ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ ការអនុវត្តន៍​ការងារ​អត្រានុកូលដ្ឋាន និង​វឌ្ឍនភាព​គម្រោង​មូល​នីធិ​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ ==> ​បង្ក្រាប​ករណី​ឃាតកម្ម និង​នាំ​ខ្លួន​ជនសង្ស័យ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ ដោយសារ​តែ​មក​លួច​ឆក់​ត្រី​ ==> ព្រះរាជអាជ្ញាខេត្តបាត់ដំបង កែវ សុជាតិ រកយុត្តិធម៌សង្គ្រោះគ្រួសារខ្ញុំ ==> ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​អញ្ជើញ​ពិនិត្យមើល​ដំណើរ​ការងារ​របស់​មន្ត្រី​កំពុង​ប្រចាំការ​នៅ​ច្រក​ចេញចូ​ល​តែ​មួយ​ ==> លោកជំទាវ បាន ស្រីមុំ អញ្ជើញ​ជា​គណៈអធិបតី បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤ នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និម្មិត្ត​ប៉ៃលិន​ ==> ​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្តល់​អនុ​សាន៍ ៨​ចំណុច សម្រាប់​បន្ត​ជំរុញ​ការលើកកម្ពស់​វិស័យ​ជន​មាន​ពិការភាព​នៅ​កម្ពុជា ឱ្យបាន​កាន់តែ​គ្រប់​ជ្រុងជ្រោយ ប្រកប​ដោយ​បរិ​ប័ន្ន និង សមធម៌ ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រាប់​ក្រសួង​ព័ត៌មាន ឲ្យ​ណែនាំ​ដល់​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន បង្កើន​ម៉ោង​ផ្សព្វផ្សាយ ការបកប្រែ​ភាសា​សញ្ញា អក្សរ​រត់ ==> ​រាជរដ្ឋាភិបាល​សម្រេច​ចាត់តាំង​លោក កែវ រតនៈ ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ ==> ការផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន នៅក្នុង​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​១០ នៅ​ខេត្ត​កែប ទទួលបាន​ការចាប់អារម្មណ៍​គាំទ្រ​ពី​ថ្នាក់ដឹកនាំ និង​សាធារណជន
0

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អាកាសយានដ្ឋានអ​ន្ត​រ​ជាតិ​សៀមរាប​-​អង្គរ

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អាកាសយានដ្ឋានអ​ន្ត​រ​ជាតិ​សៀមរាប​-​អង្គរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែ​កត្តិក ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ “Siem Reap Angkor International Airport” ។​

​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ នឹង​ក្លាយជា​សក្តានុពល​ស្រូប​ទាញ​ដ៏​ខ្លាំងក្លា និង​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប និយាយ​ដោយឡែក ព្រមទាំង​វិស័យ​ទេសចរណ៍​ទូទាំងប្រទេស និយាយ​ជា​រួម ជា​ពិសេស​នឹង​អាច​ទាក់ទាញ​ដល់​វិនិយោគិន ក៏ដូចជា​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​។

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ជា​សមិទ្ធផល​ថ្មី​មួយទៀត បន្ទាប់​ពី​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ នៃ​ចំណង​មិត្តភាព​ដែកថែប​កម្ពុជា​-​ចិន​។ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ត្រូវបាន​សាងសង់​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​សង្គ្រាម​ចុងក្រោយ ដែល​ត្រូវបាន​បញ្ចប់​ដោយ​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្ដេច​តេជោ ហ៊ុន សែន​។ សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​បន្តទៀតថា ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​អង្គរ គឺ​ឈរ​លើ​ចក្ខុវិស័យ​វែងឆ្ងាយ​ចំនួន​២ របស់​សម្ដេច​តេជោ ហ៊ុន សែន នោះ​គឺ​ការអភិរក្ស និង​ការអភិវឌ្ឍ​។​

​សម្ដេច​ធិបតី​បន្តទៀតថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ អនុញ្ញាត​ឱ្យ​យន្តហោះ ឡើង​ចុះ​បាន​២ ទិស​ផ្សេង​គ្នា ដែល​ខុស​ពី​ព្រលាន​យន្តហោះ​ចាស់ ដែល​អនុញ្ញាត​ឱ្យ​យន្តហោះ​ឡើង​ចុះ​បាន តែ​មួយ​ទិស​ប៉ុណ្ណោះ ដោយសារ​មួយ​ទិស​ទៀត ប៉ះ​ចំ​លើ​បុរាណ​ប្រាសាទ​ក្នុង​តំបន់​អង្គរ​។ អាកាសយាដ្ឋាននេះ បំពាក់​ទៅ​ដោយ​សម្ភារ​ទំនើបៗ និង​អាច​ពង្រីក​បាន​ទៅតាម​បច្ចេកទេស​ជំនាញ​។

