ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោលួច​គោអ​ស់លា​ក់​ជាប់អន្ទាក់​ប្រជាពលរដ្ឋ​នៅ ភូមិ​ដង្គត់ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល​ ==> អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ ការអនុវត្តន៍​ការងារ​អត្រានុកូលដ្ឋាន និង​វឌ្ឍនភាព​គម្រោង​មូល​នីធិ​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ ==> ​បង្ក្រាប​ករណី​ឃាតកម្ម និង​នាំ​ខ្លួន​ជនសង្ស័យ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ ដោយសារ​តែ​មក​លួច​ឆក់​ត្រី​ ==> ព្រះរាជអាជ្ញាខេត្តបាត់ដំបង កែវ សុជាតិ រកយុត្តិធម៌សង្គ្រោះគ្រួសារខ្ញុំ ==> ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​អញ្ជើញ​ពិនិត្យមើល​ដំណើរ​ការងារ​របស់​មន្ត្រី​កំពុង​ប្រចាំការ​នៅ​ច្រក​ចេញចូ​ល​តែ​មួយ​ ==> លោកជំទាវ បាន ស្រីមុំ អញ្ជើញ​ជា​គណៈអធិបតី បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤ នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និម្មិត្ត​ប៉ៃលិន​ ==> ​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្តល់​អនុ​សាន៍ ៨​ចំណុច សម្រាប់​បន្ត​ជំរុញ​ការលើកកម្ពស់​វិស័យ​ជន​មាន​ពិការភាព​នៅ​កម្ពុជា ឱ្យបាន​កាន់តែ​គ្រប់​ជ្រុងជ្រោយ ប្រកប​ដោយ​បរិ​ប័ន្ន និង សមធម៌ ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រាប់​ក្រសួង​ព័ត៌មាន ឲ្យ​ណែនាំ​ដល់​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន បង្កើន​ម៉ោង​ផ្សព្វផ្សាយ ការបកប្រែ​ភាសា​សញ្ញា អក្សរ​រត់ ==> ​រាជរដ្ឋាភិបាល​សម្រេច​ចាត់តាំង​លោក កែវ រតនៈ ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់
0

បច្ច័យ​អង្គ​កឋិនទាន​រដ្ឋបាល​រាជធានី​ភ្នំពេញ ជាង​១៥​ម៉ឺន​ដុល្លារ បាន​ដង្ហែ​ទៅ​វេ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ វត្ដ​ប្រសិទ្ធី​រី​ម្មា​រាម ខណ្ឌ​ព្រែក​ព្នៅ​

បច្ច័យ​អង្គ​កឋិនទាន​រដ្ឋបាល​រាជធានី​ភ្នំពេញ ជាង​១៥​ម៉ឺន​ដុល្លារ បាន​ដង្ហែ​ទៅ​វេ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ វត្ដ​ប្រសិទ្ធី​រី​ម្មា​រាម ខណ្ឌ​ព្រែក​ព្នៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ បច្ច័យ​បានមក​ពី​សន្ធា​ជ្រះថ្លា ពុទ្ធ បរិស័ទ មន្ដ្រីរាជការ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការផ្ដួចផ្ដើម​ពី លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នឹង​លោកស្រី នឹង​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា ចំនួន ១៥៧២៨៤ ដុល្លារ​អាមេរិក បាន​ដង្ហែ​ទៅ​វេ​ប្រគេ ន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា នៅ​វត្ដ​ប្រសិទ្ធី​រី​ម្មា​រាម ដើម្បី​សម្រាប់​កសាង​ព្រះវិហារ នឹង​សមិត្ដផល​នានា ទុក​សម្រាប់​ជា​ទី​អារាម​ធ្វើបុណ្យ​ទាន តាម​ទំនាមទម្លាប់​ប្រពៃណី​ខ្មែរ ស្ថិតនៅ​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ កាលពី​ថ្ងៃ​សៅរ៏​៦​កើត ខែ​ក​ត្ដិក ឆ្នាំ​ថោះ បញ្ច​ស័ក​ព​.​ស​២៥៦៧​ត្រូវ​នឹង ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​ស្រទាប់​វណ្ណះ​ដែល​កាន់​ព្រះពុទ្ធសាសនា ប្រាកដ ក្នុង​ចិត្ត​មក​ហើយ​ថា កាល​ដែល​មាន​លទ្ធភាព នឹង ធនធាន​ធ្វើ​ពិធីបុណ្យ​ដង្ហែរ​អង្គ កឋិនទាន​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​តាម​ទី​អារាម​នានា​នោះ​នឹង​ទទួល បាន​អានិសង្ឃ​ទាំង​ក្នុង​បច្ចុប្បន្នជាតិ នឹង​អនាគតជាតិ​ជា​ពិសេស​បាន​បញ្ជូន​មហា កុសល​ទៅដល់​បុព្វការី​ជន​ដែល​បាន​ធ្វើ​មរណៈកាល​ទៅ​កាន់​លោក​ខាងមុខ​ហើយ​នោះ​។​

