បាត់ដំបង ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោក ព្រួញ រិទ្ធ បាននិងកំពុងបន្តសកម្មភាពអនុវត្តការងារជួសជុលថែទាំប្រចាំ ដើម្បីឱ្យមានភាពល្អប្រសើរ ធ្វើយ៉ាងណាជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងទំនិញឆ្លងកាត់ បានចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបង្កើននូវសោភ័ណភាពតាមដងផងដែរ។
មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ព្រួញ រិទ្ធ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងអោយដឹងថា មន្ទីរសាធារណការ ខេត្តបាត់ដំបង បាននិងកំពុងតែធ្វើសកម្មភាព នូវការងារជួសជុលថែទាំជាប់ជាប្រចាំ ។
ជាក់ស្តែងមានដូចជា ៖
១.លើកំណាត់ផ្លូវជាតិលេខ៥៖ បន្តការងារកាត់ស្មៅឆ្ការុក្ខជាតិតាមបណ្តោយមេដ្យាននៃផ្លូវចន្លោះគ.ម ២៧៩+០០០ ដល់គ.ម ២៨០+០០០ស្ថិតនៅឃុំ អន្លង់វិល ស្រុកសង្កែ
២.លើកំណាត់ផ្លូវជាតិលេខ៥៧B ៖ បន្តការងារស្រោចកៅស៊ូលុបសំបុកមាន់ចន្លោះគ.ម ០៥+៥០០ ដល់គ.ម០៧+៩០០ ស្ថិតនៅឃុំបន្សាយត្រែង ស្រុកថ្មគោល ។
៣.លើកំណាត់ផ្លូវជាតិលេខ ៥៧B១៖ បន្តការងារជីកកាត់កាយយកដីអន់គុណភាពចេញបំពេញដោយថ្មម៉ិច កៀរកិនបង្ហាប់រត់ទឹកចន្លោះគ.ម ៥៤+៥០០ ដល់គ.ម៥៥+០០០ស្ថិតនៅឃុំតាសែន និងស្រោចកៅស៊ូ លុបសំបុកមាន់ ចន្លោះគ.ម៤៥+០០០ ដល់គ.ម ៥០+០០០ ស្ថិតនៅឃុំតាសែនស្រុកកំរៀង។
៤.លើកំណាត់ផ្លូវខេត្តលេខ១៥៤H៖ បន្តការងារស្រោចកៅស៊ូលុបសំបុកមាន់ ចន្លោះគ.ម ០២+០០០ ដល់គ.ម០៣+០០០ ស្ថិតនៅឃុំនរា ស្រុក សង្កែ ។
៥.លើកំណាត់ផ្លូវខេត្តលេខ១៥៦៖ បន្តស្រោចកៅស៊ូ លុបសំបុកមាន់ ចន្លោះគ.ម ០២+០០០ ដល់គ.ម ០៥+២០០ ស្ថិតនៅឃុំ ព្រែកខ្ពប ស្រុកឯកភ្នំ។
៦.លើកំណាត់ផ្លូវខេត្តលេខ ១៥៦BB២៖ បន្តការងារជីកជ្រួយកាយយកដីអន់គន់ភាពចេញបំពេញថ្មម៉ិច កៀរកិនបង្ហាប់រត់ទឹក ចន្លោះគ.ម ០៤+០០០ ដល់គ.ម ០៤+២០០ ស្ថិតនៅឃុំនរា ស្រុកសង្កែ។
៧.លើកំណាត់ផ្លូវខេត្តលេខ១៥៩B១៖ បន្តការងារចាក់ដីល្បាយថ្មកៀរកិនបង្ហាប់សម្រួលតួផ្លូវ ចន្លោះគ.ម ១១+៥០០ ដល់គ.ម ១១+១០០ ស្ថិតនៅឃុំជ្រៃ ស្រុកថ្មគោល។
៨.លើកំណាត់ផ្លូវខេត្តលេខ១៥៧៧B១៖ បន្តការងារចាក់ដីល្បាយថ្មកៀរកិនបង្ហាប់សម្រួលតួផ្លូវចន្លោះគ.ម៣៦+ ៥០០ដល់គ.ម ៣៨+០០០ស្ថិតនៅ ឃុំ កំពង់ល្ពៅ ស្រុកសំឡូត ៕