ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ  ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> ព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ត្រី ព្រហ្ម រស់ចន្ត្រា ពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ មកនៅត្រឹមថ្នាក់ពលបាលត្រី ==> ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នករាយការណ៍ពិសេស UN វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ៣០ឆ្នាំមកនេះ!

កងកម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ប៉ោយប៉ែ​ត​ចេញ​ល្បាត​នៅពេល​រាត្រី​បង្ការ​ទប់ស្កាត់​រាល់​បទ​ល្មើស​គ្រប់​ប្រភេទ​នៅ​ក្រុង​ប៉ោយប៉ែត​

កងកម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ប៉ោយប៉ែ​ត​ចេញ​ល្បាត​នៅពេល​រាត្រី​បង្ការ​ទប់ស្កាត់​រាល់​បទ​ល្មើស​គ្រប់​ប្រភេទ​នៅ​ក្រុង​ប៉ោយប៉ែត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖​នា​យប់​ថ្ងៃ​អង្គារ ៩ កើត ខែ​កត្តិក ឆ្នាំ​ថោះ បញ្ចស័ ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ​ដោយ​មាន​ការ​ចង្អល់​បង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្ត​បន្ទាយមានជ័យ និង​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​ដាក់បទបញ្ជា​ដល់​អធិការរង​គ្រប់ផ្នែក​ជំនាញ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង ៥ ប៉ុស្តិ៍ ត្រូវអនុវត្ត​តាម​បទបញ្ជា​ថ្នាក់លើ​ដាក់ជូន​អោយ ចុះ​ធ្វើ​ការចេញ​ល្បាត​ជាប្រចាំ នឹង​ចុះ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​គ្រប់គ្រង​។​

​លោក​វរសេនីយ៍ត្រី សួន ស៊ី​ម៉ាប់ នាយប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ប៉ោយ​ប៉ែត បាន​បញ្ជាក់​ឲ្យដឹងថា កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែ​ត​ចេញ​ល្បាត​និង​ចុះ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​គ្រប់គ្រង ដោយ​អនុវត្ត​តាម​គោលនយោបាយ​ភូមិ​-​ឃុំ សង្កាត់ មាន​សុវត្ថិភាព​។​

​លោក​វរសេនីយ៍ត្រី សួន ស៊ី​ម៉ាប់ នាយប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ប៉ោយ​ប៉ែត បាន​បញ្ជាក់ទៀតថា កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ប៉ោយប៉ែ​ត​ចេញ​ល្បាត​ដើម្បី​រក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ និង​បង្កា​រទប់​ស្ងាត់​រាល់​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​ក្មេង​ទំនើប​អុកឡុក​ធ្វើអោយ​ប្រជាពលរដ្ឋ​ភិតភ័យ ក្នុង​ភូមិសាស្ត្រ​សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​លោក​វរសេនីយ៍ត្រី សួន ស៊ី​ម៉ាប់ នាយប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ប៉ោយ​ប៉ែត ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​បងប្អូន​មាន​អសន្តិសុខ​សូម​រាយ​ការ​មក​កាន់​កងកម្លាំង​នៅ​ជិត​ផ្ទះ​របស់​បងប្អូន​រស់នៅ​ឬ​សូម​ទំនាក់ទំនង​មកកាន់​លេខ ០៩២ ២៨ ២៨ ៨៤​ដើម្បី​ឲ្យ​កងកម្លាំ​ងចុះ​អន្តរាគមន៍​បាន​ទាន់ពេលវេលា​។​ដោយ​សហការី​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.