ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ ការអនុវត្តន៍​ការងារ​អត្រានុកូលដ្ឋាន និង​វឌ្ឍនភាព​គម្រោង​មូល​នីធិ​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ ==> ​បង្ក្រាប​ករណី​ឃាតកម្ម និង​នាំ​ខ្លួន​ជនសង្ស័យ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ ដោយសារ​តែ​មក​លួច​ឆក់​ត្រី​ ==> ព្រះរាជអាជ្ញាខេត្តបាត់ដំបង កែវ សុជាតិ រកយុត្តិធម៌សង្គ្រោះគ្រួសារខ្ញុំ ==> ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​អញ្ជើញ​ពិនិត្យមើល​ដំណើរ​ការងារ​របស់​មន្ត្រី​កំពុង​ប្រចាំការ​នៅ​ច្រក​ចេញចូ​ល​តែ​មួយ​ ==> លោកជំទាវ បាន ស្រីមុំ អញ្ជើញ​ជា​គណៈអធិបតី បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤ នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និម្មិត្ត​ប៉ៃលិន​ ==> ​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្តល់​អនុ​សាន៍ ៨​ចំណុច សម្រាប់​បន្ត​ជំរុញ​ការលើកកម្ពស់​វិស័យ​ជន​មាន​ពិការភាព​នៅ​កម្ពុជា ឱ្យបាន​កាន់តែ​គ្រប់​ជ្រុងជ្រោយ ប្រកប​ដោយ​បរិ​ប័ន្ន និង សមធម៌ ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រាប់​ក្រសួង​ព័ត៌មាន ឲ្យ​ណែនាំ​ដល់​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន បង្កើន​ម៉ោង​ផ្សព្វផ្សាយ ការបកប្រែ​ភាសា​សញ្ញា អក្សរ​រត់ ==> ​រាជរដ្ឋាភិបាល​សម្រេច​ចាត់តាំង​លោក កែវ រតនៈ ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ ==> ការផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន នៅក្នុង​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​១០ នៅ​ខេត្ត​កែប ទទួលបាន​ការចាប់អារម្មណ៍​គាំទ្រ​ពី​ថ្នាក់ដឹកនាំ និង​សាធារណជន
0

កងរាជអាវុធហត្ថ​គាំទ្រ​ពេញទំហឹង​ក្នុង​កិច្ចសហការ​ជាមួយ​ក្រសួង​បរិស្ថាន ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស រក្សា​ធនធានធម្មជាតិ និង​ចូលរួម​ការដាំ​កូនឈើ​!

កងរាជអាវុធហត្ថ​គាំទ្រ​ពេញទំហឹង​ក្នុង​កិច្ចសហការ​ជាមួយ​ក្រសួង​បរិស្ថាន ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស រក្សា​ធនធានធម្មជាតិ និង​ចូលរួម​ការដាំ​កូនឈើ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖ ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​អគារ​សេនាធិការដ្ឋាន បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មាន​កិច្ចប្រជុំ​ពិភាក្សា​ការងារ ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជាមួយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេ​ម​ភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។​

​កិច្ចប្រជុំ​នេះ បាន​ពិភាក្សា​អំពី​សភាពការណ៍​នៃ​បទល្មើស វិធានការ​អនុវត្ត ដើម្បី​ប្រសិទ្ធភាព​ការងារ ក្រសួង​បរិស្ថាន​ជាមួយ​កងរាជអាវុធហត្ថ បាន​ឯកភាព​ធ្វើការ​រៀបចំ​នីតិវិធី​ប្រតិបត្តិ​ស្ដង់ដា “SOP” សម្រាប់​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ រក្សា​គង់វង្ស​នូវ​ព្រៃឈើ សត្វព្រៃ ។​ល​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​ជា​គោលការណ៍ គឺ​ចំពោះ​មុខ​រក្សា​គ្រប់​យន្តការ​ដែល​មាន​ស្រាប់ និង​ពង្រឹង​ការអនុវត្ត​រាល់​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ជា​ធរមាន ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។ កងរាជអាវុធហត្ថ​បាន​ត្រៀមកម្លាំង មធ្យោបាយ សម្រាប់​អន្តរាគមន៍​តាម​ការស្នើ​សុំ​ពី​ក្រសួង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​រាជធានី​-​ខេត្ត ក្នុងករណី​បទល្មើស​នោះ មាន​ការលំបាក​ដែល​ក្រសួង​ជំនាញ ឬ​អាជ្ញាធរ​ដែនដី​មិន​អាច​ធ្វើ​កិច្ច​ប្រតិបត្តិការ​បាន ដោយសារ​ខ្វះ​កម្លាំង ឬ​មធ្យោបាយ ។​ល​។​

​បន្ទាប់​ពី​កិច្ចពិភាក្សា និង​មាន​ការឯកភាព​នូវ​គោល​គំនិត គោលជំហរ​រឹងមាំ ក្នុង​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​រួចមក ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អមដំណើរ​ដោយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​សហការី បាន​ធ្វើ​ការត្រួតពិនិត្យ​កម្លាំង​កងរាជអាវុធហត្ថ និង​គ្រឿង​បំពាក់​មធ្យោបាយ ដែល​ត្រៀម​សម្រាប់​កិច្ច​អន្តរាគមន៍​ទូទាំងប្រទេស​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.