ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោលួច​គោអ​ស់លា​ក់​ជាប់អន្ទាក់​ប្រជាពលរដ្ឋ​នៅ ភូមិ​ដង្គត់ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល​ ==> អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ ការអនុវត្តន៍​ការងារ​អត្រានុកូលដ្ឋាន និង​វឌ្ឍនភាព​គម្រោង​មូល​នីធិ​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ ==> ​បង្ក្រាប​ករណី​ឃាតកម្ម និង​នាំ​ខ្លួន​ជនសង្ស័យ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ ដោយសារ​តែ​មក​លួច​ឆក់​ត្រី​ ==> ព្រះរាជអាជ្ញាខេត្តបាត់ដំបង កែវ សុជាតិ រកយុត្តិធម៌សង្គ្រោះគ្រួសារខ្ញុំ ==> ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​អញ្ជើញ​ពិនិត្យមើល​ដំណើរ​ការងារ​របស់​មន្ត្រី​កំពុង​ប្រចាំការ​នៅ​ច្រក​ចេញចូ​ល​តែ​មួយ​ ==> លោកជំទាវ បាន ស្រីមុំ អញ្ជើញ​ជា​គណៈអធិបតី បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤ នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និម្មិត្ត​ប៉ៃលិន​ ==> ​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្តល់​អនុ​សាន៍ ៨​ចំណុច សម្រាប់​បន្ត​ជំរុញ​ការលើកកម្ពស់​វិស័យ​ជន​មាន​ពិការភាព​នៅ​កម្ពុជា ឱ្យបាន​កាន់តែ​គ្រប់​ជ្រុងជ្រោយ ប្រកប​ដោយ​បរិ​ប័ន្ន និង សមធម៌ ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រាប់​ក្រសួង​ព័ត៌មាន ឲ្យ​ណែនាំ​ដល់​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន បង្កើន​ម៉ោង​ផ្សព្វផ្សាយ ការបកប្រែ​ភាសា​សញ្ញា អក្សរ​រត់ ==> ​រាជរដ្ឋាភិបាល​សម្រេច​ចាត់តាំង​លោក កែវ រតនៈ ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់
0

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​នយោបាយ​អាទិភាព ពាក់ព័ន្ធ​វិស័យ​កសិកម្ម

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​នយោបាយ​អាទិភាព ពាក់ព័ន្ធ​វិស័យ​កសិកម្ម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៨​កើត ខែ​ក​ត្ដិក ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​នយោបាយ​ចំនួន​៣​ទៀត ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​។​

​ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី នយោបាយ​អាទិភាព ពាក់ព័ន្ធ​វិស័យ​កសិកម្ម​៖
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​អញ្ជើញ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​នយោបាយ​អាទិភាព​ទី​៥ និង​ទី​៦ របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​វិស័យ​កសិកម្ម​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន​, រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​ពាក់ព័ន្ធ​ដែល​បាន​ប្រឹងប្រែង​រួមគ្នា ឱ្យ​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​វិស័យ​កសិកម្ម ត្រូវបាន​ដាក់​ឱ្យ​អនុវត្ត​ជាមួយ​ដំណើរ​របស់​រាជរដ្ឋាភិបាល​មិនទាន់បាន​៩០​ផង​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្តួចផ្តើម​កម្មវិធី​នយោបាយ​ពាក់ព័ន្ធ​វិស័យ​កសិកម្ម​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គ្រា​ដែល​ប្រទេស​ជាច្រើន​ជួប​វិបត្តិ​ស្បៀង​ពេល​ជំងឺ​កូវី​ដ​១៩​រាតត្បាត និង​វិបត្តិ​សង្គ្រាម​រុស្ស៉ី​-​អ៊ុយ​ក្រែន​ជា​ដើម​នោះ បែរ​ជា​កម្ពុជា​ធានា​បាន​សន្តិសុខ​ស្បៀង​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​លទ្ធផល​នេះ ទទួលបាន​ដោយសារ​ការដាក់ចេញ​គោលនយោបាយ​មួយ​បាន​ត្រឹមត្រូវ កត្តា​សុខសន្តិភាព និង​អំណោយផល​ផ្នែក​ធម្មជាតិ​ជាដើម​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គ្រា​ពិភពលោក​មាន​វិបត្តិ​មនុស្ស​អាច​ផ្អាក​ការ​ដើរលេង តែ​មិន​អាច​ផ្អាក​ការហូបចុក​នោះឡើយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មិន​មែន​នៅ​សុខៗ​គេ​មក​ទិញ​អង្ករ​ពី​កម្ពុជា​នោះទេ គឺ​កើត​ចេញពី​ការប្រឹងប្រែង​ស្វះស្វែង​រក​ទីផ្សារ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មិន​សំខាន់​រឿង​កសិករ​លក់​ស្រូវ​បាន​ថ្លៃ​នោះទេ អ្វីដែល​សំខាន់​កសិករ​សល់​បាន​លុយ​ប៉ុន្មាន​?
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា បច្ចេកវិទ្យា​ផ្នែក​កសិកម្ម​ត្រូវធ្វើ​ទំនើបកម្ម​ជាប្រចាំ ដើម្បី​បង្កើន​ផលិតកម្ម​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា អ្នកលក់​ចង់​បាន​ថ្លៃ អ្នកទិញ​ចង់បាន​ថោក​។ ផ្អែក​លើ​បញ្ហា​នេះ រាជរដ្ឋាភិបាល​បាន​គិតគូរ​ជាប់​ប្រចាំ ដើម្បី​រក្សា​តម្លៃ​មួយ​អាច​ទទួលបាន​ទាំងអស់គ្នា​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ពេល​ប្រាក់ខែ​ឡើង ហើយ​ទំនិញ​ឡើង​ដែរ អ៊ីចឹង​គឺ​នៅតែ​ដដែល​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អរគុណ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​បាន​ប្រឹងប្រែង​ចុះជួយ​ប្រជាកសិករ​រង​គ្រោះ​ទឹកជំនន់​នា​ពេល​កន្លង​ទៅ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ស្នើ​ឱ្យ​អ្នក​រកស៊ី​លើ​វិស័យ​កសិកម្ម កុំ​ប្រកួតប្រជែង​គ្នាឯង រហូត​បាត់បង់​លទ្ធភាព​ជាមួយ​អ្នក​ខាងក្រៅ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សេដ្ឋកិច្ច​មាត្រដ្ឋាន ចាំបាច់​ណាស់ សម្រាប់​ធានា​ការប្រកួតប្រជែង​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការ​ចងក្រង​ជា​គ្នា​សហគមន៍​របស់​កសិក​រ គឺ​មាន​សារៈសំខាន់​ណាស់ សម្រាប់​បង្កើន​ផលិតកម្ម និង​ដាក់​ចេញ​កិច្ច​អន្តរាគមន៍​ទាំងឡាយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​ប្រើប្រាស់​កិច្ច​អន្តរាគមន៍​ដល់​កសិករ​បែប​បុរេ​សកម្ម ជាជាង​បែប​ប្រតិកម្ម​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត គាំទ្រ​ការ​ចងក្រង​សហគមន៍​កសិកម្ម ហើយ​ធ្វើឱ្យ​ទំនើបកម្ម​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា មៀន​ប៉ៃលិន របស់​កម្ពុជា មាន​លក់​នៅ​លើ​អា​លី​បា​បា​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​អ្នកពាក់ព័ន្ធ​ជំរុញ​កសិផល​ឡើងលើ​ផ្សារ​ឌីជីថល​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា វិធានការ​អន្តរាគមន៍​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ការផ្តល់​ឥណ​ទាន​កសិកម្ម ធ្វើយ៉ាងណា​កុំ​ឱ្យ​ប៉ះពាល់​ដល់​ស្មារតី​ប្រកួតប្រជែង​ទីផ្សារសេរី​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រដ្ឋ​មិន​អាច​ជួយ​រហូត​ដល់​វិស័យ​ឯកជន​មិន​ប្រឹង​នោះទេ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ក្រសួងកសិកម្ម ឱ្យ​ចាត់​វិធានការ​លុបបំបាត់​សកម្មភាព​ទាំងឡាយ ដែល​ធ្វើឱ្យ​បាត់បង់​ការប្រកួតប្រជែង​ដោយ​ស្មើភាព​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​គិតគូរ​ភ្ជាប់​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ការផ្គត់ផ្គង់​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា បើ​គង់តែ​នាំ​ផលិតផល​មិន​សម្រេច​ទៅ​គេ ហើយ​នាំ​ផលិតផល​សម្រេច​មកវិញ​ដដែល ដូច្នេះ​ត្រូវ​ពង្រឹង​គុណភាព​ផលិតផល​មិន​សម្រេច​ដែល​កម្ពុជា​មាន ទៅ​ផ្គត់ផ្គង់​តាម​រោងចក្រ​ដែល​ត្រូវការ​វត្ថុធាតុដើម​ដូចជា​កៅស៊ូ​ជាដើម​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កសិកម្ម​មិន​សំខាន់​លើ​បរិមាណ​នោះ​ទេ តែ​សំខាន់​ការទទួល​បាន​ចំណូល​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មិន​សំខាន់​ថា​ចិញ្ចឹម​អ្វី ឬ​ដាំ​អ្វី​នោះ​ទេ តែ​ឱ្យ​ត្រូវ​ទីផ្សារ ហើយ​កសិករ​ទទួលបាន​ចំណូល​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ គាំទ្រ​កសិផល​ខ្មែរ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ជ្រើសរើស​មន្ត្រី​ត្រូវ​ឈរលើ​គោលការណ៍ «​ជាប់​ដោយ​មោទនភាព ធ្លាក់​ដោយ​អស់ចិត្ត​»​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មន្ត្រី​បច្ចេកទេស​ដែល​រើស​ទៅ​ជួយ​កសិករ ត្រូវ​រើស​អ្នក​ដែល​ចុះជួយ​ជាក់ស្តែង មិនមែន​ប្រលង​យក​តែ​ក្របខណ្ឌ ប្រលង​ហើយ​ទុក​ចោល​នោះ​ទេ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​ដល់​យុវជន​ដែល​ប្រលង​ទៅ​ធ្វើ​ជា​មន្ត្រី​បច្ចេកទេស​ចុះ​ជួយ​កសិករ ត្រូវ​ធ្វើ​ការងារ​ដោយ​បេះដូង​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា យើង​ណែនាំ​ឱ្យ​កសិករ​ចងក្រង​គ្នា​ជា​សហគមន៍ តែ​ពេល​ខ្លះ​ក្រសួង​ពាក់ព័ន្ធ​ធ្វើការ​មិន​សហការ​គ្នា​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​នឹង​ពិនិត្យ​រចនាសម្ព័ន្ធ​នៅតាម​ក្រសួង​ស្ថាប័ន​រដ្ឋ ដើម្បី​បញ្ចៀស​ការអនុវត្តន៍​តួនាទី​ភារកិច្ច​ជាន់គ្នា ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.