ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ និង​វាយតម្លៃ​ដោយ​ផ្ទាល់​លើ​គម្រោង​វិនិយោគ​ទេសចរណ៍​ចំនួន​១៣​កន្លែង ក្នុង​តំបន់ការពារធម្មជាតិ នៅ​ខេត្ត​ពោធិ៍សាត់ ==> ​បញ្ចុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេក និង​សម្ពោធ​សមិទ្ធិផល​នានា នៅ​វត្ត​សាល​វនរ​ង្សី តម្លៃ​ជិត​៥២​ម៉ឺន​ដុល្លារ​, តំណាងរាស្ត្រ មាស សុភា ថ្លែងថា ការកសាង​សមិទ្ធិផល​នេះ ជា​ចំណុច​វិជ្ជមាន នៃ​ការរីកចម្រើន​របស់​កម្ពុជា
0

ឯកឧត្តមសៅសុខាអញ្ជើញ សម្ពោធឧប្បដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តលង្ការាម ស្ថិតនៅភូមិព្រៃស្វាយ ស្រុករមាសហែក

ឯកឧត្តមសៅសុខាអញ្ជើញ សម្ពោធឧប្បដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តលង្ការាម ស្ថិតនៅភូមិព្រៃស្វាយ ស្រុករមាសហែក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមសៅសុខាអញ្ជើញ សម្ពោធឧប្បដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តលង្ការាម ស្ថិតនៅភូមិព្រៃស្វាយ ស្រុករមាសហែក

ខេត្តស្វាយរៀង:លោកនាយឧត្តមសេនីយ៍ សៅ សុខា  អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងជាប្រធានក្រុមការងារគាំទ្រកម្មវិធីនយោបាយចុះមូលដ្ឋានស្រុករមាសហែកបានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធឧប្បដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តព្រៃស្វាយ ស្ថិតនៅភូមិព្រៃស្វាយ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែកនាព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៣។

ក្នុងឪកាសនោះលោកស៊ូម៉ុល អភិបាលស្រុករមាសហែកបានអោយដឹងថាវត្តព្រៃស្វាយ គឺជាវត្តមួយចំណាស់មួយ ដែលមានអាយុកាលយូរលង់ណាស់ហើយ គឺមានកំណើត តាំងពីឆ្នាំ១៨៤២ ក្នុងសម័យអាណានិគមបារាំងមកម្ល៉េះ មានព្រះគ្រូចៅអធិការព្រះនាម ទេព ជាអ្នកដឹកនាំមើល ការខុសត្រូវក្នុងវត្ដទាំងមូល ។ ទីតាំងនេះជាទីតាំងមួយដែលមាន ដើមស្វាយធំៗជាច្រើនដុះនៅទីតាំងនេះ បន្ទាប់ មកពុទ្ធបរិស័ទ្ធចំណុះជើងវត្តបានមូលមតិគ្នា កាប់ដើមស្វាយមួយចំនួនសម្រាប់កសាងវត្តអារាម ដើម្បីជាទីសក្ក រៈបូជា។ វត្តព្រៃស្វាយនេះ គឺជាវត្តមាន សក្ត័សិទ្ធ ពុទ្ធបរិស័ទ្ធមានជំនឿលើមន្តអាគមអរូបីយណាស់ នៅក្នុង បរិវេណវត្តនេះដែរ ក្មេងៗជំទង់ជាច្រើន តែងតែនាំគ្នាមករៀនក្បាច់គុន ឬមន្ដអាគមគាថាផ្សេងៗ ជាច្រើនតំណរ ។ ដូចនេះហើយទើបព្រះចៅអធិការ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ប្រសិទ្ធនាមថា «វត្តព្រៃស្វាយ» រហូតមកដល់ បច្ចុប្បន្ន។

