ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ ការអនុវត្តន៍​ការងារ​អត្រានុកូលដ្ឋាន និង​វឌ្ឍនភាព​គម្រោង​មូល​នីធិ​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ ==> ​បង្ក្រាប​ករណី​ឃាតកម្ម និង​នាំ​ខ្លួន​ជនសង្ស័យ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ ដោយសារ​តែ​មក​លួច​ឆក់​ត្រី​ ==> ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​អញ្ជើញ​ពិនិត្យមើល​ដំណើរ​ការងារ​របស់​មន្ត្រី​កំពុង​ប្រចាំការ​នៅ​ច្រក​ចេញចូ​ល​តែ​មួយ​ ==> លោកជំទាវ បាន ស្រីមុំ អញ្ជើញ​ជា​គណៈអធិបតី បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤ នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និម្មិត្ត​ប៉ៃលិន​ ==> ​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្តល់​អនុ​សាន៍ ៨​ចំណុច សម្រាប់​បន្ត​ជំរុញ​ការលើកកម្ពស់​វិស័យ​ជន​មាន​ពិការភាព​នៅ​កម្ពុជា ឱ្យបាន​កាន់តែ​គ្រប់​ជ្រុងជ្រោយ ប្រកប​ដោយ​បរិ​ប័ន្ន និង សមធម៌ ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រាប់​ក្រសួង​ព័ត៌មាន ឲ្យ​ណែនាំ​ដល់​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន បង្កើន​ម៉ោង​ផ្សព្វផ្សាយ ការបកប្រែ​ភាសា​សញ្ញា អក្សរ​រត់ ==> ​រាជរដ្ឋាភិបាល​សម្រេច​ចាត់តាំង​លោក កែវ រតនៈ ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ ==> ការផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន នៅក្នុង​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​១០ នៅ​ខេត្ត​កែប ទទួលបាន​ការចាប់អារម្មណ៍​គាំទ្រ​ពី​ថ្នាក់ដឹកនាំ និង​សាធារណជន ==> ​ឯកឧត្តម ឌិ​ត ទីណា ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​តែងតាំង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​ខ្សែកាប​ត​ភ្ជាប់​រវាង​តំបន់​អភិវឌ្ឍន៍​កោះនរា ទៅ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ និង​ស្ពាន​នាគ​ភ្លោះ​កោះនរា

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​ខ្សែកាប​ត​ភ្ជាប់​រវាង​តំបន់​អភិវឌ្ឍន៍​កោះនរា ទៅ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ និង​ស្ពាន​នាគ​ភ្លោះ​កោះនរា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រសៀល ថ្ងៃ​ពុធ ៣​កើត ខែ​កត្តិក ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​ខ្សែកាប​ត​ភ្ជាប់​រវាង​តំបន់​អភិវឌ្ឍន៍​កោះនរា និង​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ និង​ស្ពាន​នាគ​ភ្លោះ​កោះនរា​។

​ស្ពាន​នេះ នឹង​រួមចំណែក ក្នុង​ការកាត់បន្ថយ​ដល់​ការកកស្ទះ​ចរាច​រណ៍ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​ប៉ែក​ខាងកើត​នៃ​រាជធានី​ភ្នំពេញ​ជាង​២០​ម៉ឺន​នាក់ ដែល​រស់នៅ​ក្នុង​តំបន់​ភូមិសាស្ត្រ​ខណ្ឌ​ច្បារអំពៅ ផ្លូវជាតិ​លេខ ១ និង​ស្រុក​កៀនស្វាយ ព្រមទាំង​កាត់​បន្ថយ​ការកកស្ទះ​ចរាច​រណ៍​នៅលើ​ស្ពាន​ព្រះមុនីវង្ស​ទាំងពីរ​ផងដែរ​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ការអភិវឌ្ឍ​កោះនរា មាន​លក្ខណៈ​ពិសេស​មួយ​ចំនួន គឺ​ស្រោចស្រង់​នូវ​អ្វី​ដែល​បាន​បាត់ទៅហើយ ឱ្យ​មាន​រូបរាង​ឡើង​វិញ ព្រោះ​កាលពី​អំឡុង​សម័យ​បារាំង​ទីនេះ​ជា​កោះមាន​ទំហំ​ធំ និង​ក្រោយមក​បាន​បាក់​បាត់​រូបរាង​ដោយសារ​ចរន្តទឹក​ហូរ​បុក​ជា​រៀងរាល់ឆ្នាំ​។ សម្តេច​ធិបតី​បាន​មានប្រសាសន៍​ទៀតថា នៅ​តំបន់​អភិវឌ្ឍន៍​កោះនរា​នេះ ក្រៅ​ពី​សមិទ្ធផល​ស្ពាន​ថ្មី ក៏​មាន​គម្រោង​ធ្វើ​អគារ​ដ៏​ខ្ពស់​ជាងគេ​មួយ​មាន​កម្ពស់ ៥៥៥ ម៉ែត្រ នា​ពេល​ខាង​មុខ​ផង​ដែរ​។ សម្តេច​បន្តថា ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ជាពិសេស​ក្នុង​ទឹកដី​ខេត្ត​កណ្ដាល​នឹង​មើលឃើញ​ពី​ការរីកចម្រើន​កាន់តែខ្លាំង តាមរយៈ​ការតភ្ជាប់​ផ្លូវ ថ្នល់ ស្ពាន និង​ប្រព័ន្ធ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​នានា​ជាមួយ​រាជធានី​ភ្នំពេញ​។​

