ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
​ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​ផ្ញើ​សារ​រំលែក​ទុក្ខ ថ្វាយ​សម្តេច​ព្រះ​សង្ឃនាយក គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ការយាង​ចូល​ព្រះ​ទិវង្គត​របស់ សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស​ ==> កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​តាម​បណ្តា​ខណ្ឌ​ទាំង​១៤ បាន​ធ្វើ​ការផ្លាស់ប្តូរ​គ្នា ហ្វឹកហាត់​បំប៉ន​ជាប្រចាំ​ ==> រដ្ឋបាលខេត្តពោធិ៍សាត់ ប្រកាសព័ត៌មានច្រានចោលការចុះផ្សាយតាមបណ្តាញសង្គម ពាក់ព័ន្ធការរស់នៅរបស់ប្រជាពលរដ្ឋនៅឃុំកំពង់លួង ==> មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯងថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៣-២០២៤ ==> គណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំធ្វើសង្រ្កាន្តឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ==> តើអាជ្ញាធរពាក់ព័ន្ធ ឃុំតាឡាត និង ឃុំស្រែគរ បានដឹងរឿងឈូសឆាយដីព្រៃនេះដែរឬទេពីព្រោះមានបុគ្គលមួយចំនួនតូចកំពុងនាំយក ត្រាក់ទ័រ ចូលឈូសឆាយដីព្រៃយ៉ាងអនាធិបតេយ្យនៅចំណុចបួនទីតាំងផ្សេងៗគ្នា រីឯចំណុចទីមួយនៅ ឃុំតាឡាត រីឯចំណុចទី 2 នៅ ឃុំស្រែគរ តើអាជ្ញាធរ ភូមិ ឃុំ ទាំងពីរអាចធ្វើការបង្ក្រាបបុគ្គលខាងលើបានដែរឬទេឬ? ឬក៏ខ្លាចអំណាចទើបមិនហ៊ានបង្ក្រាបបែបនេះ ==> លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តំណាងនាំយក ថវិកា អង្ករ មុី ទឹកសុទ្ធ ទឹកក្រូច ទៅប្រគល់ជូនអតីតគ្រូបង្ហាត់កីឡាប្រដាល់សេរីម្នាក់ កំពុងធ្លាក់ខ្លួនឈឺ និង មានជីវភាពខ្វះខាត ==> សម្តេច ម៉ែន សំអន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្តូប មិត្តភាព​កម្ពុជា​-​វៀតណាម​ខេត្ត​ស្វាយរៀង​ ==> ​ក្រសួង​កសិកម្ម​៖ មនុស្ស ៣១​នាក់​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន ករណី​បង្ក្រាប​បទល្មើស​នេសាទ តាម​បណ្តា​ខេត្ត​ជាប់​បឹង​ទន្លេសាប រយៈពេល​ជិត​២​ឆ្នាំ​ ==> អភិបាល​ខេត្ត​ព្រះវិហារ ណែនាំ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី ចូលរួម​សហការ​ជាមួយ​គម្រោង​របស់​អង្គការ​ទស្សនៈ​ពិភពលោក ដើម្បី​ទទួលបាន​ជោគជ័យ​
0

រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងចុះផ្សាយតាមបណ្តាញសង្គមថា បទល្មើសនេសាទកើតឡើងពេញផ្ទៃបឹងទន្លេសាប តែពុំមានជំនាញចេញចុះបង្ក្រាប

រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងចុះផ្សាយតាមបណ្តាញសង្គមថា បទល្មើសនេសាទកើតឡើងពេញផ្ទៃបឹងទន្លេសាប តែពុំមានជំនាញចេញចុះបង្ក្រាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការចុះផ្សាយតាមបណ្តាញសង្គមថា បទល្មើសនេសាទកើតឡើងពេញផ្ទៃបឹងទន្លេសាប ក្នុងស្រុកក្រគរ តែពុំមានជំនាញមានសមត្ថកិច្ចណាម្នាក់ ហ៊ានចេញមុខបង្ក្រាបនោះទេ។

សេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលភ្នាក់ងារព័ត៌មាន ទទួលបាននៅថ្ងៃទី២០ ខែវិច្ឆិកានេះ បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានការចុះផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមថា «បទល្មើសនេសាទ កើតឡើងពេញផ្ទៃបឹងទន្លេសាប ក្នុងស្រុកក្រគរ ពុំមានជំនាញមានសមត្ថកិច្ចណាម្នាក់ហ៊ានចេញមុខបង្ក្រាបនោះទេ បែរជាញញឹមរីកដូចគ្រាប់ជី និងភ្ជាប់ជាមួយរូបថត របស់ថ្នាក់ដឹកនាំទៀតផង»។

ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានឆ្លើយតបថា៖
*ទី១៖ ការផ្សព្វផ្សាយរបស់គណនីហ្វេសបុកឈ្មោះ Sim chhuonly news ជាការផ្សព្វផ្សាយព័ត៌មានដែល គ្មានមនសិការវិជ្ជាជីវៈ និងបំពុលបរិយាកាសសង្គម ជាព័ត៌មានប្រឌិតឡើងគ្មានការពិតប្រាកដទាំងអស់
*ទី២៖ ក្រោមការដឹកនាំរបស់អភិបាលខេត្ត ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខេត្ត បានចាត់តាំងកម្លាំងចម្រុះ ពិសេសកម្លាំងខណ្ឌរដ្ឋបាលជលផលខេត្ត សហការជាមួយកម្លាំងថ្នាក់ជាតិ ធ្វើការលើផ្ទៃបឹងទន្លេសាបជាប្រចាំ សំដៅធានាមិនឲ្យបទល្មើសគ្រប់ប្រភេទកើតឡើងឡើយ
*ទី៣៖ រដ្ឋបាលខេត្តតែងតែស្វាគមន៍ និងលើកទឹកចិត្តចំពោះព័ត៌មានទាំងឡាយណា ដែលជាព័ត៌មានពិតប្រាកដ ព្រមទាំងជូនរង្វាន់ដល់អ្នកដែលបានផ្តល់ព័ត៌មាន អំពីបទល្មើសដែលកើតមានពិតប្រាកដក្នុងមូលដ្ឋានទៀតផង។
ផ្អែកលើមូលដ្ឋានខាងលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមបដិសេធចំពោះការចោទប្រកាន់មួលបង្កាច់ ខុសពីការពិតដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់ថ្នាក់ដឹកនាំដែលតែងតែបំពេញតួនាទីភារកិច្ច ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.