លោកបានបន្ថែមថា ទាំងអស់នេះក៏បានមកដោយមានការប្ដេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ ពិសេសក្នុងស្រុករមាសហែក ដែល មានឯកឧត្តម សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ដឹកនាំគាំទ្រកម្មពិធីនយោបាយ
របស់រាជរដ្ឋាភិបាលកម្ពុជា  លោកប្រធាន អនុប្រធាន លោក លោកស្រីក្រុមការងារគ្រប់ថ្នាក់គ្រប់ផ្នែក បានខិតខំយកអស់ពីកំលាំងកាយចិត្ត ធនធាន ពេលវេលាដ៏មានតម្លៃ ក្នុងការចុះមូលដ្ឋាន ការសម្ពោធ ការជួប សំណេះសំណាល ការចូលរួមក្នុងសកម្មភាពសង្គម ការទទួលយក សំណើរ កង្វល់ និងសំណូមពរនានា ដើម្បីរួម គ្នាដោះស្រាយ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ជាការពិតណាស់អ្វីដែលយើងទាំងអស់គា្នបានកំពុងធ្វើពិធីនាថ នេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់ព្រះសង្ឃគ្រូអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ និងចូលរួមចំណែកពី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុករមាសហែក ដើម្បីគាំទ្រការអនុកម្មវិធីនយោបាយរាជរដ្ឋាភិបាល បានជួយកសាងសមិទ្ធិផល ជាច្រើន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ និងបានជួយដោះស្រាយសេវាសំណូមពរ នានា ក្នុងនោះសប្បុរសជនក៏បានខ្នះខ្នែង បរិច្ចាកធនធានសម្ភារ ថវិការ ពេលវេលាផ្ទាល់ខ្លួនចូលរួមជួយដោះ ស្រាយមូលដ្ឋានផងដែរ ។ 
ជាការពិតណាស់វិស័យសុខាភិបាលបានកំពុងកសាងអគារមន្ទីរពេទ្យថ្មីយ៉ាងល្អប្រណិត ការផ្តល់សម្ភារៈបរិក្ខាពេទ្យ រថយន្តសង្គ្រោះ រិះរកគ្រប់មធ្យោបាយ … ការទប់ស្កាត់ការរីករាលដាលកូវីដ១៩ . វិស័យអប់រំ បានចូលរួមកសាងការបំពាក់សម្ភារៈ បរិក្ខា ដល់សាលាគ្រប់កម្រឹត កសាងហេដ្ឋារចនា
សម្ព័ន្ធមាន ផ្លូវ ស្ពាន ប្រឡាយទឹក អណ្តូងទឹក..។ល។

ក្នុងឪកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា  អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងជាប្រធានក្រុមការងារគាំទ្រកម្មវិធីនយោបាយចុះមូលដ្ឋានស្រុករមាសហែក
បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក៏ដូចជាសម្ដេចកិត្តិសង្គហបណ្ឌិតម៉ែនសំអន អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងដល់លោកតាលោកតាយបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូសិស្សានុសិស្សដែលបានចូលរួមនាពេលនេះផងដែរ។

ឯកឧត្តម បានបន្ថែមថា សូម ថ្លែងអំណរគុណដល់ ឯកឧត្តម សៀ សម្បត្តិ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំសម្បត្តិមានជ័យ ក៏ដូចជាលោកលោកស្រីអនុប្រធាន ក្រុមការងារក៏ដូចជាបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាញ ដែលបានចំណាយថវិការផ្ទាល់ខ្លួន ក្នុងការរួមចំណែកវិស័យព្រះពុទ្ធសាសនា ទើបបានកើតនូវសមិទ្ធផលថ្មីមួយក្នុងចំណោមសមិទ្ធផលជាច្រើនក្នុងវត្តព្រៃស្វាយ ដូច្នេះសូម រួមគ្នាថែរក្សាសុខសន្តិភាព ថែរក្សានូវសមិទ្ធិផល ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅក្នុងវត្តព្រៃស្វាយ ឱ្យបានគង់វង្សយូរអង្វែងនាពេលនេះផងដែរ។

ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា សមិទ្ធផលជាច្រើនបានកសាង នៅក្នុងប្រទេសកម្ពុជា គឺកើតឡើងចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា បានន័យថាបើគ្មានថ្ងៃ៧មករា ទេយើងគ្មានថ្ងៃនេះហើយក៏មិនអាចមកចួប ជុំគ្នាធ្វើបុណ្យទាននាថ្ងៃនេះដែរ។ 

ក្នុងឪកាសនោះ ឯកឧត្តម បានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ ចំណុច ពិសេសភូមិឃុំមិនមានល្បែងស៊ីសង ភូមិឃុំ មិនមានគ្រោះថ្នាក់ចរាចរណ៏និងសូមថែទាំសុខភាពជាចម្បងពិសេសត្រូវបន្តអនុវត្ត ៣កុំ៣ ការពារ ដើម្បីទប់ស្កាត់ពីជំងឺកូវីដ១៩ ដែលបានផ្ទុះឡើងវិញ និងនាំគ្នាទៅចាក់វាក់សាំងទាំងដូសមូលដ្ឋាននិងដូសជំរុញ តាមការណែនាំរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម បន្ថែមថា ហេតុដូចនេះសូមបងប្អូនប្ រជាពលរដ្ឋនាំគ្នាទៅបោះឆ្នោតនាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣នាពេលខាងមុខ និងស្នើដល់ប្រជាពលរដ្ឋ ត្រូវពិនិត្យរាល់ឯកសារបោះឆ្នោត បើខូចឬបាត់ត្រូវរាយការណ៍ជូនស្ថាប័ន អាជ្ញាធរ មានសមត្ថកិច្ច ឱ្យទាន់ពេលវេលាពិសេស កុំភ្លេចបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨
ដែលមានរូបទេវតា បាចផ្កា ជាសញ្ញាសំគាល់ផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.