ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោលួច​គោអ​ស់លា​ក់​ជាប់អន្ទាក់​ប្រជាពលរដ្ឋ​នៅ ភូមិ​ដង្គត់ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល​ ==> អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ ការអនុវត្តន៍​ការងារ​អត្រានុកូលដ្ឋាន និង​វឌ្ឍនភាព​គម្រោង​មូល​នីធិ​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ ==> ​បង្ក្រាប​ករណី​ឃាតកម្ម និង​នាំ​ខ្លួន​ជនសង្ស័យ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ ដោយសារ​តែ​មក​លួច​ឆក់​ត្រី​ ==> ព្រះរាជអាជ្ញាខេត្តបាត់ដំបង កែវ សុជាតិ រកយុត្តិធម៌សង្គ្រោះគ្រួសារខ្ញុំ ==> ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​អញ្ជើញ​ពិនិត្យមើល​ដំណើរ​ការងារ​របស់​មន្ត្រី​កំពុង​ប្រចាំការ​នៅ​ច្រក​ចេញចូ​ល​តែ​មួយ​ ==> លោកជំទាវ បាន ស្រីមុំ អញ្ជើញ​ជា​គណៈអធិបតី បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤ នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និម្មិត្ត​ប៉ៃលិន​ ==> ​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្តល់​អនុ​សាន៍ ៨​ចំណុច សម្រាប់​បន្ត​ជំរុញ​ការលើកកម្ពស់​វិស័យ​ជន​មាន​ពិការភាព​នៅ​កម្ពុជា ឱ្យបាន​កាន់តែ​គ្រប់​ជ្រុងជ្រោយ ប្រកប​ដោយ​បរិ​ប័ន្ន និង សមធម៌ ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រាប់​ក្រសួង​ព័ត៌មាន ឲ្យ​ណែនាំ​ដល់​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន បង្កើន​ម៉ោង​ផ្សព្វផ្សាយ ការបកប្រែ​ភាសា​សញ្ញា អក្សរ​រត់ ==> ​រាជរដ្ឋាភិបាល​សម្រេច​ចាត់តាំង​លោក កែវ រតនៈ ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់
0

ឧត្តមសេនីយ៍ត្រី អេង ហ៊ី សូម​បំភ្លឺ​ជូន​សាធារណជន និង​អ្នកសារព័ត៌មាន ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មិន​លើកលែង ឬ​យោគយល់ បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស​ជាដាច់ខាត ក្រោយ​បណ្ដាញ​ព័ត៌មាន​សង្គម បង្ហោះ​ផ្សព្វផ្សាយ​ថា “​មាន​មន្ត្រី PM មិន​ដែល​ចូល​កន្លែង រវល់​ចែកចាយ​គ្រឿងញៀន ព្រោះ​ឮ​ថា​ខ្នង​គេ​ធំ​ណាស់​!”

ឧត្តមសេនីយ៍ត្រី អេង ហ៊ី សូម​បំភ្លឺ​ជូន​សាធារណជន និង​អ្នកសារព័ត៌មាន ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មិន​លើកលែង ឬ​យោគយល់ បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស​ជាដាច់ខាត ក្រោយ​បណ្ដាញ​ព័ត៌មាន​សង្គម បង្ហោះ​ផ្សព្វផ្សាយ​ថា “​មាន​មន្ត្រី PM មិន​ដែល​ចូល​កន្លែង រវល់​ចែកចាយ​គ្រឿងញៀន ព្រោះ​ឮ​ថា​ខ្នង​គេ​ធំ​ណាស់​!”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

១៨ វិច្ឆិកា ២០២៣
​ខ្ញុំបាទ​ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឃើញ​ក្នុង​បណ្ដាញ​ព័ត៌មាន​សង្គម បង្ហោះ​ផ្សព្វផ្សាយ​ថា “​មាន​មន្ត្រី​PM​មិន​ដែល​ចូល​កន្លែង​រវល់​ចែកចាយ​គ្រឿងញៀន​ព្រោះ​ឮ​ថា​ខ្នង​គេ​ធំ​ណាស់​!” ខ្ញុំបាទ​សូម​គោរព​អនុញ្ញាត​ជម្រាប​ជូន​សាធារណជន​និង​អ្នកសារព័ត៌មាន​ជ្រាបថា​៖

​តាម​សេចក្តីរាយការណ៍​របស់​លោក​ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម បានបញ្ជាក់​ថា “​កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​នគរបាល​ខេត្ត​កំពង់ចាម បាន​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ស្ពឺ​(​ក​) ឃុំ​ជ័យ​យោ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៥​នាក់ ក្នុងនោះ​ក៏​មាន​ឈ្មោះ នួន បញ្ញា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​រស់នៅ​ភូមិ​ពែង​មាស​ត្បូង ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។

​ករណី​មួយទៀត កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ឈ្មោះ នួន បញ្ញា បាន​ប្រព្រឹត្ត​សកម្មភាព​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ភូមិពេ​ងមាស​ត្បូង ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ពេលនោះ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម បាន​ធ្វើ​ការចុះ​បង្ក្រាប​តែ​បុគ្គល​នេះ រត់គេចខ្លួន​បាត់ ហើយ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ចាម​។

​ក្រោយមក ឈ្មោះ នួន បញ្ញា មាន​ដីកាចាប់ខ្លួន​ចំនួន​០២​ដីកា ក្នុង​ឆ្នាំ​២០១៨​ចំនួន​០១​ដីកា និង​ក្នុង​ឆ្នាំ​២០២០​ចំនួន​០១​ដីកា​ទៀត ហើយ​ក្នុង​ឆ្នាំ​២០២០ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​កំពង់ចាម ធ្វើការ​ឃាត់ខ្លួន​តាម​ដីកា បុគ្គល​នេះ​ត្រូវបាន​អនុវត្ត​ដាក់​ពន្ធនាគារ​ម្តង​រួចហើយ​។ បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ នួន បញ្ញា ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម​។​

​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ សូមបញ្ជាក់​ថា ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មិន​លើកលែង ឬ​យោគយល់ បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស ទោះបី​បុគ្គល​នោះ​ជា​យោធិន​នៃ​កងរាជអាវុធហត្ថ​ក្តី ក៏​ត្រូវតែ​អនុវត្ត​តាម​ច្បាប់ ឬ​វិន័យ​កងទ័ព ដោយ​ប្រកាន់​ខ្ជាប់ខ្ជួន​នូវ​ទិស​ស្លោក​របស់​កងរាជអាវុធហត្ថ “​ចំពោះ​ប្រទេសជាតិ​ត្រូវតែ​ការពារ ចំពោះ​ប្រជា​ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព និង​បទល្មើស​ត្រូវតែ​បង្ក្រាប​”​។​

​អាស្រ័យ​ដូច​ជម្រាបជូន​ខាងលើ ខ្ញុំបាទ​ស្នើសុំ​បុគ្គល​ដែល​បង្ហោះ​ផ្សព្វផ្សាយ​ធ្វើ​ការកែតម្រូវ​ខ្លឹមសារ​អត្ថបទ​របស់​ខ្លួន ក្រោយពី​ទទួល​បាន​ការបកស្រាយ ឆ្លើយតប​របស់​កងរាជអាវុធហត្ថ​យើងខ្ញុំ និង​សូម​គោរព​សាធារណជន អ្នកសារព័ត៌មាន​មេត្តា​ជ្រាប​។ សូម​គោរព​អរគុណ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.