ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> ព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ត្រី ព្រហ្ម រស់ចន្ត្រា ពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ មកនៅត្រឹមថ្នាក់ពលបាលត្រី ==> ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នករាយការណ៍ពិសេស UN វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ៣០ឆ្នាំមកនេះ!

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល​នឹង​ជំរុញ​ការវិនិយោគ​បង្កើត​រោងចក្រ តំបន់​សេដ្ឋកិច្ច​ពិសេស​បន្ថែមទៀត នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ដែល​ជំរុញ​ឱ្យ​ខេត្ត​ស្ថិត​នៅ​តាម​ផ្លូវ​នេះ​មាន​សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល​នឹង​ជំរុញ​ការវិនិយោគ​បង្កើត​រោងចក្រ តំបន់​សេដ្ឋកិច្ច​ពិសេស​បន្ថែមទៀត នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ដែល​ជំរុញ​ឱ្យ​ខេត្ត​ស្ថិត​នៅ​តាម​ផ្លូវ​នេះ​មាន​សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ នា​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ក្នុង​ឱកាស​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ព្រែក​ក្តាម រហូតដល់​ខេត្ត​បាត់ដំបង និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ពី​សិរីសោភ័ណ ទៅកាន់​ប៉ោយប៉ែត សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា បន្ទាប់​ពី​ផ្លូវជាតិ​លេខ​៥ ត្រូវបាន​ពង្រីក និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ រាជរដ្ឋាភិបាល​នឹង​ខិតខំ​ជំរុញ​ការវិនិយោគ​បង្កើត​រោងចក្រ ក៏ដូចជា​តំបន់​សេដ្ឋកិច្ច​ពិសេស​បន្ថែមទៀត​នៅតាម​បណ្តោយ​ផ្លូវ​នេះ ដែល​នាំ​ឱ្យ​ខេត្ត​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​នេះ មាន​សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន ហើយ​ប្រជាជន​មាន​ការងារ​ធ្វើ​ដោយ​មិន​ចាំបាច់​ចំណាកស្រុក​។​

​សម្តេច​បាន​ថ្លែងថា ផ្លូវជាតិ​លេខ​៥ គឺជា​សរសៃឈាម​ដ៏​សំខាន់​សម្រាប់​កម្ពុជា និង​បាន​ដើរ​តួនាទី​ក្នុង​ការតភ្ជាប់​ផ្លូវ​នានា​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​ភ្ជាប់​ជាមួយ​ប្រទេស​ជិតខាង ដែល​ជំរុញ​ឱ្យ​ខេត្ត​ដែល​ស្ថិតនៅ​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​៥ កាន់តែ​មាន​សេដ្ឋកិច្ច​រីកចម្រើន​។ ជាក់ស្តែង​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ ដែល​កន្លងមក​ជា​ខេត្ត​ដែល​គេ​ទៅ​ហួស​មក​ហួស តែ​បច្ចុប្បន្ន​នេះ មានការ​វិនិយោគ​រោងចក្រ​ជា​បន្តបន្ទាប់ ដូចជា​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ រោងចក្រ​ដំឡើង​រថយន្តហ្វត ខណៈ​ក្រុមហ៊ុន​មី​នី​បៀ​រ ក៏​មាន​គម្រោង​ទៅ​វិនិយោគ​នៅ​ទីនោះ​ទៀត​ផង​។ នាពេលខាងមុខ រាជរដ្ឋាភិបាល​នឹង​ជំរុញ​ការវិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស នៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ​៥​នេះ​បន្ថែម​ទៀត ដើម្បី​បង្កើត​ការងារ​បាន​កាន់តែ​ច្រើន ប្រជាជន​នៅក្នុង​តំបន់ មិន​ចាំបាច់​ត្រូវ​ចំណាកស្រុក​ទៅ​ឆ្ងាយ​ទៀតឡើយ​។

