ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកបណ្ឌិត ទូច វណ្ណៈ និងលោក វូ ហាក់ អញ្ជើញបើកវគ្គសិក្ខាសាលា ក្រោមការឧបត្ថម្ភពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ស្តីពី”របៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប” នៅខេត្តបន្ទាយមានជ័យ ==> ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ដែលបានបាក់ស្រុត ដោយសារតែភ្លៀងធ្លាក់ខ្លាំង ចំណុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ! (Video inside) ==> អភិបាលខេត្តប៉ៃលិនប្រគល់ថវិការមួយចំនួនដើម្បីសម្រួលជីវភាពដល់គ្រួសារដែលមានកូនសតិមិនប្រក្រតីពីកំណើតនៅព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ==> វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត  ==> គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបង្ហាញលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វ៊ូជុង ==> សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ==> លោក ពិន ប្រាកដ ត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលផ្លាស់ទៅជាសមាជិកក្រុមប្រឹក្សាខេត្ត ==> ព្រះសង្ឃ មន្ត្រីរាជការ និងពលរដ្ឋទូទាំងស្រុកស្ទោង ត្រៀមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ 

ប្រតិភូ​សាខា​សមាគមនារី​ខេត្ត​ពោធិ៍សាត់ ចុះជួយ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​ប្រជាពលរដ្ឋ និង​ចែក​អំណោយ ជូន​ដល់​ជន​ចាស់ជរា នៅ​ភូមិ​តាកែវ​ក្រោម ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ

ប្រតិភូ​សាខា​សមាគមនារី​ខេត្ត​ពោធិ៍សាត់ ចុះជួយ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​ប្រជាពលរដ្ឋ និង​ចែក​អំណោយ ជូន​ដល់​ជន​ចាស់ជរា នៅ​ភូមិ​តាកែវ​ក្រោម ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ លោកស្រី ឯម ប៉ុណ្ណា ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​រដ្ឋសភា និង​ជា​សមាជិកា​ប្រតិបត្តិ សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ថ្នាក់កណ្តាល និង​លោកស្រី អាំង សុជាតា ខូយ​រីដា ប្រធានកិត្តិយស សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​ពោធិ៍សាត់ ព្រមទាំង​លោក លោកស្រី ជា​សមាជិកា​បណ្តាញ​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត បាន​ចុះជួយ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​ប្រជាពលរដ្ឋ ដែល​ខ្វះ​កម្លាំង​ពលកម្ម និង​ចែក​អំណោយ ជូន​ដល់​ជន​ចាស់ជរា​គ្មាន​ទីពឹង និង​គ្រួសារ​ក្រីក្រ ចំនួន​៣០​នាក់ នៅ​ភូមិ​តាកែវ​ក្រោម ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ។​

​លោកស្រី អាំង សុជាតា និង​លោកស្រី ឯម ប៉ុណ្ណា មានប្រសាសន៍​ស្រដៀងៗ​គ្នា​ថា ឆ្នាំ​នេះ​ក៏​ដូច​បណ្តា​ឆ្នាំ​កន្លងមក សាខា​សមាគមនារី តែងតែ​ដឹកនាំ​ប្រតិភូ ជា​សមាជិកា​សាខា អនុសាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ថ្នាក់​ខេត្ត ថ្នាក់ស្រុក និង​ភរិយា​របស់​ថ្នាក់ដឹកនាំ​គ្រប់​មន្ទីរ អង្គភាព អាជីវក​ចុះជួយ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​រដូវវស្សា ជូន​ដល់​ប្រជា​កសិករ​ដែល​ខ្វះ​កម្លាំង​ពលកម្ម នៅ​ភូមិ​តាកែវ​ក្រោម ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ​។ នេះ​គឺជា​សកម្មភាព​មួយ បន្ទាប់​ពី​សកម្មភាព​ជា​ច្រើន ដែល​សមាគម​នារី​ខេត្ត ស្រុក តែងតែ​ចុះ​ជួយ​ជាប្រចាំ​ដូច​ភ្លៀងរលឹម ជួយ​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​គ្រួសារ​ក្រីក្រ ជនពិការ ចាស់ជរា​គ្មាន​ទីពឹង និង​ស្ត្រី​ម៉េមាយ ដោយ​មិន​ប្រកាន់​អំពី​និន្នាការ នយោបាយ​អ្វី​ឡើយ​។​

