ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុត ដោយសារតែភ្លៀងធ្លាក់ខ្លាំង ចំណុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ! (Video inside) ==> អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ និយោជិត ចំនួន ១៨,១០៨​នាក់ នៅ​រាជធានី​ភ្នំពេញ​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ និយោជិត ចំនួន ១៨,១០៨​នាក់ នៅ​រាជធានី​ភ្នំពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅ​ព្រឹក ថ្ងៃ​អង្គារ ៩​កើត ខែ​កត្តិក ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ និយោជិត នៅតាម​បណ្តា​រោងចក្រ សហគ្រាស​ចំនួន ១៣​រោងចក្រ ដែល​មាន​មូលដ្ឋាន​ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ រោងចក្រ សហគ្រាស​ទាំង ១៣​នេះ ជា​ប្រភេទ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ចំនួន ១០ រោងចក្រ​ដេរ​ស្បែកជើង ចំនួន ២ និង​រោងចក្រ​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប ចំនួន​១​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​៩០​ថ្ងៃ ក្រោយ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី សម្តេច​បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ និយោជិត​ចំនួន​១០​ដង​ហើយ ដោយ​មាន​កម្មករ​-​កម្មការិនី​ជាង​២០​ម៉ឺន​នាក់​។ សម្ដេច​ធិបតី បន្តទៀត​ថា​ការចរចា​ប្រាក់ខែ​អប្បបរមា​សម្រាប់​កម្មក​រ និយោជិត ត្រូវតែ​ដំឡើង​ជា​រៀងរាល់ឆ្នាំ​។​

​នៅថ្ងៃនេះ សម្ដេច​បាន​ស្នើ​ឱ្យ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ភាព​ជំនាញ ចំពោះ​បុគ្គល​ណា ដែល​ទទួលបាន​ចំណេះដឹង​ពី​ជីដូន​ជីតា ម្ដាយ​ឪពុក និង​បាន​ប្រកប​របរ​ចិញ្ចឹមជីវិត ដែល​សហគមន៍​ទទួលស្គាល់ថា មាន​ស្នាដៃ​ល្អ ដើម្បី​ទុក​សម្រាប់​បន្ត​អាជីវកម្ម ឬ ចេញទៅ​ប្រកប​ការងារ​នៅ​ក្រៅប្រទេស​។ សម្តេច​បន្តថា កម្ពុជា​បាន​តស៊ូ​តាំងពី​បាតដៃ​ទទេ ទើបបាន​ធ្វើឲ្យ​ប្រទេស​មាន​ការអភិវឌ្ឍបាន​ប៉ុណ្ណេះ តែ​ទោះជា​យ៉ាងណា មហិច្ឆតា​របស់​កម្ពុជា​មិន​ទាន់​បញ្ចប់​ត្រឹមនេះ​ទេ យើង​នឹង​ខិតខំ​ធ្វើ​ដោយ​ឥតឈប់ឈរ​បន្ថែមទៀត ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន និង​ប្រទេសជាតិ​ទាំងមូល​។​

​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បន្តទៀតថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ នឹង​បន្ត​រក្សា​ថែ​នូវ​សមិទ្ធផល​ទាំងអស់ ដែល​រដ្ឋាភិបាល​អាណត្តិ​មុនៗ បានធ្វើ បាន​កសាង​ដោយ​លំបាក បន្ត​ថែរក្សា សុខសន្តិភាព​ដែល​រកបាន​ដោយ​កម្រ កុំឱ្យ​បាត់បង់​ទៅវិញ បន្ត​រក្សា​ថែ​ការងារ​សម្រាប់​ពលរដ្ឋ និង​កសាង​ពង្រីក​នូវ​សមិទ្ធផល​ថ្មីៗ​ឱ្យបាន​កាន់តែ​ច្រើន​ថែមទៀត​។ សម្ដេច​បន្តថា​នៅក្នុង​រយៈពេល ២ ឬ ៣ ឆ្នាំ​ខាង​មុខ ពលរដ្ឋ​នឹង​ឃើញ ពី​លទ្ធផល​ជាក់ស្ដែង ដែល​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ បាន​ដាក់ចេញ​។​

