ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោលួច​គោអ​ស់លា​ក់​ជាប់អន្ទាក់​ប្រជាពលរដ្ឋ​នៅ ភូមិ​ដង្គត់ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល​ ==> អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ ការអនុវត្តន៍​ការងារ​អត្រានុកូលដ្ឋាន និង​វឌ្ឍនភាព​គម្រោង​មូល​នីធិ​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ ==> ​បង្ក្រាប​ករណី​ឃាតកម្ម និង​នាំ​ខ្លួន​ជនសង្ស័យ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ ដោយសារ​តែ​មក​លួច​ឆក់​ត្រី​ ==> ព្រះរាជអាជ្ញាខេត្តបាត់ដំបង កែវ សុជាតិ រកយុត្តិធម៌សង្គ្រោះគ្រួសារខ្ញុំ ==> ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​អញ្ជើញ​ពិនិត្យមើល​ដំណើរ​ការងារ​របស់​មន្ត្រី​កំពុង​ប្រចាំការ​នៅ​ច្រក​ចេញចូ​ល​តែ​មួយ​ ==> លោកជំទាវ បាន ស្រីមុំ អញ្ជើញ​ជា​គណៈអធិបតី បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤ នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និម្មិត្ត​ប៉ៃលិន​ ==> ​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្តល់​អនុ​សាន៍ ៨​ចំណុច សម្រាប់​បន្ត​ជំរុញ​ការលើកកម្ពស់​វិស័យ​ជន​មាន​ពិការភាព​នៅ​កម្ពុជា ឱ្យបាន​កាន់តែ​គ្រប់​ជ្រុងជ្រោយ ប្រកប​ដោយ​បរិ​ប័ន្ន និង សមធម៌ ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រាប់​ក្រសួង​ព័ត៌មាន ឲ្យ​ណែនាំ​ដល់​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន បង្កើន​ម៉ោង​ផ្សព្វផ្សាយ ការបកប្រែ​ភាសា​សញ្ញា អក្សរ​រត់ ==> ​រាជរដ្ឋាភិបាល​សម្រេច​ចាត់តាំង​លោក កែវ រតនៈ ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់
0

ទូកចំណាត់ថ្នាក់លេខ១ក្នុងពិធីប្រណាំងទូកខ្នាតអន្តរជាតិ​ និងទូកក្តារបីសន្លឹកនៅខេត្តស្វាយរៀង​ឆ្នាំ២០២៣នេះ បានទៅលេីទូកឈ្មោះ​ ព្រះខ័នមានជ័យបារមីបូព៍ា​ មកពីកងរាជអាវុធហត្ថខេត្តស្វាយរៀង