​សម្តេច​ធិបតី​មានប្រសាសន៍​បន្ថែម​ទៀត​ថា​«​ហ្នឹងហើយ​ជា​សារៈសំខាន់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង ផ្លូវជាតិ​លេខ​៥ ដែល​ចិញ្ចឹម​សរសៃរ​ឈាម​។ គោលដៅ​របស់​យើង គឺ​សមធម៌​នេះ មិនមែន​ឱ្យ​ការរីកចម្រើន​ប្រមូលផ្តុំ​នៅតែ​ភ្នំពេញ​នោះទេ ធ្វើ​យ៉ាងណា​យើង​រុញ​ឱ្យ​ដល់​មូលដ្ឋាន ផ្លូវ ទឹក​ភ្លើង ឥលូវ​នេះ​ភ្លើង​យើង​សឹងតែ​មាន​គ្រប់​ឃុំ​អស់​ហើយ នៅសល់​តែ​មួយ​ចំនួន​តិច​ណាស់ ហើយ​យើង​ដាក់​គោលដៅ​ត​ភ្ជាប់ ទឹកស្អាត​របស់​យើង​បាន​ច្រើន យើង​ធ្វើ​ប្រព័ន្ធធារាសាស្ត្រ​ផ្សេងៗ​ទៀត ពិត​ណាស់​មិនទាន់​ស្រោច​ទូទាំងប្រទេស តែ​យើង​នឹង​ជំរុញ​ខិតខំ​។​»

​សូមបញ្ជាក់​ថា ផ្លូវជាតិ​លេខ​៥​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែម​ទៀត និង​ជា​ចំណងដៃ​ដ៏​ពិសិដ្ឋ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​ទូទៅ​។ ផ្លូវជាតិ​លេខ​៥ គឺជា​ខ្សែ​ផ្លូវ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ ហើយក៏​ជា​ខ្សែ​ផ្លូវ​សេដ្ឋកិច្ច​ជាតិ​ដ៏​មាន​សក្តានុពល​ដែល​បាន​ត​ភ្ជាប់​ទំនាក់ទំនង​រូបវន្ត​រវាង​ស្ថាប័ន និង​ប្រជាជន ដោយ​រាប់​ចាប់​ពី​រាជធានី ភ្នំពេញ ខេត្ត​កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ និង​បណ្តា​ខេត្ត ជាប់​ព្រំប្រទល់​ផ្សេងៗ​ដទៃទៀត​។​

​ផ្លូវ​មួយ​ខ្សែ​នេះ ក៏​ជា​ខ្សែ​ផ្លូវ​មេមាន​ភាព​ប្រទាក់ក្រឡា​ជាមួយ​ផ្លូវជាតិ​សំខាន់ៗ រួមមាន​ដូចជា​៖ ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​៤៤ ផ្លូវជាតិ​លេខ​៥១ និង​ផ្លូវជាតិ​លេខ​៦១ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល​, ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​៥០C ផ្លូវជាតិ​លេខ​៥២ ផ្លូវជាតិ​លេខ​៥៣ និង​ផ្លូវជាតិ​លេខ​៥៣A នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ឆ្នាំង​, ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ លេខ​៥៣B ផ្លូវជាតិ​លេខ​៥៤ និង​ផ្លូវជាតិ​លេខ​៥៥ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់​, ត​ភ្ជាប់ ជាមួយ​ផ្លូវជាតិ​លេខ​៥៧ និង​ផ្លូវជាតិ​លេខ​៥៧B នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង​, ត​ភ្ជាប់​ជាមួយ ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​៥៦ ផ្លូវជាតិ​លេខ​៥៦០ ផ្លូវជាតិ​លេខ​៥៨ និង​ផ្លូវជាតិ​លេខ​៥៩ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ និង​ត​ភ្ជាប់​ទៅ​កាន់​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ (​ប៉ោយ​ប៉ែត​-​អារញ្ញ​ប្រាថេត​)​។​

​នៅក្នុង​ក្របខណ្ឌ​តំបន់ ផ្លូវជាតិ​លេខ​៥ គឺជា​ផ្នែក​មួយ​នៃ​ផ្លូវ​អាស៊ាន​ហាយវ៉េ​លេខ​១ (AH1) ដែល​បាន​ត​ភ្ជាប់​គ្នា​រវាង​ទីក្រុង​បាងកក រាជធានី​ភ្នំពេញ និង​ទីក្រុង​ហូជីមិញ និង​ជា​ខ្សែ​ផ្លូវ​ស្ថិត ក្នុង​របៀង​សេដ្ឋកិច្ច​ភាគខាងត្បូង​ដ៏​មាន​សក្តានុពល ដែល​នឹង​ជំរុញ​ឱ្យ​មាន​ការប្រកួត​ប្រជែង​ខ្លាំង នៅក្នុង​មហា​អនុ​តំបន់​មេគង្គ​(GMS) ក៏ដូចជា​តំបន់​អាស៊ាន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.