​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​បាន​ផ្ដល់​អនុសាសន៍​ឱ្យ​ផ្ដល់​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ឱ្យស្រប​នឹង​តម្រូវការ​នៅ​តាម​មូលដ្ឋាន ឧទាហរណ៍​បើ​សហគមន៍​មាន​ប្រើ​ឡាន​ច្រើន គួរ​ផ្ដល់​ជំនាញ​ពាក់ព័ន្ធ​នឹង​ការជួសជុល​រថយន្ត​ជាដើម​។ សម្ដេច​ជំរុញ​ឱ្យ​មាន​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ដោយ​ពង្រឹង​លើ​ការអនុវត្ត​ឱ្យបាន​ច្រើន​ជាង​ការ រៀន​ទ្រឹស្ដី​នៅក្នុង​ថ្នាក់​។​

​សម្តេច​ធិបតី​បាន​មានប្រសាសន៍ថា នៅសល់ ៥ ថ្ងៃ​ទៀត​នឹង​ឈាន​ដល់​ថ្ងៃ​ព្រះរាជ​ពិធី​បុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ដែល​ឆ្នាំ​នេះ​នឹង​មាន​រៀបចំ​ការប្រគំ​តន្ដ្រី និង​កម្មវិធី​ជា​ច្រើន​ទៀត​សម្រាប់​ទទួល​បងប្អូន​ប្រជាពលរដ្ឋ ទេសចរ​ជាតិ អន្តរជាតិ មក​លេង​កម្សាន្ត​។​សម្តេច​ធិបតី​បាន​ណែនាំ​ដល់​អាជ្ញាធរ​ត្រូវ​ធ្វើយ៉ាងណា​ធានា​ឱ្យបាន​នូវ​សន្ដិសុខ សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ ទេសចរ​ជាតិ អន្តរជាតិ​ឱ្យ​បានល្អ នា​ឱកាស​ព្រះរាជ​ពិធី​បុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក នាពេល​ខាងមុខ​នេះ​។​

​នៅថ្ងៃនេះ សម្ដេច​ធិបតី សម្តេច​ធិបតី​បានបញ្ជាក់​ថា ផែនទី​ឆ្នាំ​១៩៣០ បាន​បង្ហាញឱ្យឃើញថា មាន​កោះនរា ប៉ុន្តែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កម្លាំង​ទឹកបាន​បុក​លើ​កោះនរា និង​ធ្វើឱ្យ​បាត់​រូបរាង​កោះ​ទាំងស្រុង​នៅ​ឆ្នាំ​២០០៥​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក កោះនរា​បាន​លេច​រូបរាង​ឡើងវិញ និង​បាន​ក្លាយជា​ទីក្រុង​អភិវឌ្ឍន៍​មួយ​ប្រកប​ដោយ​ភាព​ទាក់ទាញ​នៅ​ភ្នំពេញ​។

​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា​ក្នុង​រយៈពេល​៣​ខែ​ក្រោយ​សម្តេច កាន់តំណែង ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៧​នេះ មាន​មនុស្ស​មួយ​ក្តាប់​តូច​អង្គុយ និង​ដេកចាំ​រិះគន់​សម្តេច​គ្រប់ពេលវេលា ដោយ​ពួក​ទាំងនោះ បាន​លើកឡើង​ថា ក្នុង​រយៈ​៩០​ថ្ងៃនេះ គឺ​ពុំ​បាន​ធ្វើ​អ្វី​ចេញ​ជា​លទ្ធផល​ទាល់តែសោះ​។​

​សម្ដេច​បន្ត​ទៀត​ថា ក្នុងពេល​ដែល​ប្រទេសជាតិ​មាន​សុខសន្តិភាព សូម​បងប្អូន​ពលរដ្ឋ​ទាំងអស់ ចាប់យក​ឱកាស​ការងារ ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​។ សម្តេច​ធិបតី​ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ប្រើប្រាស់​យន្តការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ បងប្អូន​កម្មករ​និយោជិត​ឱ្យបាន​លឿន មិន​ត្រូវ​ទុក​បញ្ហា​ចោល​នោះ​ទេ និង​ទុក​បញ្ហា​ឱ្យ​ទៅ​ដល់​តុលាការ​នោះទេ​។ បើ​យន្តការ​អាជ្ញាធរ​មូលដ្ឋាន​មិន​អាច​ដោះស្រាយបាន​ត្រូវ​បើ​ប្រាស់​យន្តការ​ក្រសួង ស្ថាប័ន​បន្ថែម​ទៀត​។​

​នៅថ្ងៃនេះ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា សុខ​សន្តិភាព​ក្នុង​សហគមន៍ ក្នុងប្រទេស កើត​មាន​ដោយសារ​មានការ​យល់យោគ​គ្នា គោរព​ច្បាប់​ទាំងអស់គ្នា និង​គោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.