​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​បន្តទៀតថា ព្រលាន​យន្តហោះ​ជាច្រើន​នៅក្នុង​ពិភពលោក មិន​ត្រឹម​តម្លៃ​ត្រឹមតែ​ជា​អាកាសយានដ្ឋាន​សម្រាប់​យន្តហោះ​ចុះចត ឬ​ចេញដំណើរ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​អាកាសយានដ្ឋាន របស់​ប្រទេស​ទាំងនោះ បាន​ក្លាយជា​តំបន់​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ថែម​ទៀត​។ នៅថ្ងៃនេះ សម្ដេច​ធិបតី​បាន​ប្រកាស​ឱ្យ​ដឹងថា ប្រព័ន្ធ E-Arrival សម្រាប់​ការបំពេញ​បែបបទ​របស់ អ្នកដំណើរ​តាម​យន្តហោះ មកដល់​កម្ពុជា នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​មុនគេ ដើម្បី​សម្រួល​ដល់​ការបំពេញ​បែបបទ​របស់អ្នក​ដំណើរទាំង​នោះ ឱ្យ​កាន់តែ​ងាយស្រួល និង​មិន​ស្មុគស្មាញ ដូច​ការ​បំពេញ​ដោយ​ប្រើ​ប៊ិក​សរសេរ​។ ជាមួយគ្នា​នោះ សៀមរាប នឹង​មាន​រថភ្លើង​ស្រាល​(Autorail) សម្រាប់​ធ្វើដំណើរ​ទៅ​មក រវាង​ក្រុង​សៀមរាប និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ទៀត​ផង​។​

​សម្ដេច​ធិបតី​បាន​មានប្រសាសន៍ថា តាមរយៈ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ក្រោម​ប្រធានបទ​«​ទស្សនា​កម្ពុជា​ឆ្នាំ​២០២៤» ទេសចរ​ចិន នឹង​មក​លេង​កម្សាន្ត​ច្រើន​នៅ​កម្ពុជា​នា​ឆ្នាំ​២០២៤ ខាងមុខនេះ​។ កត្តា​នេះ ទាមទារ​ឱ្យ​កម្ពុជា​ត្រូវ​រៀបចំ​កែសម្រួល និង​ត្រៀម​គ្រប់ផ្នែក​ដើម្បី​ទទួល​ទេសចរ​ទាំងនោះ​។ កម្ពុជា​គ្រោង​ពង្រីក​ឱ្យ​ប្រើ​បណ្ណ​ព្រំដែន ដើម្បី​ទេសចរ​ងាយ​ចូល​មក​ទស្សនា​ខេត្តសៀមរាប ដោយ​មិន​ចាំបាច់​ប្រើ​លិខិតឆ្លងដែន​(PASSPORT)​នោះទេ​។​សម្តេច​ធិបតី​បាន​ជំរុញ​ឲ្យ​អាជ្ញាធរខិតខំ​ធ្វើយ៉ាងណា​ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព ជូន​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យបាន​ល្អប្រសើរ​បន្ថែមទៀត ដើម្បី​ជា​ការផ្តល់​ទំនុកចិត្ដ​ដល់​ពួកគេ​បន្ថែម​។​

​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បញ្ជាក់​ថា​ឆ្នាំ ២០២៤ ជា​ឆ្នាំ​រស់​ឡើងវិញ នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។ ខណៈ​ពិភពលោក​កំពុង​មាន​ការគំរាមកំហែង​នៃ វិបត្តិ​ថាមពល កម្ពុជា​បាន​រក្សា​លំនឹង​បាន​ដដែល​នៃ​តម្លៃ​អគ្គិសនី ថែមទាំង​មានការ​បញ្ចុះ​តម្លៃ​ដល់​រោងចក្រ​សហគ្រាស​នានា រហូតដល់​ទៅ​១៥​ភាគរយ​ផង​ដែរ​ក្នុង​ឆ្នាំ​២០២៣​នេះ​។​

​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​បន្តទៀតថា ក្នុង​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​៣ ដែល​រៀបចំ​ធ្វើ​នៅ​ប្រទេស​ចិន ក្នុង​ឆ្នាំ​២០២៣ ថ្មីៗ​កន្លងមកនេះ សម្ដេច​បាន​ពិភាក្សា ជាមួយ​ឯកឧត្ដម ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន ដោយ​កំណត់​យក​ឆ្នាំ​២០២៤ ជា​ឆ្នាំ​នៃ​ការផ្លាស់ប្ដូរ​រវាង ប្រជាជន និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន ហើយ​កម្ពុជា​សូម​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ទេសចរ ចិន ដែល​ជា​មិត្ត និង​ជា​បងប្អូន​ដ៏​ល្អ​របស់​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.