ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ ការអនុវត្តន៍​ការងារ​អត្រានុកូលដ្ឋាន និង​វឌ្ឍនភាព​គម្រោង​មូល​នីធិ​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ ==> ​បង្ក្រាប​ករណី​ឃាតកម្ម និង​នាំ​ខ្លួន​ជនសង្ស័យ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ ដោយសារ​តែ​មក​លួច​ឆក់​ត្រី​ ==> ព្រះរាជអាជ្ញាខេត្តបាត់ដំបង កែវ សុជាតិ រកយុត្តិធម៌សង្គ្រោះគ្រួសារខ្ញុំ ==> ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​អញ្ជើញ​ពិនិត្យមើល​ដំណើរ​ការងារ​របស់​មន្ត្រី​កំពុង​ប្រចាំការ​នៅ​ច្រក​ចេញចូ​ល​តែ​មួយ​ ==> លោកជំទាវ បាន ស្រីមុំ អញ្ជើញ​ជា​គណៈអធិបតី បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤ នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និម្មិត្ត​ប៉ៃលិន​ ==> ​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្តល់​អនុ​សាន៍ ៨​ចំណុច សម្រាប់​បន្ត​ជំរុញ​ការលើកកម្ពស់​វិស័យ​ជន​មាន​ពិការភាព​នៅ​កម្ពុជា ឱ្យបាន​កាន់តែ​គ្រប់​ជ្រុងជ្រោយ ប្រកប​ដោយ​បរិ​ប័ន្ន និង សមធម៌ ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រាប់​ក្រសួង​ព័ត៌មាន ឲ្យ​ណែនាំ​ដល់​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន បង្កើន​ម៉ោង​ផ្សព្វផ្សាយ ការបកប្រែ​ភាសា​សញ្ញា អក្សរ​រត់ ==> ​រាជរដ្ឋាភិបាល​សម្រេច​ចាត់តាំង​លោក កែវ រតនៈ ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ ==> ការផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន នៅក្នុង​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​១០ នៅ​ខេត្ត​កែប ទទួលបាន​ការចាប់អារម្មណ៍​គាំទ្រ​ពី​ថ្នាក់ដឹកនាំ និង​សាធារណជន
0

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ អញ្ជើញ​ស្រោចស្រព ព្រះ​សុគន្ធវារី​ប្រគេន​ព្រះ​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​១១​អង្គ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ អញ្ជើញ​ស្រោចស្រព ព្រះ​សុគន្ធវារី​ប្រគេន​ព្រះ​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​១១​អង្គ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ៥​កើត ខែ​កត្តិក ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ច័ន្ទ​មុន្នី ជា​ឧត្តម​ភរិយា អញ្ជើញ​ស្រោចស្រព​ព្រះ​សុគន្ធវារី ប្រគេន​ព្រះ​មន្ត្រី​សង្ឃ​ជាន់ខ្ពស់ គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​១១​អង្គ​។ ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​វត្ត​មុនី​សុវណ្ណ ហៅ​វត្ត ចំពុះក្អែក ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ខាងក្រោម​នេះ​ជា​ខ្លឹមសារ​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​អញ្ចើញ​ថ្លែង​នៅក្នុង​ឱកាស​នោះ​៖
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការរៀបចំ​ពិធី​ស្រោចស្រព​ព្រះ​សុគន្ធវារី​នា​ព្រឹក​ថ្ងៃ​នេះ ជា​ការបង្ហាញ​ឱ្យឃើញ​ពី​ការរីកចម្រើន​វិស័យ​ពុទ្ធ​សាសនា ក្រោម​ម្លប់​សុខសន្តិភាព​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គ្រប់​សាសនា​ទាំងអស់ តែង​អប់រំ​មនុស្ស​ឱ្យ​ប្រព្រឹត្ត​អំពើ​ល្អ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការសិក្សា​របស់​ក្មេង​ពី​មុន​ពេល​សម្ភារៈ និង​ការរស់នៅ​មិន​សម្បូរបែប ដូច្នេះ​ជម្រើ​របស់​ក្មេង គឺមាន​តែ​ការសិក្សា​។ តែ​បច្ចុប្បន្ន​សង្គម​កាន់តែ​សម្បូរបែប និង​ជម្រើស​របស់​យុវជន​ក៏​កាន់តែច្រើន ដែល​ទាមទារ​ឱ្យ​មាន​ការអប់រំ​ប្រៀនប្រដៅ​កាន់តែ​ច្រើន​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា វត្ត​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​មាន​ជាង ៥​ពាន់​វត្ត និង​មាន​ព្រះសង្ឃ​ជិត ៧​ម៉ឺន​អង្គ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ពលរដ្ឋ​កម្ពុជា មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការគោរព​ប្រណិប័តន៍​សាសនា​តាម​ជំនឿ​របស់​ខ្លួន​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ជា​រឿង​ដ៏​មោទនភាព​ដែល​ក្នុង​សង្គម​ខ្មែរ​រស់នៅ​ដោយ​សុខដុមរមនា​ផ្នែក​សាសនា ខណៈ​ប្រទេស​មួយចំនួន​ជម្លោះ​សាសនា​បាន​បង្កើត​ជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្រោយ​ថ្ងៃ​រដ្ឋប្រហារ​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​១៩៧០ សាសនា​នៅ​កម្ពុជា ក៏​រង​ការរំខាន​ដោយសារ​ភ្លើងសង្គ្រាម ហើយ​ឈាន​ដល់​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត គ្រប់​សាសនា​នៅ​កម្ពុជា​ក៏​ត្រូវបាន​លុបបំបាត់​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្រោយ​ថ្ងៃ​រំដោះ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ជា​ពិសេស​ក្រោយ​ពេល​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញ​តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេជោ​ហើយ​នោះ ធ្វើឱ្យ​គ្រប់​សាសនា​នៅ​កម្ពុជា បាន​រស់រៀន​ឡើងវិញ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ទស្សនៈ​រើសអើង និង​ជ្រុលនិយម មិន​ថា​នៅក្នុង​ផ្នែក​សាសនា ឬ​នយោបាយ​នោះទេ គឺ​ត្រូវតែ​លុបបំបាត់​ឱ្យ​អស់ ដើម្បី​រក្សា​សុខ​សន្តិភាព​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មាន​ជម្លោះ​នឹង​គ្នា​ហើយ ទោះ​គ្មាន​អាវុធ​ទំនើប ប្រើ​តែ​ដុំថ្ម ក៏​អាច​បង្ក​គ្រោះថ្នាក់​ឱ្យ​គ្នា​ដែរ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​នេះ ប្តេជ្ញាចិត្ត​ប្រយុទ្ធប្រឆាំង​ដាច់ខាត​ចំពោះ​ទស្សនៈ ឬ​នយោបាយ​ជ្រុលនិយម​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្រោម​ម្លប់​សុខ​សន្តិភាព​ការរៀបចំ​ពិធី​ជា​ប្រពៃណី​ទំនៀមទម្លាប់ និង​ពិធី​សាសនា កាន់តែ​អធិកអធម​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ចូលរួម​លេង​កម្សាន្ត​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ​ឱ្យបាន​អ៊ូអរ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ដល់​គណៈ​ទាំង​ពីរ​និកាយ​ចូលរួម​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា រួម​គ្នា​រក្សា​សុខដុម​នី​យក​ម្ម​សាសនា និង​ចូលរួម​ផ្សព្វផ្សាយ​ពុទ្ធសាសនា លើកកម្ពស់​សីលធម៌​សង្គម ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.