង​អាច​ចរាចរ​ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រោយ​ពិធី​បណ្តែតប្រទីប​ត្រូវបាន​បញ្ចប់​តាម​ថ្ងៃ​នីមួយៗ​។​
១៣៖ ចំពោះ​យានយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ខ្សែកាប​ត​ភ្ជាប់​រវាង​តំបន់​អភិវឌ្ឍ កោះនរា និង​តំបន់​អភិវឌ្ឍ​កោះ​ពេជ្រ ត្រូវ​ផ្អាក​ធ្វើ​ចរាចរ​ចាប់ពី​ថ្ងៃ​ទី​២៦ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ ចាប់ពី​ម៉ោង​១២:០០​នាទី រហូតដល់​ម៉ោង ២២:០០​នាទី ប៉ុន្តែ​អាច​ចរាចរ បាន​ចាប់​ពី​ម៉ោង ២២:០០​នាទី រហូតដល់​ម៉ោង ១០:០០​នាទី​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.