​សម្តេច​ធិបតី​បាន​មានប្រសាសន៍​បញ្ជាក់​ថា គោលដៅ​សម្រាប់​ការអភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល​គឺ​យក​រាជធានី​ភ្នំពេញ​ធ្វើ​ជា​ចំណុចកណ្ដាល ហើយ​បន្ត​ពង្រីក​ការអភិវឌ្ឍ​ទៅ​ទិស​ផ្សេងៗ​ទៀត ជាពិសេស​ការ​ពង្រី​ការអភិវឌ្ឍ​ទៅកា​ន់​ទិសខាងកើត​។ ការអភិវឌ្ឍ​តំបន់​កោះនរា មិន​ត្រឹមតែ​ផ្ដល់​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ឯកជន​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ផ្ដល់​ប្រយោជន៍ និង​ចែក​ផល​លាភ​ជាច្រើន​ដល់ដៃ​ប្រជាពលរដ្ឋ​ទូទៅ​តាមរយៈ​បង្កើត​សកម្មភាព​សេដ្ឋកិច្ច​, ពាណិជ្ជកម្ម និង​ផលិតភាព​ការងារ ខណៈ​ការអភិវឌ្ឍ​តំបន់​នេះ​ក៏​ឆ្ពោះទៅរក​ភាព​រីកចម្រើន​ទៅ​ទិស​ខាងកើត​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​នោះ​។​សម្ដេច​ធិបតី​បាន​បន្តទៀតថា កង្វល់​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ ជា​ពិសេស​ពាក់ព័ន្ធ​នឹង ពន្ធដារ ត្រូវបាន​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ បាន​គិតគូរ​តាំងពីដើម​អាណត្តិ​មកម្ល៉េះ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា បច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុង​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​។ ជនបរទេស មិន​អាច​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី​នៅ​កម្ពុជា បាន​ជាដាច់ខាត​។​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឱ្យ​ពន្លឿន​ការចែក​បណ្ណកម្មសិទ្ធិ​ដីធ្លី និង​ចុះបញ្ជី​ដីធ្លី​ជូន​ពលរដ្ឋ​ឱ្យ​បាន​លឿន​។​

​នៅថ្ងៃនេះ សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​រៀបចំ​គន្លង​ផ្លូវ​សម្រាប់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​នៅ​ទីក្រុង​កោះនរា ឱ្យបាន​មុន​គេ និង​បាន​ស្នើ​ឱ្យ​រៀបចំ​ទុកជាមុន​ដោយ​កំណត់​តំបន់​សម្រាប់​រស់នៅ និង​តំបន់​ធ្វើ​អា ជីវ​កម្ម ឱ្យ​ស្ថិតនៅ​ដាច់ដោយឡែក​ពីគ្នា ដើម្បី​បញ្ចៀស​ការរំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។ សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឱ្យ​បង្កើន​ការគ្រប់គ្រង​លើ​សន្តិសុខ​សណ្ដាប់ធ្នាប់ បញ្ហា​គ្រឿងញៀន បងធំ បងតូច នៅ​តាម​ភូមិ ឃុំ សង្កាត់ ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​។ សម្តេច​ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ឲ្យ​ដូច​ជា​ភ្លៀងរលឹម ក្នុង​ការបង្ក្រាប​ដល់​មន្ត្រី​ប្រដាប់​អាវុធ​ណា ដែល​បាញ់បោះ​សេរី និង​ប្រើប្រាស់​គ្រឿងញៀន ខណៈ​សម្តេច​បានឲ្យដឹងថា នាពេលនេះ មន្ត្រី​ប្រដាប់អាវុធ​ចំនួន​បួន​រូប​ដែល​បាន​បាញ់​រាប់រយ​គ្រាប់​នៅ​គិរី​រម្យ​ត្រូវបាន​ដក​ចេញពី​ក្របខណ្ឌ​ហើយ​។ សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា បញ្ហា​សន្តិសុខ​នៅ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​មួយចំនួន​ដែល​សម្ដេច​ធិបតី ធ្លាប់​បាន​ទៅ​ដល់ បើ​ធៀប​នឹង​កម្ពុជា ឃើញថា កម្ពុជា​ប្រសើរ​ជាង​បណ្ដា​ប្រទេស​ទាំងនោះ​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​បំពាក់​មេដាយ និង​គ្រឿង​ឥស្សរិយយស ជូន​ដល់​មន្ត្រី​មាន​ស្នាដៃ​មួយចំនួន ក្នុង​ការកសាង សាងសង់​ស្ពាន​កោះនរា​នេះ និង​អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​ឆ្លងកាត់​ពី​តំបន់​កោះ​ពេជ្រ មក​កោះនរា និង​ស្ពាន​នាគ​ភ្លោះ កោះនរា ចាប់ពី​ពេលនេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.