ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ ការអនុវត្តន៍​ការងារ​អត្រានុកូលដ្ឋាន និង​វឌ្ឍនភាព​គម្រោង​មូល​នីធិ​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ ==> ​បង្ក្រាប​ករណី​ឃាតកម្ម និង​នាំ​ខ្លួន​ជនសង្ស័យ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ ដោយសារ​តែ​មក​លួច​ឆក់​ត្រី​ ==> ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​អញ្ជើញ​ពិនិត្យមើល​ដំណើរ​ការងារ​របស់​មន្ត្រី​កំពុង​ប្រចាំការ​នៅ​ច្រក​ចេញចូ​ល​តែ​មួយ​ ==> លោកជំទាវ បាន ស្រីមុំ អញ្ជើញ​ជា​គណៈអធិបតី បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤ នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និម្មិត្ត​ប៉ៃលិន​ ==> ​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្តល់​អនុ​សាន៍ ៨​ចំណុច សម្រាប់​បន្ត​ជំរុញ​ការលើកកម្ពស់​វិស័យ​ជន​មាន​ពិការភាព​នៅ​កម្ពុជា ឱ្យបាន​កាន់តែ​គ្រប់​ជ្រុងជ្រោយ ប្រកប​ដោយ​បរិ​ប័ន្ន និង សមធម៌ ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រាប់​ក្រសួង​ព័ត៌មាន ឲ្យ​ណែនាំ​ដល់​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន បង្កើន​ម៉ោង​ផ្សព្វផ្សាយ ការបកប្រែ​ភាសា​សញ្ញា អក្សរ​រត់ ==> ​រាជរដ្ឋាភិបាល​សម្រេច​ចាត់តាំង​លោក កែវ រតនៈ ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ ==> ការផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន នៅក្នុង​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​១០ នៅ​ខេត្ត​កែប ទទួលបាន​ការចាប់អារម្មណ៍​គាំទ្រ​ពី​ថ្នាក់ដឹកនាំ និង​សាធារណជន ==> ​ឯកឧត្តម ឌិ​ត ទីណា ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​តែងតាំង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ
0

ផ្លូវ​យុទ្ធសាស្ត្រ​ក្រវាត់​ព្រំដែន​កម្ពុជា​-​ថៃ ពី​ស្វាយជ្រំ ទៅ​ច្រកព្រំដែន​អាន​សេះ ប្រវែង​៣២​គីឡូម៉ែត្រ ត្រូវបាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​ធ្វើការ​ជួសជុល​ឡើង​វិញ

ផ្លូវ​យុទ្ធសាស្ត្រ​ក្រវាត់​ព្រំដែន​កម្ពុជា​-​ថៃ ពី​ស្វាយជ្រំ ទៅ​ច្រកព្រំដែន​អាន​សេះ ប្រវែង​៣២​គីឡូម៉ែត្រ ត្រូវបាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​ធ្វើការ​ជួសជុល​ឡើង​វិញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​) ៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​និង​កំពុង​ធ្វើការ​ជួសជុល កំណាត់​ផ្លូវ​ខេត្ត​លេខ​២ (PVH៤) ឡើងវិញ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ ។ កំណាត់​ផ្លូវ​ខេត្ត​លេខ​២ (PVH៤) ប្រវែង​៣២​គីឡូម៉ែត្រ ជា​ផ្លូវ​យុទ្ធសាស្ត្រ​ក្រវ៉ាត់​ព្រំដែន កម្ពុជា​-​ថៃ ពី​តំបន់​ស្វាយជ្រំ ក្នុង​ឃុំ​ស្រ​អែម ទៅ​កាន់​ច្រក​ព្រំដែន​អាន​សេះ ក្នុង​ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​កន្លងមក និង​ដឹកជញ្ជូន​កសិផល​នានា​របស់​ប្រជាពលរដ្ឋ មាន​ភាពងាយស្រួល​។​

​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​ថ្លែងឱ្យដឹងថា​៖ កំណាត់​ផ្លូវ​ខេត្ត​២ PVH៤ ប្រវែង​៣២​គីឡូម៉ែត្រ​នេះ គឺជា​ប្រភេទ​ផ្លូវ​ក្រាល​ល្បាយ​ថ្ម ជា​ផ្លូវ​យុទ្ធសាស្ត្រ​ក្រវាត់​ព្រំដែន​យ៉ាង​សំខាន់​របស់​កងទ័ព និង​ជា​ផ្លូវ​ទេសចរណ៍ធម្មជាតិ​ព្រៃ​ភ្នំ​ឆ្ពោះទៅកាន់​ប្រាសាទ​ព្រះវិហារ ក៏​ដូចជា​ផ្លូវ​សំខាន់​សម្រាប់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​ដឹកជញ្ជូន​កសិផល​នានា ពិសេស​ការដឹកជញ្ជូន​ទំនិញ កសិផល ទៅ​កាន់​ទីផ្សារ​ច្រកព្រំដែន​អានសេះ​ផងដែរ​។​

​លោក​ប្រធាន​មន្ទីរ បាន​ថ្លែង​បន្តទៀតថា​៖ ការជួសជុល​កំណាត់​ផ្លូវ​ខេត្ត​២PVH៤ ឡើងវិញ​នេះ គឺ​ក្រុមការងារ​ជួសជុល ថែទាំ​ផ្លូវថ្នល់ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បានធ្វើការ​កៀរ​សម្រួល ស្រោច​ទឹក កិន​បង្ហាប់​។​

​លោក សំ លាង​ទ្រី បាន​ថ្លែង​បន្ត​យ៉ាង​ដូច្នេះ​ទៀតថា​៖​ក្រោម​ការណែនាំ​ពី​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​យកចិត្តទុកដាក់​ធ្វើការ​ជួសជុល ថែទាំ​ផ្លូវ​ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​មិនឱ្យ​មាន​គ្រលុក​សំបុកមាន់ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​លោក​ថា​រហូត​មកដល់​ថ្ងៃនេះ​មន្ទីរ​បាន​ធ្វើ​ការជួសជុល ថែទាំ​ផ្លូវ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​រួចរាល់​១០០%​បាន​ជា​ច្រើន​ខ្សែ និង​ផ្លូវ​ខ្លះទៀត​កំពុង​ដំណើរការ​ជួសជុល នឹង​រួចរាល់​១០០%​នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​លោក សំ លាង​ទ្រី ក៏​បាន​ថ្លែង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​យើង សូម​ចូលរួម​ថែរក្សា​ផ្លូវថ្នល់​ប្រយោជន៍​ឱ្យ​ការប្រើប្រាស់​បាន​យូរអង្វែង ដោយ​បញ្ឈប់​ការចាក់​ដី​ខ្ពស់​ជាង​ផ្លូវ ចាក់ដី​លុប​លូ ប្រឡាយ​តាម​ដងផ្លូវ កុំ​យក​ដី​ចំណី​ផ្លូវ​ធ្វើ​អាជីវកម្ម​គ្រប់​ប្រភេទ និង​មិន​ត្រូវ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ដែល​ច្បាប់​បាន​កំណត់​ជាដាច់ខាត ពិសេស​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា​៕
​ដោយ លឹម សាវុធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.