​លោកស្រី​ក៏​បាន​សម្តែង​ការកោតសរសើរ ដល់​បងប្អូន​នារី​នៅក្នុង​មូលដ្ឋាន ដែល​ជានិច្ចកាល​បាន​ខិតខំ​ប្រឹងប្រែង ក្នុង​វិស័យ​កសិកម្ម ធានា​បាន​សន្តិសុខ​ស្បៀង​គ្រប់គ្រាន់ និង​លក់​ចេញ​ថែមទៀត​។ ថ្នាក់ដឹកនាំ​ស្ត្រី​ទាំង​២ បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​លោកតា លោកយាយ ទាំង​៣០​នាក់ ដោយ​ថ្លែង​ថា លោកតា​លោកយាយ​មាន​អាយុ​ច្រើន ហេតុ​នេះ​ត្រូវ​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​រក្សា​ការពារ​អំពី​បញ្ហា​សុខភាព ជា​កត្តា​សំខាន់​ណាស់ សម្រាប់​យើង​ទាំងអស់គ្នា ពោល​គឺ​ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត ព្រមទាំង​ឧស្សាហ៍​ព្យាយាម​ហាត់ប្រាណ និង​ធ្វើ​ពលកម្ម ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​សុខ​ភាព​កាន់តែ​ល្អប្រសើរ​។​

​លោកស្រី​បាន​បញ្ជាក់ថា នា​សម័យ​បច្ចុប្បន្ននេះ​វិស័យ​កសិកម្ម​មាន​ការរីក​ចម្រើន ប្រជាកសិករ​ស្ទើតែ​ទាំងអស់ បាន​ប្រើប្រាស់​គ្រឿងយន្ត ទាំង​ការ​ភ្ជួ​រាស់ សាប ព្រោះ រហូត​ការប្រមូល​ផល មិន​ដូច​កាលពី​សម័យមុនៗ​ឡើយ​។ តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ជួយ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ នា​ឱកាស​នេះ ក្នុង​គោលបំណង​ថែរក្សា​នូវ​ទំនៀម​ទំលាប់ ប្រពៃណី​ខ្មែរ និង​ចូលរួម​ផ្សព្វផ្សាយ​ទៅ​ដល់​ក្មួយៗ​ជំនាន់​ក្រោយ បានដឹង បាន​យល់ ថែរក្សា និង​អភិរក្ស​។​

​នៅក្នុង​ខណនោះ ប្រតិភូ​ក៏​បាន​រៀបចំ​ជា​អំណោយ ចែកជូន​ដល់​ចាស់ជរា​គ្មាន​ទីពឹង និង​គ្រួសារ​ក្រីក្រ ចំនួន​៣០​នាក់ នៅក្នុង​ភូមិ​តាកែវ​ក្រោម ឃុំ​បឹង​កន្ទួត ដោយ​ម្នាក់ៗ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម មី​១​កេស ឃី​ត​១​កញ្ចប់ ក្នុងនោះ​មាន​សារុង​២ ភួយ​១ ក្រមារ ១​កន្ទេល​១ មុង​១ ខ្នើយ​១ និង​ថវិកា​២​ម៉ឺន​រៀល ព្រមទាំង​បាន​ការរៀបចំ​អាហារ​សាមគ្គី​ជួបជុំគ្នា ជា​ការរៀបចំ​ដោយ​លោកស្រី ឃៀ​ក ប៊ុន​ធី ម៉ៅ​វ៉ាន ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.