តាម​ទំនៀមទម្លាប់​ខ្មែរ​ជា​រៀងរាល់ឆ្នាំ ពុទ្ធ​បរិ​សទ័បាន​នាំគ្នា​ធ្វើ​បុណ្យ​កឋិនទាន​នេះ គឺ​ក្នុង​ជំនឿ​តាម​គម្ពីរ​ដីកា​ពុទ្ធសាសនា ស្តី​ពី​កឋិនទាន​ជា​កាល ទាន​ដ៏​មាន​ផល្លានិសង្ឃ​ច្រើនជាងទា​ន​ទាំងពួង​។ តាម​ពុទ្ធ​ប្បញ្ញត្តិ ភិក្ខុសង្ឃ​ដែល​អាច​ទទួល​ក្រាល​គ្រង​កឋិន​បាន​លុះណាតែ​បាន​គង់​ចាំ​ព្រះវស្សា​អស់​ពេល​៣​ខែ​ដោយ​បរិបូរណ៏​ពុំ​មាន​ដាច់​កិច្ច​ចូល​ព្រះវស្សា​ទេនោះ ក៏​ពុំ​អាច​ទទួល​កឋិនទាន​ពី​ពុទ្ធ​បរិ​សទ័​បានដែរ​។

យើង​ទាំងអស់គ្នា​មានឧិកាស​ជួបជុំ​ធ្វើបុណ្យ​ទាន​នាពេលនេះ គឺ​ដោយ សារ​យើង​មាន​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​ស្ថាបនិក​សន្តិភាព​គឺ​សម្តេច​អគ្គមហាសេនាបតី តេជោ​ហ៊ុន សែន និង​បន្ត​មក​ដល់​នយោបាយ​បញ្ច​កោណ​នៃ​អណត្តិ​ទី​៧​របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​។​បុណ្យ​កឋិនទាន​នេះ​ក៏​ជា​ការរួមចំណែក​លើកស្ទួយ​វិស័យ​ព្រះពុទ្ធ​សាស នា​ដែលជា​សាសនា​របស់​រដ្ឋ​ឱ្យ កាន់តែ​រុងរឿង នឹង​គង់​វង់​យូ​អង្វែង​។
ម្យ៉ាងទៀត ក៏​បាន​បង្ហាញ​ឱ្យ ឃើញ​ពី​ការជួបជុំ​របស់​ពុទ្ធបរិស​ទ្ធ័ជិត​ឆ្ងាយ​ដោយ​ក្តី​ជ្រះថ្លា នឹង បង្កើន​សាមគ្គីភាព​រវាង​ប្រជាពលរដ្ឋ នឹង​អាជ្ញាធរ​ក្នុង​ការរួមចំណែក​អភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​រីកចម្រើន ។​

​តាម​ទំនៀមទម្លាប់ ជន​ណា​បាន​ធ្វើ​បុណ្យ​កឋិន ទាន​ដែលនាំអោយ​ភិក្ខុសង្ឃ​បានទទួល​នូវ​អានិ​សង្ឃ​៥​យ៉ាង​ឈ្មោះថា ជា​អ្នក​ឱ្យ សេចក្តីសុខ​ដល់​អ្នកដទៃ​ក្នុង​បច្ចុប្បន្ន​ជាតិ ជន​នោះ​ឯង​តែង​បាន​សុខ​ក្នុង​មនុស្សលោក និង​ទេវលោក​ក្នុង​អនាគត​។​កំលាំង​សទ្ធា​ជ្រះថ្លា​របស់​ពុទ្ធ​បរិ​សទ្ធ័​ដែល​កើតមាន​ពី​អង្គ​កឋិនទាន និង​ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​មាន​មាតា បិតា ជីដូន​ជីតា​ញាតិ​ការ​ទាំង​៧ សណ្តាន និង​ឧទ្ទិស​ដល់​វិញ្ញាណ​ខ​ន្ធ័​យុទ្ធជន​យុទ្ធ​នារី​ដែល​បាន​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​។​

បច្ចយ័​ដែល​ប្រមូលបាន​ពី​អង្គ​កឋិនទាន​នេះ​បាន​ចំនួន​១៥៧២៨៤​ដុល្លារ​អាមេរិក វេរ​ប្រគេន ព្រះសង្ឃ​ក្នុង​ពុទ្ធ​សីមា​វត្ត​ប្រសិទ្ធី​រី​ម្មា​រាម ដើម្បី​បន្ត​កសាង​ព្រះវិហារ​និង​សមិទ្ធិផល​នានា​នៅក្នុង​ទី​អារាម​នេះ ។ ក្រៅពី​នេះ​បច្ច័យ​ខាងលើ ក៏​មាន​បច្ច័យ​ចំនួន ៤០ ម៉ឺន​រៀល​ប្រគេន​ដល់​ព្រះចៅអធិការ​វត្ត គ្រូសូត្រស្តាំ​ចំនួន​៣០​ម៉ឺន​រៀល ព្រះ​សង្ឍ​ចំនួន​២២ អង្គ​ក្នុង​១​អង្គៗ​ចំនួន​២០​ម៉ឺន​រៀល​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.