ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! ==> នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង
0

លោក នៃ ប៉េ​ណា អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​សមាជិក​សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់​មក​ពី​ក្រុង ស្រុក នៃ​ខេត្ត​កំពត​និង​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​ឯ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃ​សុក្រ​៩​កើត​ខែផល្គុន​ព​.​ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១​ត្រូវ​នឹង​ថ្ងៃទី​២៣​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដែល​ជា​ថ្ងៃ​ចុងក្រោយ កំណត់ដោយ​(​គ​.​ជ​.​ប​)​នៃ​ការ ឃោសនាបោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៥​នោះ លោក នៃ ប៉េណា​សមាជិក​អចិន្ត្រៃ​យ៍គណៈ​កម្មា​ធិ​ការកណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា ប្រចាំ​ភូមិភាគ​៥​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ កណ្តាល​ចុះជួយ​ខេត្ត​កំពត បាន​ធ្វើ​ពិធី​ជួប​សំណេះសំណាល ជាមួយ​សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់​ក្នុង​តំណែង​ដែល​មកពី​ក្រុង​-​ស្រុក​ចំនួន​បី នៃ​ខេត្ត​កំពត គឺ​ក្រុង​កំពត​-​ស្រុក​ទឹកឈូ និង​ស្រុក​កំពង់ត្រាច​ចំនួន​២០៨​នាក់​និង​មក​ពី​ក្រុង​-​ស្រុក​ចំនួន​ពីរ​នៃ​ខេត្ត​កែប​គឺ​ក្រុង​កែប​និង​ស្រុក​ដំណាក់​ចង្អើរ​ចំនួន​៣១​នាក់​សរុប​រួម​ចំនួន​២៣៩​នាក់​។​

​ពិធី​សំណេះសំណាល​ក៏​មាន​វត្តមាន​ចូលរួម​ពី​សំណាក់ លោក​-​លោកស្រី សមាជិកសភា​-​ព្រឹទ្ធសភា​សមាជិក​ក្រុមការងារ​ថ្នាក់កណ្តាល​-​ថ្នាក់​ខេត្ត ចុះជួយ​មូលដ្ឋាន​ខេត្ត​ទាំង​ពីរ​ផងដែរ​។​ បន្ទាប់ពី​លោក ជាវ តា​យ សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​និង​ជា​ប្រធាន​គណបក្ស​ ​ប្រជាជន​កម្ពុជា​ខេត្ត​កំពត បាន​ធ្វើ​របាយការណ៍​ឲ្យដឹង​អំពី​ចំនួន​ប្រឹក្សា ឃុំ សង្កាត់​ក្នុង​តំណែង​អាណត្តិ​ទី​៤​នៅក្នុង​ខេត្ត​កំពត​ដែល​ជា​អង្គ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៥​នេះ  និង​ពី​សភាពការណ៍​សន្តិសុខ​ទូទៅ​ព្រម​ទាំង​ពី​សមិទ្ធផល​រីកចម្រើន​នានា​នៅក្នុង​ខេត្ត​កំពត នោះ​ពិតជា​មោទនភាព​មួយ​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ភាពរឹងមាំ ទាំង​កត្តា​នុព​ល​សេដ្ឋកិច្ច​និង​ទេសចរណ៍​ផង​ដែរ​។​

​មានប្រសាសន៍​សំណេះសំណាល​លោក នៃ ប៉េ​ណា បានលើកឡើង​បញ្ជាក់​ពី​គោលនយោបាយ​សំខាន់ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក៏ដូចជា​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដោយ​គតិបណ្ឌិត របស់​សម្តេច​តេជោ ហ៊ុន សែន រួម​និង​ឥស្សរជន​សំខាន់ៗ​មួយ ចំនួន​ទៀត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​តស៊ូ​រំដោះប្រជាជន​និង​ប្រទេស​ជាតិ​ឲ្យបាន​រួច​ចាក​ផុត ពី​ការកាប់​សម្លាប់​រង្គាល ក្រោម​របប​ប៉ុល ពត និង​បាន​ចាប់ផ្ដើម​កសាង​ប្រទេស​ជាតិ​តាំងពី​បាតដៃ​ទទេ​និង​ឈាន​ដល់​ដំណាក់កាល​ផ្សះផ្សារ​បង្រួបបង្រួម​ជាតិ រំលត់ភ្លើង​សង្គ្រាម​រវាង​ខ្មែរ​និង​ខ្មែរ​គ្នា​ឯង​និង​នាំមក​នូវ​សិទ្ធិសេរីភាព​ជូន​ប្រជាជន​យើង​ព្រមទាំង​សុខសន្តិភាព​ពេញលេញ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​បាន​ធ្វើ​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​ធ្វើឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ជា​តិកើ​ន​ឡើងជា​បន្តបន្ទាប់ ដែល​ធ្វើឲ្យ​ជីវភាព​ប្រជាជន​កាន់តែ​ប្រសើរ​និង​រស់នៅ​ប្រកបដោយ​សុខដុមរមនា ដោយ​មាន​ការទទួលស្គាល់​និង​កោតសរសើរ​ពី​សំណាក់​អន្តរជាតិ​ទៀតផង ដែល​សមិទ្ធផល​និង​សកម្មភាព​ខាងលើ​នេះ ផ្ទុយស្រឡះ​ទៅ​និង​នយោបាយ​និង​សកម្មភាព​គណបក្ស​ផ្សេង​មួយ​ចំនួន ដែល​តែងតែ​ញុះញង់​ចង់​បង្កើតឲ្យមាន​ភ្លើងសង្គ្រា​មតាម​បំផ្លាញ​ការ​អភិ​វ​ឌ្ប្ប​្រទេស​ជាតិ​ភូតកុហក បោកប្រាស់​និង​ការរស់នៅ​របស់​ប្រជាជន​យើង​។​

​លោក នៃ ប៉េ​ណា ក៏​បាន​ផ្ដាំផ្ញើ ដល់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ក្នុង​តំណែង​ទាំង​អស់  សូម​បន្ត​មាន​ជំនឿ​ជឿជាក់​មកលើ​ការដឹកនាំ​របស់​គណបក្ស​ ​ប្រជាជន​កម្ពុជា​ថែមទៀត​និង​ត្រូវ​ត្រៀម​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ រួម​និង​ឯកសារ​ចាំបាច់ ហើយ​ត្រូវ​ថែទាំ​សុខភាព​ឲ្យបាន​ល្អ​សម្រា​ប់​បម្រើឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៥ ដែល​នឹង​ត្រូវ​បោះ​ដោយ​អសកល នៅ​ថ្ងៃ​អាទិត្យ​ទី​២៥​ខែ​កុម្ភៈ​២០១៨​ខាងមុខ​នេះ​ឲ្យទទួល​បាន​លទ្ធផល​ជោគជ័យ ពោល​គឺ​សម្រាប់​មណ្ឌល​ភូមិភាគ​ទី​៥ ដែល​មាន​ខេត្ត​កំពត  តាកែវ និង​ខេត្ត​កែប​មាន​ចំនួន​៧​អាសនៈ​គឺ​ត្រូវតែឲ្យ​ទទួលបានល​ទ្ធ​ផល​ល្អ​ឯក និង​ផល​វិជ្ជមាន​មួយ​រយ​ភាគរយ​៕ សេង ណា​រិទ្ធ​

 

r180223c1 r180223c3 r180223c5 r180223c2 r180223c4 r180223c6 r180223c7 r180223c8

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.