ទូកចំណាត់ថ្នាក់លេខ១ក្នុងពិធីប្រណាំងទូកខ្នាតអន្តរជាតិ​ និងទូកក្តារបីសន្លឹកនៅខេត្តស្វាយរៀង​ឆ្នាំ២០២៣នេះ បានទៅលេីទូកឈ្មោះ​ ព្រះខ័នមានជ័យបារមីបូព៍ា​ មកពីកងរាជអាវុធហត្ថខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តស្វាយរៀង)÷នាព្រឹកថ្ងៃអាទិត្យ​ ៧កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣​នេះ​ ឯកឧត្តម​ ជុំ​ ហាត​ និងលោកជំទាវ​ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួមក្នុងពិធីបិទកម្មវិធីប្រណាំងទូកខ្នាតអន្តរជាតិ​ និងទូកក្តារបីសន្លឹកនៅទន្លេវ៉ៃគោក្រុងស្វាយរៀង​ និងប្រគល់ពានរង្វាន់ដល់ជ័យលាភីដែលឈ្នះការប្រកួត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាអ្នកតំណាងរាស្ត្រ​មណ្ឌលស្វាយរៀង​ ។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាព្រឹទ្ធសភា-រដ្ឋសភាមណ្ឌលស្វាយរៀង ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ភ្ញៀវជាតិ-អន្តរជាតិ មន្ទីរ-អង្គភាពនានាជុំវិញខេត្ត ក្រុង-ស្រុកទាំង៨ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លទ្ធផលក្រោយការប្រណាំងគ្រប់ចំនួន៤ជើង ទទួលបានដូចខាងក្រោម ៖
+ ប្រភេទទូកប្រពៃណីខ្នាត អន្តរជាតិ​ ផែនទី១
-​ ចំណាត់ថ្នាក់លេខ១​ បានទៅលេីទូក ឈ្មោះ ព្រះខ័នមានជ័យបារមីបូព៍ា​ ទូកពាក់ស្លាកលេខ១១ មក ពីកងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយប្រេីថិរវេលា១១ នាទី០៤វិនាទី០១
­- ចំណាត់ថ្នាក់លេខ២ ៖ទូកឈ្មោះ​ រិទ្ធីសែនមានជ័យ ទូកពាក់ស្លាកលេខ១២​ មកពីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ប្រេីថិរវេលា​១១ នាទី​ ១៥វិនាទី២៤
-ចំណាត់ថ្នាក់លេខ ៣​ បានទៅលេីទូកឈ្មោះ ស.ស.យ.កខេត្តស្វាយរៀង​ ទូកពាក់ស្លាកលេខ ១៣​មកពីខេត្តស្វាយរៀង ប្រេីថិរវេលា១១នាទី ២២វិនាទី០១
+ចំពោះលទ្ធផលផែនទី២
-ចំណាត់ ថ្នាក់លេខ១បានទៅលេីទូកឈ្មោះ អធិរាជឥន្រ្ទីសែនជ័យបារមីដូនពេញ ទូកពាក់ស្លាកលេខ៤៥ មកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថិរវេលា១០នាទី ៤៨វិនាទី៧៨។
-ចំណាត់ថ្នាក់លេខ២បានទៅលេីទូកឈ្មោះ​ គ្រុឌមាសតេជោសែនជ័យ ទូកពាក់ស្លាកលេខ៣៨ មកពីកងរាជអាវុធហត្ថខេត្តសៀមរាប ប្រេីថិរវេលា១០ នាទី ៥៥វិនាទី ២១
­ -ចំណាត់ថ្នាក់លេខ៣​ បានទៅលេីទូកឈ្មោះ គ្រុឌសែនជ័យបារមីព្រះនរាយណ៍ ទូកលេខ៣៩មកពីកងរាជអាវុធហត្ថខេត្តកណ្តាល ថិរវេលា១១ នាទី ០០វិនាទី៦២។
+ប្រភេទទូកក្ដារបីសន្លឹកផ្នែកនារី
­ -ចំណាត់ថ្នាក់លេខ១បានទៅលេីទូកឈ្មោះ៧មករាចិត្តតែមួយ ទូកលេខ៥៩មកពីសមាគមទូកខេត្តកណ្តាលថិរវេលា០៧ នាទី ២៧ នាទី ៤៩
­ -​ ចំណាត់ថ្នាក់លេខ២ បានទៅលេីទូកឈ្មោះកំពង់ស្ពានសែនជ័យបារមីទឹកវិល​ ទូកពាក់ស្លាកលេខ៥៨​ មកពីសាលាស្រុករមាសហែក ថិរវេលា ០៨ នាទី ៣២ នាទី ២៧
+ផ្នែក បុរស
­ ចំណាត់ថ្នាក់លេខ១បានទៅលេីទូកឈ្មោះ នាគខៀវមានជ័យ ទូកពាក់ស្លាកលេខ៦៤ មកពីវត្តស្លាកែតខេត្តកណ្តាលថិរវេលា ០៦នាទី ៤៩វិនាទី០៣។
­-ចំណាត់ថ្នាក់លេខ២​ បានទៅលេីទូកឈ្មោះកូននាគឆ្លងដែន ទូកពាក់ស្លាកលេខ៦៣ មកពី​ វត្តស្លាកែត ខេត្តកណ្តាល ថិរវេលា០៦ នាទី៥៣វិនាទី៣២។
­ -​ចំណាត់ថ្នាក់លេខ៣​ បានទៅលេីទូកឈ្មោះ អធិរាជសែនជ័យបារមីយាយដូន​ ទូកពាក់ស្លាកលេខ៦១ មកពី កងរាជអាវុធហត្ថរាជធានីភ្នំពេញថិរវេលា០៧ នាទី០៧វិនាទី២០។

សូមបញ្ជាក់ថា ប្រភេទទូកខ្នាតអន្តរជាតិទាំងពីរផែន ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ២០លានរៀល លេខ២ ១៥លានរៀល លេខ៣ ១០លានរៀល ប្រភេទទូកខ្នាតក្ដារបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា៥លានរៀល លេខ២ ៣លានរៀល និងលេខ៣ ១លានរៀល ។ ដោយឡែក ទូកដែលចូលរួមប្រណាំងទាំងអស់ ដែលមិនទទួលបានជ័យលាភី ទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន៥០ម៉ឺនរៀលផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.